TAG
សមយុទ្ធអាស៊ាន
កងទ័ពឥណ្ឌូនេស៊ី៖ កម្ពុជានិងភូមានឹងមិនចូលរួមធ្វើសមយុទ្ធអាស៊ានរួមគ្នានៅសមុទ្រចិនខាងត្បូង
សមាគមប្រជាជនអាស៊ីអាគ្នេយ៍នឹងផ្ដើមធ្វើសមយុទ្ធរួមគ្នាជាលើកដំបូងចន្លោះថ្ងៃទី១៨ ដល់ថ្ងៃទី២៥ កញ្ញា ខាងមុខនេះ ប៉ុន្តែសមយុទ្ធទ័ពជើងទឹកនេះមិនអាចធ្វើបានក្នុងចំណោមសមាជិកអាស៊ាន ១០ប្រទេសនោះទេ ព្រោះតែប្រទេសកម្ពុជា និងភូមាមិនចូលរួម។
សមយុទ្ធនេះ ត្រូវគេមើលឃើញថាជាការរួមកម្លាំង និងសាមគ្គីគ្នានៃក្រុមប្រទេសសមាគមអាស៊ានទប់ទល់នឹងអនុត្តរភាពពីសំណាក់ប្រទេសចិន។ នេះបើយោងតាមការចុះផ្សាយនៃសារព័ត៌មានអាមេរិក The Washington Post។
មេបញ្ជាការកងទ័ពឥណ្ឌូនេស៊ី និយាយថា សមយុទ្ធនេះនឹងប្រព្រឹត្តទៅនៅក្បែរតំបន់ជម្លោះនៃសមុទ្រចិនខាងត្បូងរវាងឥណ្ឌូនេស៊ី និងចិន។ លោក Yudo Margono បានប្រាប់ក្រុមអ្នកសារព័ត៌មានថា សមយុទ្ធនេះផ្ដោតលើសុវត្ថិភាព ការហាត់សមយាមល្បាតការពារសន្តិសុខក្នុងសមុទ្រ និងការហាត់សមដើម្បីត្រៀមជួយសង្គ្រោះតាមផ្លូវសមុទ្រ...