TAG
វៀតណាម-ចិន
តើវៀតណាមត្រៀមខ្លួនទទួលយកការរំលោភបំពានដែនទឹករបស់ខ្លួនពីចិនហើយឬនៅ?
កាលពីសប្ដាហ៍មុននេះ ប្រទេសវៀតណាមបានថ្កោលទោសចិន ដែលបានចេញច្បាប់ហាមនេសាទក្នុងរដូវប្រចាំឆ្នាំដែលក្រុងប៉េកាំង ដាក់បម្រាមនេះមានរយៈពេលជិត ៤ខែ ដោយរាប់ពីថ្ងៃទី១ ខែឧសភា ដល់ថ្ងៃទី១៦ ខែសីហា គឺក្នុងរយៈពេលនេះហាមនេសាទនៅសមុទ្រចិនខាងត្បូង។
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម Đoàn Khắc Việt បានប្រាប់អ្នកសារព័ត៌មានថា វៀតណាមសូមជំទាស់បម្រាមរបស់ចិន ដោយចាត់ទុកថាបម្រាមនេះជារឿងផ្ទៃក្នុងរបស់ចិន ហើយវៀតណាមមិនចូលរួមនោះទេ។
អ្នកនាំពាក្យវៀតណាមរូបនេះអះអាងថា បម្រាមរបស់ចិនអាចប៉ះពាល់ដល់អធិបតេយ្យភាពរបស់វៀតណាម ព្រោះចិនចេញបម្រាមដូចនេះ តែងតែយកនាវាល្បាតមកចូលតំបន់ជាដែនទឹករបស់វៀតណាម ដែលមាននៅក្នុងប្រជុំកោះប៉ារ៉ាហ្សែល។ ប្រជុំកោះប៉ារ៉ាហ្សែល វៀតណាមហៅថាប្រជុំកោះហួងសា ដែលវៀតណាមចាត់ទុកជាតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់ខ្លួន។
តាមសេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេសវៀតណាម...
វៀតណាម-ឥណ្ឌាបន្តពង្រឹងសាមគ្គីវិស័យយោធាទ្វេភាគីនៅចំពោះមុខឥទ្ធិពលចិន
វៀតណាម និងឥណ្ឌា មានដែនដីឆ្ងាយដាច់ពីគ្នារាប់ពាន់គីឡូម៉ែត្រ។ ឥណ្ឌា ស្ថិតនៅជ្រោយនៃមហាសមុទ្រឥណ្ឌា នៃដែនដីអាស៊ីខាងត្បូង ហើយចំណែកវៀតណាម ស្ថិតនៅខាងជ្រោយសមុទ្រចិនខាងត្បូង ក្នុងដែនដីអាស៊ីអាគ្នេយ៍។
ប៉ុន្តែប្រទេសពីរនេះបែរជាមករត់ចងសម្ពន្ធមិត្តនឹងគ្នាផ្នែកយោធាទៅវិញ ដែលអ្នកសង្កេតការណ៍មើលឃើញថា វៀតណាម និងឥណ្ឌា បន្តពង្រឹងសាមគ្គីគ្នាលើវិស័យយោធាទ្វេភាគីនៅចំពោះមុខឥទ្ធិពលចិន។
បើនិយាយទៅ ទាំងវៀតណាម និងឥណ្ឌា សុទ្ធតែជាប្រទេសដែលត្រូវបានចិនលើកទ័ពឈ្លានពានទាំងអស់ និងជាប្រទេសដែលមានស្លាកស្នាមប្រវត្តិសាស្ត្រប្រហាក់ប្រហែលគ្នាក្រោមសង្គ្រាមពីសំណាក់ប្រទេសចិន។ ចិន និងវៀតណាម មានព្រំដែនគោកជាប់គ្នាជាច្រើនរយគីឡូម៉ែត្រ ហើយឥណ្ឌា មានព្រំដែនជាប់ចិន ជាង ៣ពាន់គីឡូម៉ែត្រ។
សង្គ្រាមព្រំដែន...
វៀតណាមចុះហត្ថលេខាពង្រីកវិស័យការពារជាតិជាមួយជប៉ុននៅចំពោះវត្តមានប្រមុខការទូតចិន
នៅពេលដែលរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី មកធ្វើទស្សនកិច្ចនៅក្រុងហាណូយ និងប្រទេសពីរទៀតមិនទាន់បានចាកចេញផុតពីដែនដីអាស៊ានផង ស្រាប់តែវៀតណាម និងជប៉ុន បានឈានដល់កិច្ចព្រមព្រៀងជាផ្លូវការរួមគ្នាក្នុងការសំដៅពង្រឹងសន្តិសុខតំបន់ ដែលមើលទៅជាការទាត់ចោលនូវការស្នើសុំរបស់ចិន សុំឱ្យវៀតណាម ជួយទប់ស្កាត់អ្នកខាងក្រៅចូលពាក់ព័ន្ធក្នុងជម្លោះតំបន់។
តាមទីភ្នាក់ងារសារព័ត៌មានជប៉ុនក្យូដូ គឺជប៉ុន និងវៀតណាម បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយកាលពីថ្ងៃសៅរ៍ ទី១១ កញ្ញា។ កិច្ចព្រមព្រៀងនេះផ្ដល់ឱកាសឱ្យមានការបញ្ចេញឧបករណ៍ និងបច្ចេកវិទ្យាការពារជាតិដែលផលិតដោយជប៉ុន ទៅកាន់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។ កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខានៅទីក្រុងហាណូយ អំឡុងដំណើរទស្សនកិច្ចលើកដំបូងរបស់រដ្ឋមន្ត្រីការពារជាតិជប៉ុន Nobuo Kishi...
វៀតណាមបើកយុទ្ធនាការចាក់វ៉ាក់សាំងអាមេរិកនៅក្រុងហូជីមិញ ហើយមេដឹកនាំប្រទេសនេះអរគុណអាមេរិក
វ៉ាក់សាំងរបស់អាមេរិកចំនួន ២លានដូសដែលបានទៅដល់ទីក្រុងហាណូយ កាលពីថ្ងៃទី១០ កក្កដា ត្រូវបានដាក់ឱ្យប្រើប្រាស់ទៅលើប្រជាជនវៀតណាម នៅតាមបណ្ដាទីប្រជុំជនធំៗ ជាពិសេសនៅទីក្រុងហូជីមិញ ដែលកំពុងផ្ទុះការឆ្លងជំងឺកូវីដធ្ងន់ធ្ងរ។
នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh និយាយថា គ្រប់ទីប្រជុំជនគឺជាអាទិភាពនៃការទទួលបានវ៉ាក់សាំង ហើយយុទ្ធនាការដែលចាប់ផ្ដើមពីថ្ងៃទី១០ កក្កដា នេះ គឺត្រូវតែធ្វើឱ្យមានប្រសិទ្ធភាព និងតម្លាភាព។
ពលរដ្ឋចាប់ពីអាយុ ១៨ឆ្នាំទៅ គឺជាអាទិភាពនៃការទទួលបានវ៉ាក់សាំង តែលោកបញ្ជាក់ថា ទីក្រុងហូជីមិញ គឺជាភូមិសាស្ត្រអាទិភាពជាងគេ...