31 C
Phnom Penh

TAG

សម រង្ស៊ី

មេ​ដឹកនាំ​កូរ៉េខាង​ត្បូង​ជំរុញ​ឲ្យមាន​ការ​បង្កើន​ទំនាក់​ទំនង​ជាមួយ​កម្ពុជា​កាន់​តែខ្លាំង​

ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​លោក​មូន ចេអ៊ីន ​(Moon-Jae-In)​ អះ​អាង​ថា កូរេ៉​នឹង​បង្កើត​កិច្ច​សហ​ប្រតិបត្តិ​ការ​ជាមួយ​កម្ពុជា​បន្ថែម​ទៀត​ដើម្បី​ពង្រឹង​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ក៏​ដូច​ជា​ប្រទេស​ជា​សមាជិក​ អាស៊ាន​ដទៃ​ទៀត ​ក្នុង​បុព្វ​ហេតុ​ពង្រីក​ឱកាស​នៃ​ការ​ធ្វើ​ពាណិជ្ជ​កម្ម។​

ក្រសួង​មហា​ផ្ទៃ​ឱ្យ​អាជ្ញាធរ​រៀបចំ​វេទិកា​ពិគ្រោះ​យោបល់​ជាមួយ​​សង្គម​ស៊ីវិល​និង​សហគមន៍​ឱ្យ​បាន​ទៀង​ទាត់​

រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ ​លោក​ស ខេង​បាន​ណែនាំ​ឲ្យ​អភិបាល​ខេត្ត​រាជធានី​ទាំងអស់​ត្រូវ​កំណត់​ពេល​វេលា​ឲ្យ​បាន​ជាក់​លាក់​ដើម្បី​រៀបចំ​វេទិកា​ពិគ្រោះ​យោបល់​សម្រាប់​ឆ្នាំ​២០១៩។​

កម្មវិធី ​Idea Talk៖​តើ​កម្ម​សិទ្ធិ​បញ្ញា​ខាង​ការ​តែង​និពន្ធ​បទ​ចម្រៀង​នៅ​កម្ពុជា​កំពុង​ជួប​ឧបសគ្គ​អ្វី​ខ្លះ?​

កម្មវិធី ​Idea Talk៖​តើ​កម្ម​សិទ្ធិ​បញ្ញា​ខាង​ការ​តែង​និពន្ធ​បទ​ចម្រៀង​នៅ​កម្ពុជា​កំពុង​ជួប​ឧបសគ្គ​អ្វី​ខ្លះ?​ កម្មវិធី ​Idea Talk ​តាម​បណ្តាញ ​Facebook Live ​របស់​ The Cambodia Daily​ ថ្ងៃ​ទី​១៤​មីនា​ឆ្នាំ​២០១៩។​ កម្មវិធី ​Idea Talk​ តាម​បណ្តាញ ​Facebook Live ​របស់​កាសែត​ The Cambodia Daily​ រួម​មាន​ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃ​និង​កិច្ច​ពិភាក្សា​ជាមួយ​វា​គ្មឹន​ពិសេសៗ​ ដោយ​មាន​ទទូល​សំណួរ​ពី​ប្រិយមិត្ត​តាម​បណ្តាញ​សង្គម​...

ភរិយា​លោក​ រ៉ាត់​ រត្នមុនី​ ប្តេជ្ញា​តវ៉ា​ជួយ​ប្តី​ រហូត​ទទួល​បាន​យុត្តិធម៌​

ភរិយា​របស់​លោក​រ៉ាត់ រត្នមុនី​គឺ​អ្នកស្រី​ឡុង គឹមហ៊ាង​អះអាង​ថា​ អ្នកស្រី​​នឹង​នៅ​តែ​បន្ត​ទាមទារ​ឱ្យ​ស្ថានទូត​រុស្ស៊ី​ធ្វើ​អន្តរាគមន៍​មក​រដ្ឋាភិបាល​ខ្មែរ​ដើម្បី​ដោះលែង​ប្តី​របស់​ខ្លួន​ឱ្យ​មាន​សេរីភាព​ឡើង​វិញ​ ដោយ​អ្នកស្រី​នៅ​តែ​អះអាង​ដដែល​ថា​ ប្តី​របស់​អ្នកស្រី​គ្មាន​កំហុស ​ហើយ​ការ​ឃុំ​ខ្លួន​លោក​រ៉ាត់ រត្នមុនី​គឺ​ជា​រឿង​អយុត្តិ​ធម៌។​

ក្រុម​សហជីព​ជំរុញ​ឲ្យ​ស៊ើប​អង្កេត​ករណី​ស្លាប់​សកម្ម​ជន​ការងារ​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍

សហព័ន្ធ​សហជីព​កម្ពុជា​ស្នើឱ្យ​សមត្ថ​កិច្ច​ធ្វើការ​ស៊ើប​អង្កេត​ឱ្យ​បាន​ត្រឹម​ត្រូវ​និង​ហ្មត់ចត់​បំផុត​លើ​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​ទៅ​លើ​លោក​រ៉ុង បញ្ហា ​ដែល​ជា​ក្មួយ​លោក​រ៉ុង ឈុន​។ ការ​ស្នើ​នេះ​ធ្វើ​ឡើង​ក្នុង​សេចក្តី​ថ្លែង​ការណ៍​របស់​សហ​ព័ន្ធ​សហជីព​កម្ពុជា​នៅ​ថ្ងៃនេះ​ដោយ​ថា​ករណី​ស្លាប់​របស់​លោក​រ៉ុង បញ្ញា​គឺអាច​មិនមែន​ជា​រឿង​គ្រោះ​ថ្នាក់​ចរាចរណ៍​ធម្មតា​ឡើយ។​

លោក​ហ៊ុន សែន​ត្រៀម​ប្តឹង​លោក​សម រង្ស៊ី​បន្ថែម​ទៀត​ករណី​ប្រមាថ​ជីវិត​

មេ​ដឹកនាំ​របប​ក្រុង​ភ្នំពេញ ​លោក​ហ៊ុន សែន ​នៅ​ថ្ងៃ​នេះ​គំរាម​ថា ​លោក​នឹង​មិន​អត់​ឱន​ចំពោះ​អ្នក​ដែល​ប្រមាថ​អាយុ​ជីវិត​របស់​លោក​ឡើយ​ដោយ​លោក​នឹង​ត្រៀម​ប្តឹង​ទៅ​ជន​នោះ​បន្ថែម​ទៀត​ដើម្បី​រឹបអូ​សទ្រព្យ​សម្បត្តិ​ជា​ថ្នូរ​នឹង​សំណង​ដែល​លោក​ទាមទារ​ចំនួន​២​លាន​ដុល្លារ​សហ​រដ្ឋ​អាមេរិក។​

លោក​ហ៊ុន សែន​ព្រមាន​តុលាការ​កុំ​ឲ្យ​ធ្វេស​ប្រហែស​ករណី​ទោស​ទណ្ឌ​របស់​លោក​គិត ធាង​

លោក​ហ៊ុន សែន​នៅ​ថ្ងៃ​អង្គារ​នេះ​បាន​ព្រមាន​ថា ​ទោះបី​មាន​មេទ័ព ​និង​តុលាការ​ចេញ​ការពារ​លោក​ឧកញ៉ា​គិត ធាង​ក៏ដោយ​ក៏​លោក​មិន​លើក​លែង​ឲ្យ​ជា​ដាច់ខាត។​

តុលាការ​សម្រេច​ឃុំខ្លួន​លោក​គិត ធាង​បង​ប្រុស​របស់​លោក​គិត ម៉េង​

តុលាការ​ក្រុង​ភ្នំពេញ​នៅ​ថ្ងៃ​អង្គារ​នេះ ​បាន​សម្រេច​ឃុំ​ខ្លួន​លោក​ឧកញ៉ា ​គិត​ ធាង​ម្ចាស់​ក្លឹប​កម្សាន្ត​Rock​ជា​បណ្ដោះ​អាសន្ន​ពី​បទ​ចាត់​ចែង​ សម្រួល​ឲ្យ​មាន​ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន​ខុស​ច្បាប់ ​និង​បទ​សម​គំនិត​ក្រោយ​ពី​លោក​គិត ធាង​ ត្រូវ​បាន​សាក​សួរ​នៅ​ស្នងការដ្ឋាន​នគរ​បាល​ជាតិ​រួច។​

ភរិយា​របស់​អ្នក​បកប្រែ​ខ្សែ​ភាព​យន្ត​ឯកសារ​«ម្តាយខ្ញុំលក់ខ្ញុំ»​នឹង​បន្ត​ទាមទារ​ឲ្យមាន​ការ​ដោះលែង​ប្តី​របស់​អ្នក​ស្រី​

អ្នកស្រី​ឡុង គឹមហ៊ាង​ភរិយា​របស់​លោក​រ៉ាត់ រត្នមុនី​ដែលជា​អ្នក​បក​ប្រែ​ឲ្យ​ខ្សែ​ភាពយន្ត​ឯកសារ​«ម្តាយខ្ញុំ​លក់ខ្ញុំ»​ អះអាង​ថា​ អ្នកស្រី​នៅ​តែបន្ត​ធ្វើ​ការ​តវ៉ា​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​ប្តី​របស់​អ្នកស្រី​ឲ្យ​មាន​សេរីភាព​ឡើង​វិញ​ ទោះបី​ជាមាន​ការ​គំរាម​កំហែង​យ៉ាង​ណា​ក៏​ដោយ។​

Latest news