33 C
Phnom Penh

TAG

សម្អាត​ប្រាក់

កម្ពុជា​បង្កើត​គណៈកម្មាធិការ​អន្តរ​ក្រសួង​ទប់ស្កាត់​អំពើ​ជួញដូរ​មនុស្ស​និង​បទល្មើស​សម្អាត​ប្រាក់

លោក ហ៊ុន សែន សម្រេច​បង្កើត​គណៈកម្មាធិការ​អន្តរ​ក្រសួង ដើម្បី​ទប់ស្កាត់​អំពើ​ជួញដូរ​មនុស្ស និង​បទល្មើស​សម្អាត​ប្រាក់​នៅ​ទូទាំង​ប្រទេស។ លោក ហ៊ុន សែន បាន​ចេញ​សម្រេច​កាលពី​ថ្ងៃទី​៥ ខែ​ធ្នូ ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​២៣ ធ្នូ នេះ​ថា គណៈកម្មាធិការ​អន្តរ​ក្រសួង​នេះ​មាន​កាតព្វកិច្ច​ដឹកនាំ​ពង្រឹង​ការងារ​អធិការកិច្ច ហត្ថពលកម្ម​បរទេស​ក្នុង​ប្រទេស​កម្ពុជា​នៅ​តាម​សហគ្រាស គ្រឹះស្ថាន កាស៊ីណូ និង​ក្លឹប​កម្សាន្ត​នានា ដើម្បី​គាំទ្រ​ដល់​ផែនការ​ប្រតិបត្តិ​ប្រយុទ្ធ​ប្រឆាំង​គ្រប់​ទម្រង់​នៃ​អំពើ​ជួញដូរ​មនុស្ស ជួញដូរ​កម្លាំង​ពលកម្ម និង​អាជីវកម្ម​ផ្លូវភេទ ជាដើម។ គណៈកម្មាធិការ​នេះ មាន​រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ...

លោក ស ខេង ជំរុញ​ឱ្យ​សមត្ថកិច្ច​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ល្បែងស៊ីសង​និង​សម្អាត​ប្រាក់

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ជំរុញ​ឱ្យ​សមត្ថកិច្ច​ក្រោម​ឱវាទ ខិតខំ​ប្រឹងប្រែង​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ល្បែងស៊ីសង​ខុស​ច្បាប់ និង​បទល្មើស​សម្អាត​ប្រាក់​ដែល​ជា​បទឧក្រិដ្ឋ​អន្តរជាតិ ដើម្បី​កុំ​ឱ្យ​បញ្ហា​នេះ​កាន់តែ​ធ្ងន់ធ្ងរ និង​មិន​អាច​គ្រប់គ្រង​បាន​ដូច​បណ្ដា​ប្រទេស​មួយ​ចំនួន។ អនុប្រធាន​បក្ស​កាន់​អំណាច និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​លើកឡើង​ក្នុង​ពិធី​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​អគារ​ហ្វឹកហាត់​អាវុធ​ខ្លី​នៅ​បណ្ឌិត្យសភា​នគរបាល​កម្ពុជា ក្នុង​ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល នៅ​ថ្ងៃទី​១៩ ខែ​តុលា ឆ្នាំ​២០២២ ថា អំពើ​ជួញដូរ​មនុស្ស ល្បែងស៊ីសង​ខុស​ច្បាប់ និង​ការ​សម្អាត​ប្រាក់ ទាមទារ​ឱ្យ​មាន​ការ​ចូលរួម​ឱ្យ​បាន​សកម្ម​ជាទីបំផុត​ពី​គ្រប់​ភាគី​ទាំងអស់ ក្នុង​នោះ​ក៏​មាន​មន្ត្រី​នគរបាល​ជាតិ​ដែរ ដើម្បី​កុំ​ឱ្យ​បញ្ហា​នេះ​កាន់តែ​ធ្ងន់ធ្ងរ និង​មិន​អាច​គ្រប់គ្រង​បាន​ដូច​បណ្ដា​ប្រទេស​មួយ​ចំនួន។ ការ​អះអាង​នេះ...

Latest news