TAG
សម រង្ស៊ី
ភរិយាលោករ៉ាត់ រត្នមុនីផ្តើមយុទ្ធនាការចែកខិតប័ណ្ណនៅមុខស្ថានទូតរុស្ស៊ីទាមទារ ឱ្យដោះលែងប្តីរបស់អ្នកស្រី
ភរិយានិងក្រុមអ្នកគាំទ្ររបស់លោករ៉ាត់ រត្នមុនី ក្រៅពីនៅតែទទូចឱ្យស្ថានទូតរុស្ស៊ីប្រចាំប្រទេសកម្ពុជាអន្តរាគមន៍ដោះលែងប្រធានសហជីពរូបនេះហើយ ពួកគេក៏បានធ្វើយុទ្ធនាការចែកខិតប័ណ្ណដែលមានទម្រង់ជាញ្ញតិ្ត ស្នើឱ្យដោះលែងលោករ៉ាត់ រត្នមុនីដែលកំពុងជាប់ឃុំឱ្យមានសេរីភាពឡើងវិញ។
លោកហ៊ុនព្រមានចាប់ខ្លួនមន្រ្តីបក្សសង្គ្រោះជាតិពីររូប
លោកហ៊ុន សែនគំរាមចាប់ខ្លួនអតីតមន្ត្រីគណបក្សប្រឆាំង២រូបឈ្មោះរ័ត្ន សុធី ហើយម្នាក់ទៀតឈ្មោះផ្លុក សំអុនដែលហ៊ានប្រើសម្ដីមិនសមរម្យនិយាយធ្វើឲ្យប៉ះពាល់ដល់សិទ្ធិអ្នកដទៃ។
លោកហ៊ុន សែនព្រមានកម្ចេចក្រុមប្រឆាំងណាដែលធ្វើសកម្មភាពនយោបាយមុនទទួលបានសិទ្ធិធ្វើនយោបាយពីលោក
មេដឹកនាំរបបក្រុងភ្នំពេញ លោកហ៊ុន សែនព្រមានចាប់ខ្លួនអតីតមន្ត្រីគណបក្សសង្រ្គោះជាតិជាប់បម្រាមទាំងឡាយណាដែលហ៊ានធ្វើសកម្មភាពនយោបាយនៅតាមមូលដ្ឋានដោយមិនត្រូវទុកឱ្យរួចខ្លួនឡើយ ខណៈពួកគេមិនទាន់ទទួលបានសិទ្ធិធ្វើនយោបាយពីលោកនោះ។
កម្មវិធីIdea Talk៖ឧបសគ្គនៃការវិវឌ្ឍខាងផ្នែកវិស័យកីឡាប្រដាល់គុណខ្មែរ?
កម្មវិធីIdea Talk តាមបណ្តាញ Facebook Liveរបស់The Cambodia Daily ថ្ងៃទី២០មីនាឆ្នាំ២០១៩។
អតីតមន្ត្រីគណបក្សសង្រ្គោះជាតិ៥នាក់ត្រូវបានប្រមុខរដ្ឋស្តីទីផ្តល់សិទ្ធិធ្វើនយោបាយឡើងវិញ
ប្រមុខរដ្ឋស្តីទីលោកសាយ ឈុំ បានចេញព្រះរាជក្រឹត្យផ្តល់នីតិសម្បទានយោបាយដល់អតីតអ្នកតំណាងរាស្ត្រគណបក្សសង្រ្គោះជាតិចំនួនប្រាំរូប ដែលបានស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ។
ក្រសួងបរិស្ថានថ្កោលទោសជនល្មើសកាប់ ឧទ្យានុរក្សនៅខេត្តកំពង់ធំ ជាច្រើនកាំបិតបណ្តាលឱ្យរងរបួសធ្ងន់
អ្នកនាំពាក្យក្រសួងបរិស្ថានព្រមានថ្កោលទោសចំពោះអំពើអមនុស្សធម៌ សាហាវឃោរឃៅរបស់ក្រុមជនល្មើស ដែលប្រឆាំងនឹងក្រុមអ្នកការពារ និងអភិរក្សធនធានធម្មជាតិ អំឡុងពេលពួកគេចុះបំពេញបេសកកម្មក្នុងបុព្វហេតុបរិស្ថាន និងធនធានធម្មជាតិនោះ។
លោករ៉ុង ឈុន ត្រូវតុលាការកោះហៅឱ្យចូលខ្លួនបំភ្លឹជាលើកទី២ជុំវិញករណីប្តឹងក្រសួងអប់រំ
តុលាការរបបក្រុងភ្នំពេញបានចេញដីកាកោះហៅលោករ៉ុង ឈុនជាលើកទី២ឲ្យចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែមីនាខាងមុខករណីប្ដឹងសុំមោឃភាពសេចក្ដីប្រកាសរបស់ក្រសួងអប់រំដែលបានលុបឈ្មោះគ្រូបង្រៀនជាង១០នាក់កាលពីឆ្នាំមុន។
អតីតបុគ្គលិកThe Cambodia Dailyធ្វើពិធីរំលឹកវិញ្ញាណក្ខន្ធដល់មរណភាពរបស់ចាងហ្វាងកាសែតនេះ
ក្រុមសង្គមស៊ីវិលនិងក្រុមអតីតបុគ្គលិករបស់កាសែត The Cambodia Dailyរាប់រយនាក់កាលពីថ្ងៃម្សិលមិញ រហូតដល់ថ្ងៃនេះបាននាំគ្នាធ្វើពិធីរំលឹកវិញ្ញាណក្ខន្ធ និងពិធីរាប់បាតឧទិ្ទសកុសលផលបុណ្យដល់លោកBernard Krisherចាងហ្វាងកាសែតThe Cambodia Dailyនៅក្នុងសង្កាត់ច្បារអំពៅ ទីក្រុងភ្នំពេញ។
កម្មវិធី Idea Talk៖ហេតុអ្វីតំណាងរាស្រ្តមួយចំនួនរបស់គណបក្សសង្រ្គោះជាតិសិទ្ធិធ្វើនយោបាយពីលោកហ៊ុន សែន?
កម្មវិធី Idea Talk តាមបណ្តាញ Facebook Live របស់ The Cambodia Daily ថ្ងៃទី១៩មីនាឆ្នាំ២០១៩។
លោកសោ ចាន់ដេតថា លោកនឹងលក់នំបញ្ចុកយកប្រាក់ទៅឱ្យលោកហ៊ុន សែន សម្រាប់ជាសំណងនៃការប្តឹង
អតីតសមាជិកព្រឹទ្ធសភាតូតាគណបក្សសម រង្ស៊ី និងជាមន្ត្រីគណបក្សសង្រ្គោះជាតិ លោកសោ ចាន់ដេតបានលើកឡើងនៅក្នុងគណនីហ្វេសប៊ុករបស់ខ្លួនថា លោកនឹងលក់នំបញ្ចក់ដើម្បីយកប្រាក់ទៅឱ្យលោកហ៊ុន សែនសម្រាប់ទិញថ្នាំ។