27 C
Phnom Penh

TAG

សហរដ្ឋ​អាមេរិក-ចិន

រដ្ឋាភិបាល​កម្ពុជា​ថា​បញ្ហា​ប្រឈម​ដែល​ប្រទេស​មិន​ចូល​បក្ស​សម្ព័ន្ធ​នៅ​តែ​មាន​គឺ​ការ​ប្រជែង​របស់​មហាអំណាច

តំណាង​កម្ពុជា​ក្នុង​វេទិកា​រំឭក​ខួប​លើក​ទី​៦០ នៃ​សន្និសីទ​បណ្តា​ប្រទេស​មិន​ចូល​បក្ស​សម្ព័ន្ធ អះអាង​ថា បញ្ហា​ប្រឈម​ដែល​ប្រទេស​មិន​ចូល​បក្ស​សម្ព័ន្ធ​បាន​ជួបប្រទះ​កាលពី ៦០​ឆ្នាំ​មុន នៅតែ​បន្ត​មក​ដល់​បច្ចុប្បន្ន គឺ​ដោយសារតែ​ការ​ប្រកួតប្រជែង​របស់​មហាអំណាច។ រដ្ឋលេខាធិការ​នៃ​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក អ៊ុច បូររិទ្ធ បាន​លើកឡើង​នៅ​ក្នុង​កិច្ចប្រជុំ​របស់​ប្រទេស​មិន​ចូល​បក្ស​សម្ព័ន្ធ​កាលពី​ថ្ងៃ​អង្គារ ដោយ​ជំរុញ​ឱ្យ​ចលនា​មិន​ចូល​បក្ស​សម្ព័ន្ធ​ទាំងអស់ ត្រូវតែ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​បរិហារ​នយោបាយ​រើសអើង និង​ការ​បែងចែក​ជាតិ​សាសន៍​ដែល​ប្រឆាំង​នឹង​គោលការណ៍ និង​គោលបំណង​របស់​ចលនា​មិន​ចូល​បក្ស​សម្ព័ន្ធ​ដូច​មាន​ចែង​ក្នុង​ធម្មនុញ្ញ​នៃ​អង្គការ​សហប្រជាជាតិ។ មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​រូប​នេះ​អះអាង​ពី​ការ​កត់សម្គាល់​របស់​កម្ពុជា​ថា ប្រទេស​សមាជិក​ទាំងអស់​បាន​ឈរ​យ៉ាង​រឹងមាំ​រួម​គ្នា​ប្រឆាំង​នឹង​ការ​ដាក់​ទណ្ឌកម្ម​លើ​រដ្ឋ​សមាជិក​ចលនា​មិន​ចូល​បក្ស​សម្ព័ន្ធ​ដោយ​ខុសច្បាប់​ជា​ឯកតោ​ភាគី​ក្រៅ​ប្រព័ន្ធ​តុលាការ និង​ការ​ដាក់​ទណ្ឌកម្ម​ក្រៅ​ប្រព័ន្ធ​សមត្ថកិច្ច​របស់​មហាអំណាច ដែល​ជា​ការ​ជំរុញ​ឱ្យ​បែកខ្ញែក​សណ្ដាប់ធ្នាប់​ពិភពលោក។ ការ​អះអាង​របស់​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ក្នុង​វេទិកា​អន្តរជាតិ​នេះ ធ្វើឡើង​ដើម្បី​បង្ហាញ​ជំហរ​របស់​ខ្លួន​ពី​ការ​មិន​ចូល​បក្ស​សម្ព័ន្ធ ស្រប​ពេល​មហាអំណាច​កុម្មុយនីស្ត និង​មហាអំណាច​សេរី កំពុង​ប្រជែង​គ្នា​លើ​ភូមិសាស្ត្រ​នយោបាយ​ដើម្បី​ផលប្រយោជន៍​នៃ​ប្រទេស​ជាតិ​របស់​ពួកគេ​រៀងៗ​ខ្លួន​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។ មន្ត្រី​ជាន់ខ្ពស់​តំណាង​ឱ្យ​រដ្ឋាភិបាល​កម្ពុជា បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​រំឭក​ខួប​អនុស្សាវរីយ៍​លើក​ទី​៦០...

រដ្ឋមន្ត្រី​ការបរទេស​ចិន វាយប្រហារ​យុទ្ធសាស្ត្រ​ឥណ្ឌូ​ប៉ាស៊ីហ្វិក​របស់​អាមេរិក​ស្មើ​សំរាម

ក្រុមប្រឹក្សា​រដ្ឋ និង​ជា​រដ្ឋមន្ត្រី​ការបរទេស​ដ៏​មាន​ឥទ្ធិពល​បំផុត​របស់​ចិន នៅ​ក្នុង​រដ្ឋការ​របស់​លោក ស៊ី ជីងពីង គឺ​លោក វ៉ាង យី បាន​វាយប្រហារ​សហរដ្ឋ​អាមេរិក​ខ្លាំងៗ​ថា ប៉ុនប៉ង​ធ្វើ​សង្គ្រាម​ត្រជាក់ និង​មាន​គំនិត​ផ្ដួចផ្ដើម​ដ៏​កខ្វក់​នៅ​ទឹកដី​ឥណ្ឌូ​ប៉ាស៊ីហ្វិក។ លោក វ៉ាង យី ចាត់ទុក​សកម្មភាព​អាមេរិក​ក្នុង​ការ​រួមចំណែក​ក្នុង​ពិភពលោក ថា​អាត្មានិយម ហើយ​យុទ្ធសាស្ត្រ​ខ្លះ​សម​នឹង​បោះចោល​ក្នុង​ធុងសំរាម។ ថ្លែង​នៅ​ក្នុង​ពិធី​បើក​វេទិកា​សន្តិភាព​ពិភពលោក​លើក​ទី​៩ ដែល​រៀបចំ​ឡើង​ដោយ​សាកលវិទ្យាល័យ​ស៊ី ក្រោម​ប្រធានបទ «ការ​លើក​កម្ពស់​ពហុភាគី​និយម​ក្នុង​យុគសម័យ​ក្រោយ​ជំងឺ​ឆ្លង​ជា​សកល» កាលពី​ថ្ងៃ​សៅរ៍ ទី​៣ ខែ​កក្កដា លោក វ៉ាង...

Latest news