35 C
Phnom Penh

TAG

សង់ត្រាល់

ក្រុម​សហជីព​មាន​និន្នាការ​ទៅ​បក្ស​កាន់​អំណាច​ជិត​២០០​ស្ថាប័ន​ចោទ​អង្គការ​សង់ត្រាល់​ថា​បំបែក​បំបាក់​សាមគ្គី​កម្មករ​និយោជិត

ក្រុម​សហជីព​ដែល​មាន​និន្នាការ​គាំទ្រ​បក្ស​កាន់​អំណាច​ជាង ១៨០​ស្ថាប័ន បាន​ចោទ​បុគ្គលិក​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (CENTRAL) ថា​កំពុង​ធ្វើ​សកម្មភាព​បំបែក​បំបាក់​សាមគ្គី​របស់​កម្មករ​និយោជិត​នៅ​កម្ពុជា។ ក្រុម​សហជីព​ចំនួន ១៨២​ស្ថាប័ន បាន​ចេញ​លិខិត​រួម​គ្នា​មួយ​ដាក់​ជូន​នាយក​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស លោក មឿន តុលា កាលពី​ថ្ងៃទី​២៨ វិច្ឆិកា ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​៣០ វិច្ឆិកា នេះ​ថា ពួកគេ​ខក​ចិត្ត​ជា​ខ្លាំង​ដែល​មន្ត្រី​របស់​អង្គការ​សង់ត្រាល់ ធ្វើ​ចលនា​លួចលាក់​ក្នុង​ការ​ញុះញង់​អូសទាញ​តំណាង​សហជីព​មូលដ្ឋាន​ដែល​ជា​សមាជិក​របស់​ពួកគេ ឲ្យ​ធ្វើការ​ផ្តាច់​ខ្លួន​ទៅ​បង្កើត​សហជីព​ថ្មី​តាមរយៈ​នៃ​ការ​សន្យា​ផ្តល់​ជំនួយ​ទាំង​ផ្នែក​បច្ចេកទេស និង​ហិរញ្ញវត្ថុ ជាដើម។ ពួកគេ​ក៏​បាន​ព្រមាន​ចាត់​វិធានការ​ម៉ឺងម៉ាត់ ដើម្បី​បញ្ឈប់​រាល់​កិច្ចសហការ និង​ការ​ចូលរួម​ក្នុង​គម្រោង​នានា​របស់​អង្គការ​សង់ត្រាល់...

Latest news