29 C
Phnom Penh

TAG

សារធាតុគីមី

មន្ទីរ​បរិស្ថាន​ខេត្ត​បាត់ដំបង បដិសេធ​ការ​អះអាង​ថា​ក្រុមហ៊ុន​ចិន​បង្ហូរ​ជាតិ​ពុល​ចូល​ក្នុង​ស្ទឹង​សង្កែ

ទាក់ទង​នឹង​រឿង​សារធាតុ​គីមី​ដោយឡែក​មួយ​ទៀត មន្ទីរ​បរិស្ថាន​ខេត្ត​បាត់ដំបង បដិសេធ​ជា​ថ្មី​ទាក់ទង​ទៅ​នឹង​ក្រុមហ៊ុន​ចិន បំពុល​ទឹក​ស្ទឹង​សង្កែ ក្រោយពី​ចលនា​មាតា​ធម្មជាតិ បាន​បន្ត​ផ្សព្វផ្សាយ​ពី​វីដេអូ​ទាក់ទង​នឹង​ការ​បំពុល​ទឹក​ស្ទឹង​សង្កែ ជា​ថ្មី ដោយ​ចោទប្រកាន់​ថា​អំពើពុករលួយ​ជា​ឫសគល់​នៃ​អយុត្តិធម៌​សង្គម ទោះបី​ករណី​រោងចក្រ​ថ្នាំពេទ្យ​របស់​ចិន បង្ហូរ​សារធាតុ​គីមី​ចូល​ស្ទឹង​សង្កែ នៅតែ​មិន​ដែល​ទទួល​ទោស​អ្វី​ទាល់តែសោះ។ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ពី​មន្ទីរ​បរិស្ថាន​ខេត្ត​បាត់ដំបង នៅ​ពេល​ថ្មីៗ​នេះ មន្ទីរ​បាន​ចាត់ទុក​ការ​ផ្សព្វផ្សាយ​រឿង​បំពុល​ទឹកស្ទឹង​សង្កែ​នោះ​ជា​រឿង​ចាស់ និង​ថា​ក្រុម​ដែល​ផ្សព្វផ្សាយ​នេះ​មិន​បាន​ដឹង​ពី​វឌ្ឍនភាព​ដែល​ក្រសួង​បរិស្ថាន បាន​ចាត់​វិធានការ​ជា​បន្តបន្ទាប់​ដោយ​គ្មាន​ការ​លើកលែង​ទៅ​តាម​នីតិវិធី​នោះ​ទេ។ ប្រភព​ដដែល​បាន​អះអាង​ថា មន្ទីរ​បរិស្ថាន​បាន​ព្រមាន​ឲ្យ​បញ្ឈប់​ការ​ផ្សព្វផ្សាយ​រឿង​នេះ​ជាបន្ទាន់ ដោយ​ចាត់ទុក​ជា​រឿង​មិន​ពិត ធ្វើ​ឲ្យ​មាន​ការ​ភាន់ច្រឡំ​ដល់​សាធារណជន និង​បាន​ទាមទារ​ឲ្យ​លុប​ចោល​ព័ត៌មាន​នោះ​ជាបន្ទាន់ បើ​ពុំ​ដូច្នោះ​ទេ មន្ទីរ​បរិស្ថាន​នឹង​ចាត់​វិធានការ​តាម​ច្បាប់​ដោយ​មិន​លើកលែង​ឡើយ។ យោង​តាម​ការ​ផ្សព្វផ្សាយ​របស់​ហ្វេសប៊ុក ចលនា​មាតា​ធម្មជាតិ គេ​បាន​ឲ្យ​ដឹង​ថា រោងចក្រ​ចិន​ដែល​ធ្លាប់​បង្ហូរ​កាកសំណល់​ពុល​ចូល​ទឹក​ស្ទឹង​សង្កែ...

ក្រុមហ៊ុន​ផលិតកម្ម​ចិន​បង្ហូរ​សារធាតុ​គីមី​ពី​រោងចក្រ​ចូល​ទឹក​ស្ទឹង​តាម​ខេត្ត​មួយ​ចំនួន

ចលនា​មាតា​ធម្មជាតិ អះអាង​ថា រោងចក្រ​កែច្នៃ​ផ្លែស្វាយ​របស់​ចិន ឈ្មោះ ខេមបូឌាន ហ្គូម ហ្វាម ឯ.ក (Cambodian Gome Farm Food Co., Ltd) បាន​បង្ហូរ​សារធាតុ​គីមី​ចូល​ក្នុង​ស្ទឹង​ក្រាំងអាត់ យ៉ាង​អនាធិបតេយ្យ ដែល​បង្ក​ឲ្យ​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ព្រះសីហនុ ប្រឈម​នឹង​ជំងឺ​មហារីក និង​ជំងឺ​ផ្សេងៗ​ធ្ងន់ធ្ងរ រួម​ទាំង​បំផ្លាញ​បរិស្ថាន​ផង​ដែរ។ ចលនា​មាតា​ធម្មជាតិ (Mother Nature Cambodia) ចេញ​ផ្សាយ​វីដេអូ​មួយ​ប្រវែង​ជាង...

Latest news