26 C
Phnom Penh

TAG

សួង សុភ័ណ្ឌ

អ្នក​ឃ្លាំមើល​ថា​ការ​ចុះចូល​ជាមួយ​បក្ស​កាន់​អំណាច​ជា​ទង្វើ​ជាន់​ពន្លិច​អ្នក​ប្រជាធិបតេយ្យ

ក្រុម​អ្នក​ឃ្លាំមើល​និយាយ​ថា ការ​ចុះចូល​ជាមួយ​បក្ស​កាន់​អំណាច​របស់​សកម្មជន និង​មន្ត្រី​បក្ស​ក្រៅ​រដ្ឋាភិបាល គឺជា​ទង្វើ​ជាន់​ពន្លិច​អ្នក​ប្រជាធិបតេយ្យ និង​គាំទ្រ​នយោបាយ​ទុច្ចរិត​របស់​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន។ អនុប្រធាន​វេទិកា​ពលរដ្ឋ លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១ ឧសភា នេះ​ថា ការ​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ពិត​មែន​ថា​ជា​សេរីភាព​ស្រប​ច្បាប់​របស់​បុគ្គល​ម្នាក់ៗ ប៉ុន្តែ​សេរីភាព​ក៏​ត្រូវ​ភ្ជាប់​ជាមួយ​ឧត្តមគតិ​ដែរ។ លោក​បន្ថែម​ថា គណបក្ស​ប្រជាជន​កម្ពុជា​ចាប់តាំងពី​បង្កើត​មក និង​ផែនការ​រៀបចំ​ទៅ​ថ្ងៃ​អនាគត មិនមែន​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​សម្រាប់​ប្រទេស​កម្ពុជា​នោះ​ទេ ត្បិត​ទង្វើ​ជាក់ស្តែង​ដែល​បក្ស​នេះ​បាន​ធ្វើ​កន្លងមក...

ប្រធាន​បក្ស​ខ្មែរ​ឈ្នះ​រិះគន់​ការ​រឹបអូស​ស្នាក់ការ​បក្ស CNRP យក​ទៅ​លក់​ថា​ជា​គំរូ​ដ៏​អាក្រក់​បំផុត

ប្រធាន​គណបក្ស​ខ្មែរ​ឈ្នះ​រិះគន់​ថា ការ​លក់​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ​ក្រោម​ហេតុផល​នយោបាយ គឺជា​គំរូ​ដ៏​អាក្រក់​បំផុត​ក្នុង​ឆាក​នយោបាយ​នៅ​ប្រទេស​កម្ពុជា ដែល​នឹង​ធ្លាក់​ដល់​ខ្លួន​វិញ​ក្រោយ​ពេល​ដែល​បាត់បង់​អំណាច។ នេះ​គឺជា​លេស​ស្មើ​នឹង​ការ​រឹបអូស​សម្បត្តិ​ឯកជន​ធ្វើ​ជាតូបនីយកម្ម​ក្រុមហ៊ុន​ឯកជន​ពេល​ធ្វើ​បដិវត្តន៍​ផ្លាស់​របប​គ្រប់គ្រង។ លោក សួង សុភ័ណ្ឌ ប្រធាន​គណបក្ស​ខ្មែរ​ឈ្នះ​បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​ដោយ​ភ្ជាប់​នឹង​រូប​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃទី​៤ មករា នេះ​ថា ការ​រឹបអូស ឬ​លក់​កម្មសិទ្ធិ​ដីធ្លី ផ្ទះ​សម្បែង​របស់​អ្នក​ដទៃ​ក្រោម​ហេតុផល​នយោបាយ គឺជា​គំរូ​មួយ​ដ៏​អាក្រក់​បំផុត។ ទាក់ទិន​នឹង​បញ្ហា​នេះ ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក នី សុខា ចាត់ទុក​ថា​ការ​ប្រើ​វិធាន​រឹបអូស​ទ្រព្យសម្បត្តិ​មេដឹកនាំ​បក្ស​ប្រឆាំង​នេះ គឺជា​ការ​បំបាក់​ស្មារតី​អ្នក​នយោបាយ​សំឡេង​ជំទាស់ ដែល​ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ​ទាំងស្រុង។ លោក​បន្ថែម​ថា ប្រព័ន្ធ​តុលាការ​បច្ចុប្បន្ន​នេះ​ត្រូវ​គេ​មើល​ឃើញ​ថា​ខ្វះ​ភាព​ឯករាជ្យ​ក្នុង​ការ​កាត់​សេចក្តី​សំណុំរឿង​នយោបាយ​គ្រប់​ករណី​ទាំងអស់។ មេដឹកនាំ​ខ្មែរ​ដែល​ប្ដេជ្ញា​កម្ទេច​ក្រុម​ប្រឆាំង​មិន​ដក​ដៃ លោក...

អ្នក​តស៊ូ​មតិ​ថា​កម្ពុជា​គួរ​បន្ធូរ​ស្ថានការណ៍​នយោបាយ​ដើម្បី​បញ្ចៀស​វិបត្តិ​ការទូត​ជាមួយ​សហគមន៍​អន្តរជាតិ

បញ្ញវន្ត​ខ្មែរ​នៅ​ក្រៅ​ស្រុក​អះអាង​ថា ប្រមុខ​រដ្ឋាភិបាល​កម្ពុជា គួរ​បន្ធូរ​ស្ថានការណ៍​នយោបាយ​ដើម្បី​បញ្ចៀស​វិបត្តិ​ការទូត​ដែល​ប្រឈម​នឹង​សហគមន៍​អន្តរជាតិ ហើយ​អាច​ទាញ​ទម្លាក់​កម្ពុជា​ទៅ​ក្នុង​វិបត្តិ​យ៉ាង​ជ្រៅ​ពិបាក​ស្ដារ​ឡើងវិញ ទាំង​អសន្តិសុខ និង​សេដ្ឋកិច្ច​ជាតិ​នា​ពេល​អនាគត។ ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា បាន​បង្ហាញ​នូវ​កង្វល់​អំពី​ការ​កាត់ទោស​សកម្មជន​បរិស្ថាន​មួយ​ចំនួន​ដាក់​ពន្ធនាគារ​ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា នា​ពេល​កន្លង​មក។ អ្នកវិភាគ​នយោបាយ សង្គម និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​៨ ខែ​មិថុនា ថា ចរន្ត​របស់​សហគមន៍​អន្តរជាតិ សហរដ្ឋ​អាមេរិក និង​សហគមន៍​អឺរ៉ុប...

Latest news