28 C
Phnom Penh

TAG

វិស័យ​កសិកម្ម

លោក ហ៊ុន សែន ជំរុញ​ឱ្យ​វៀតណាម​រៀបចំ​កិច្ចព្រមព្រៀង​ជាមួយ​កម្ពុជា​លើ​វិស័យ​កសិកម្ម​ឱ្យ​កាន់តែ​ល្អ​ប្រសើរ

មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ជំរុញ​ឱ្យ​វៀតណាម រៀបចំ​កិច្ចព្រមព្រៀង​ជាមួយ​កម្ពុជា​លើ​វិស័យ​កសិកម្ម​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​រវាង​ប្រទេស​ទាំង​ពីរ និង​ឱ្យ​កាន់តែ​រីក​ធំធាត់​ជាង​ពេល​បច្ចុប្បន្ន​នេះ។ លោក ហ៊ុន សែន បាន​សរសេរ​លើ​ទំព័រ Facebook របស់​លោក​នៅ​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា ឆ្នាំ​២០២១ ថា លោក​លើក​ទឹកចិត្ត​ឲ្យ​មាន​ការ​រៀបចំ​កិច្ចព្រមព្រៀង​រវាង​កម្ពុជា-វៀតណាម ជាពិសេស​លើ​វិស័យ​កសិកម្ម ដូចជា​ការ​ធ្វើ​កសិកម្ម​តាម​ព្រំដែន ការ​ផ្គត់ផ្គង់​វត្ថុធាតុដើម ការ​អភិវឌ្ឍ​ពូជ ការ​ប្រើប្រាស់​ទឹក​តាម​ព្រំដែន និង​ការ​ប្រយុទ្ធ​ប្រឆាំង​សត្វល្អិត​ចង្រៃ​ជាដើម។ លោក​អះអាង​ថា វិស័យ​កសិកម្ម-ពាណិជ្ជកម្ម​រវាង​កម្ពុជា-វៀតណាម គឺ​បំពេញ​ឲ្យ​គ្នា​ទៅវិញ​ទៅមក...

មន្ត្រី​ជាន់ខ្ពស់​បក្ស​ក្រៅ​រដ្ឋាភិបាល​ជំរុញ​ឱ្យ​រដ្ឋាភិបាល​និង​កសិករ​ចូលរួម​លើកស្ទួយ​អង្ករ​ស្តង់ដារ​ខ្មែរ

អ្នកជំនាញ​ខាង​ផ្នែក​កសិកម្ម និង​ជា​អ្នក​នយោបាយ​ផង​នោះ បាន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល និង​កសិករ​ខ្មែរ​ចូលរួម​លើកស្ទួយ​អង្ករ​ស្តង់ដារ​ខ្មែរ​បុរាណ ដែល​នៅ​មាន​ជាតិ​កន្ទក់​លាយ​អង្ករ​សំរូប ថា​ជា​ប្រភេទ​អង្ករ​ដែល​នាំ​មក​នូវ​ផលប្រយោជន៍​សម្រាប់​សុខភាព​អ្នក​ប្រើប្រាស់ ខណៈ​អ្នកជំនាញ​ផ្នែក​សុខភាព​បង្ហាញ​អត្ថប្រយោជន៍​យ៉ាង​ច្រើន​ចំពោះ​អ្នក​ដែល​បាន​បរិភោគ​អង្ករ​ប្រភេទ​នេះ។ ប្រធាន​គណៈកម្មាធិការ​នាយក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (GDP) បណ្ឌិត យ៉ង សាំងកុមារ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​៣ វិច្ឆិកា នេះ​ថា ការ​ទទួលទាន​អង្ករ​ស្តង់ដារ​ខ្មែរ​បុរាណ នឹង​ជួយ​ឱ្យ​សុខភាព​អ្នកប្រើប្រាស់​កាន់តែ​ល្អ ដោយសារតែ​អង្ករ​ប្រភេទ​នេះ​ផ្ទុក​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម​ខ្ពស់ ដូចជា​សារធាតុ​សរសៃ ឬ Fibre...

អ្នក​ឃ្លាំមើល៖ បើ​មេដឹកនាំ​ខ្មែរ​មាន​សមត្ថភាព នោះ​នឹង​អាច​មាន​រោងចក្រ​កែច្នៃ​ផលិតផល​កសិកម្ម​ដោយ​ខ្លួនឯង

បញ្ញវន្ត​ខ្មែរ​នៅ​ក្រៅ​ស្រុក រិះគន់​ថា បើ​លោក ហ៊ុន សែន មាន​ឧត្តមគតិ​ជាតិ​ពិតប្រាកដ និង​មាន​សមត្ថភាព​ដឹកនាំ​មែន​នោះ ម្ល៉េះ​កម្ពុជា​មាន​រោងចក្រ​កែច្នៃ​ផ្លែឈើ​កំប៉ុង និង​រោងចក្រ​កែច្នៃ​ផលិតផល​កសិកម្ម​ផ្សេង​ទៀត​នៅ​ក្នុង​ស្រុក ដើម្បី​បញ្ចេញ​ទៅ​លក់​នៅ​ទីផ្សារ​បរទេស​ជាក់​ជាមិនខាន​ក្នុង​រយៈពេល​កាន់​អំណាច​ជាង ៤០​ឆ្នាំ​របស់​គាត់​មក​នេះ។ អ្នកវិភាគ​នយោបាយ សង្គម និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បាន​សរសេរ​លើ​គណនី Facebook របស់​លោក​កាលពី​ថ្ងៃ​ទី​១៩ ខែ​សីហា ឆ្នាំ​២០២១ ថា បញ្ជា​របស់​លោក ហ៊ុន...

IDEA TALK៖ តើ​ផលិតផល​កសិកម្ម​របស់​ខ្មែរ​ប្រឈម​នឹង​វិបត្តិ​អ្វី​ខ្លះ​នា​ពេល​បច្ចុប្បន្ន?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​២០២១ ស្តីអំពី៖ «តើ​ផលិតផល​កសិកម្ម​របស់​ខ្មែរ​ប្រឈម​នឹង​វិបត្តិ​អ្វី​ខ្លះ​នា​ពេល​បច្ចុប្បន្ន?»។

មន្ត្រី​បក្ស​ក្រៅ​រដ្ឋាភិបាល​ថា​ក្រសួង​កសិកម្ម​មិន​ដែល​បង្ហាញ​ពី​ផែនការ​ជាក់លាក់​ជួយ​កសិករ​នៅឡើយ

មន្ត្រី​គណបក្ស​ក្រៅ​រដ្ឋាភិបាល​រិះគន់​ថា ក្រសួង​កសិកម្ម​កម្ពុជា មិន​ដែល​បាន​បង្ហាញ​ពី​ផែនការ​ជាក់លាក់​នៅឡើយ​ទេ​ក្នុង​ការ​ផលិត​ជី និង​ថ្នាំ​កសិកម្ម​សម្រាប់​ផ្គត់ផ្គង់​តម្រូវការ​ក្នុង​វិស័យ​កសិកម្ម​ទៅដល់​កសិករ​ខ្មែរ​នា​ពេល​បច្ចុប្បន្ន​នេះ។ ប្រធាន​គណៈកម្មាធិការ​នាយក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១០ ខែ​សីហា ថា វិស័យ​កសិកម្ម​នៅ​កម្ពុជា​នៅតែ​ជួប​ឧបសគ្គ​ក្នុង​ការប្រកួតប្រជែង​ទីផ្សារ​ជាមួយ​ប្រទេស​ជិតខាង ខណៈ​ជី និង​ថ្នាំ​ផ្សេងៗ​ដែល​បម្រើ​ឲ្យ​វិស័យ​កសិកម្ម​នៅតែ​នាំចូល​ពី​ប្រទេស​ជិតខាង ស្រប​ពេល​ដែល​តម្លៃ​ផលិតផល​នាំចូល​ទាំងនោះ​កាន់តែ​ឡើង​ខ្ពស់​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ហើយ​កសិករ​ខ្មែរ​ត្រូវការ​ផលិតផល​កសិកម្ម​ទាំងនោះ​កាន់តែ​ច្រើន​ឡើងៗ។ លោក​អះអាង​ថា ការ​សម្រុក​ប្រើ​ជីគីមី​កាន់តែ​ខ្លាំង នឹង​បណ្តាល​ឲ្យ​ដី​កសិកម្ម​នៅ​កម្ពុជា​កាន់តែ​ខូច​គុណភាព​ខ្លាំង​ឡើងៗ ដែល​ជា​មូលហេតុ​ធ្វើ​ឲ្យ​កសិករ​ត្រូវ​បន្ថែម​ជីគីមី​កាន់តែ​ច្រើន​បន្ថែម​ទៀត ហើយ​ធ្វើ​ឲ្យ​កសិករ​ពិបាក​នឹង​ទទួល​បាន​ផល​ចំណេញ​ពី​មុខរបរ​កសិកម្ម​របស់​ខ្លួន​ខ្លាំង​ណាស់។ បណ្ឌិត យ៉ង...

IDEA TALK៖ អាជីវកម្ម​ចិញ្ចឹម​បង្កង និង​ការ​គាំទ្រ​ពី​រដ្ឋាភិបាល​លើ​មុខរបរ​ផ្នែក​កសិកម្ម

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​០១ ខែ​កក្កដា ឆ្នាំ​២០២១ ស្តីអំពី៖ «អាជីវកម្ម​ចិញ្ចឹម​បង្កង និង​ការ​គាំទ្រ​ពី​រដ្ឋាភិបាល​លើ​មុខរបរ​ផ្នែក​កសិកម្ម»។

Latest news