24 C
Phnom Penh

TAG

វ៉ាក់សាំង​ចិន

ថៃ​ប្រកាស​បិទ​ការ​ចាក់​វ៉ាក់សាំង Sinovac របស់​ចិន ត្រឹម​ដាច់​ខែ​តុលា ហើយ​ជំនួស​ដោយ​វ៉ាក់សាំង Pfizer និង AstraZeneca វិញ

យោង​តាម​នាយកដ្ឋាន​គ្រប់គ្រង​ជំងឺ​ឆ្លង CDC នៃ​ក្រសួង​សុខាភិបាល​ប្រទេស​ថៃ គឺ​រាជាណាចក្រ​នេះ​នឹង​បញ្ឈប់​ការ​ចាក់​ថ្នាំ​បង្ការ​ជំងឺ​កូវីដ-១៩ ឈ្មោះ Sinovac របស់​ប្រទេស​ចិន នៅ​ពេល​ដែល​នឹង​អស់​ពី​ស្ដុក​នៅ​សប្ដាហ៍​ក្រោយ ហើយ​ត្រូវ​ជំនួស​ដោយ​វ៉ាក់សាំង Pfizer របស់​សហរដ្ឋ​អាមេរិក និង AstraZeneca ផលិត​នៅ​អង់គ្លេស ជប៉ុន ឥណ្ឌា និង​កូរ៉េ​ខាងត្បូង។ តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន Channel News Asia ប្រទេស​ថៃ បាន​ប្រើ​វ៉ាក់សាំង Sinovac របស់​ប្រទេស​ចិន...

បទវិភាគ៖ តើ​លោក ហ៊ុន សែន បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ការពារ​កូវីដ​ដល់​កុមារ​ដើម្បី​អ្វី?

លោក ហ៊ុន សែន ធ្លាប់​បាន​សន្យា​ចំពោះ​ប្រជាពលរដ្ឋ​ខ្មែរ​ថា លោក​ទទួល​យក​វ៉ាក់សាំង​ការពារ​កូវីដ-១៩ តែ​ពី​ប្រទេស​ណា​ដែល​មាន​ការ​សម្រេច​ដោយ​អង្គការ​សុខភាព​ពិភពលោក ប៉ុន្តែ​នៅ​ពេល​ដែល​វ៉ាក់សាំង​នៃ​ប្រទេស​ចិន កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ពិសោធន៍ និង​មិនទាន់​មាន​ការ​សម្រេច​ពី​អង្គការ​សុខភាព​ពិភពលោក​នៅឡើយ លោក ហ៊ុន សែន បាន​ស្ម័គ្រចិត្ត​ទទួល​យក​ជំនួយ​វ៉ាក់សាំង​ពី​ប្រទេស​ចិន មក​ចាក់​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ។ បន្ទាប់ពី​នោះ​មក លោក ហ៊ុន សែន បញ្ជាទិញ​តែ​វ៉ាក់សាំង​ចិន​តែប៉ុណ្ណោះ។ រីឯ​វ៉ាក់សាំង​នៃ​ប្រទេស​លោកសេរី លោក ហ៊ុន សែន ទទួល​នៅ​ពេល​ណា​ដែល​ប្រទេស​ទាំងនោះ​ផ្តល់​ជា​អំណោយ តែ​គាត់​មិនទាន់​បាន​បញ្ជាទិញ​វ៉ាក់សាំង​ទាំងនោះ​នៅឡើយ។...

Latest news