30 C
Phnom Penh

TAG

សឿម សារឿម

មន្ត្រី​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ​មួយ​រូប​រង​ការ​គំរាម​ពី​អាជ្ញាធរ​មូលដ្ឋាន​មិន​ឲ្យ​ធ្វើ​សកម្មភាព​នយោបាយ

ប្រធាន​គណៈកម្មាធិការ​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ ខេត្ត​បន្ទាយមានជ័យ រង​ការ​គំរាមកំហែង​ពី​អាជ្ញាធរ​ភូមិ ដោយ​ការ​គំរាម​ឱ្យ​ធ្វើ​កិច្ចសន្យា​ឈប់​ចូលរួម​សកម្មភាព​នយោបាយ​ជាមួយ​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ​បន្ត​ទៀត។ ប្រធាន​គណៈកម្មាធិការ​គណបក្ស​ស្រុក​ស្វាយចេក លោក សឿម សារឿម បាន​ទម្លាយ​នូវ​កិច្ចសន្យា​របស់​ខ្លួន​ដែល​ធ្វើឡើង​ក្រោម​ការ​គំរាមកំហែង​របស់​ប្រធាន​ភូមិ​នៃ​បក្ស​កាន់​អំណាច លោក ចេង ណេង នៅ​ថ្ងៃ​ទី​២៦ ខែ​តុលា ឆ្នាំ​២០២១ ដែល​ស្ថិត​នៅ​ភូមិ​ស្ទឹង ឃុំ​រលួស ស្រុក​ស្វាយចេក ខេត្ត​បន្ទាយមានជ័យ។ ប្រភព​ដដែល​បាន​បង្ហាញ​កិច្ចសន្យា​របស់​ខ្លួន​ដែល​បាន​សរសេរ​ថា ខ្លួន​មាន​កំហុស​ឆ្គង​ទៅ​នឹង​ផ្លូវច្បាប់​ដែល​បាន​ចូលរួម​ប្រជុំ​ជាមួយ​សមាជិក​មូលដ្ឋាន​របស់​គណបក្ស​នេះ ដូច្នេះ​ចាប់ពី​ពេល​ចុះ​កិច្ចសន្យា​នេះ​ទៅ លោក​នឹង​មិន​ចូលរួម​ប្រជុំ​ទៀត​ទេ បើ​មាន​ការ​ចូលរួម​ប្រជុំ​ជាមួយ​គណបក្ស​នេះ​ទៀត លោក​នឹង​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់។ កិច្ចសន្យា​នេះ ធ្វើ​ឡើង​ក្រោម​ការ​គំរាមកំហែង​របស់​មេភូមិ​បក្ស​កាន់​អំណាច...

Latest news