29 C
Phnom Penh

TAG

សៀងហៃ

ក្រុង​សៀងហៃ​បន្ត​បិទ​ខ្ទប់ ខណៈ​ប្រជាជន​រាប់​ពាន់​នាក់​ត្រូវ​ចាប់​ឃុំ​ខ្លួន​ក្រោម​ផែនការ​សូន្យ​កូវីដ

អាជ្ញាធរ​កុម្មុយនីស្ត​ក្រុង​សៀងហៃ បាន​ចាប់​ឃុំ​ខ្លួន និង​ផាកពិន័យ​ប្រជាជន​ក្នុង​ទីក្រុង​នេះ​រាប់​ពាន់​ករណី ដោយសារ​ការ​រំលោភ​បម្រាម​វិធានការ​បិទ​ក្រុង ដែល​ទីក្រុង​មួយ​នេះ​មាន​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ-១៩ ជាង ៦​សប្ដាហ៍​មក​ហើយ។ នេះ​បើ​តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន CNN ដែល​បាន​ចុះផ្សាយ​កាលពី​ថ្មីៗ​នេះ។ រហូត​មក​ទល់​ពេលនេះ គេ​នៅ​មិនទាន់​មាន​តួលេខ​ជាក់លាក់​ណា​មួយ​ត្រូវ​បាន​កត់ត្រា​ទុក​ថា មនុស្ស​ប៉ុន្មាន​ពាន់​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ករណី​រំលោភ​ច្បាប់​ប្រឆាំង​នឹង​ជំងឺ​កូវីដ-១៩ នៅឡើយ​ទេ ប៉ុន្តែ​នៅ​តាម​មហាវិថី​របស់​ទីក្រុង​ដែល​មាន​ប្រជាជន​ជាង ២៥​លាន​នាក់​នេះ ឃើញ​ថា​ស្ងាត់​ជ្រងំ ខណៈ​ប្រជាជន​ត្រូវ​ហាម​ចាកចេញ​ពី​ផ្ទះ ហើយ​វិធានការ​នេះ​អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ប្រធានាធិបតី ស៊ី ជីនពីង ដែល​ជា​យុទ្ធសាស្ត្រ​សូន្យ​កូវីដ។ តែ​ជាមួយ​គ្នា គេ​បាន​ឃើញ​ការ​បង្ហោះ​វីដេអូ​នៅ​លើ​បណ្ដាញ​សង្គម Youtube មួយ​នៃ...

ចិន​ធ្លាក់​ក្នុង​ជំងឺ​ឆ្លង ទីក្រុង​ប៉េកាំង​បន្ត​បិទ​ខ្ទប់​ក្រោយពី​ក្រុង​សៀងហៃ​ធូរស្រាល​បន្តិច

ទីក្រុង​ប៉េកាំង កំពុង​ធ្លាក់​ក្នុង​ជំងឺ​ឆ្លង​ផ្លូវដង្ហើម​យ៉ាង​ធ្ងន់ធ្ងរ គឺ​មួយ​ផ្នែក​ធំ​នៃ​រដ្ឋធានី​នេះ​ត្រូវ​បាន​រាំង​ខ្ទប់។ ដោយ​ប្រកាន់​យក​គោលការណ៍​សូន្យ​កូវីដ គឺ​ត្រូវ​បិទ​មណ្ឌល​ពាណិជ្ជកម្ម ហាង​ទំនិញ សាលារៀន កន្លែង​កម្សាន្ត និង​អគារ​លំនៅឋាន​របស់​ប្រជាជន។ ប្រជាជន​ត្រូវតែ​ពាក់​ម៉ាស និង​មិន​អនុញ្ញាត​ជួបជុំ​គ្នា​បាន​ឡើយ តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន Aljazeera ប្រជាជន​ជាង ៣​លាន ៥​សែន​នាក់ បាន​ធ្វើ​តេស្ដ​ក្នុង​រយៈពេល​មួយ​សប្ដាហ៍​មកនេះ។ ទីក្រុង​ប៉េកាំង មាន​ប្រជាជន​ជាង ២១​លាន​នាក់ ហើយ​លំនៅឋាន​របស់​មន្ត្រី​ជាន់ខ្ពស់​របស់​បក្ស និង​ប្រធានាធិបតី ស៊ី ជីនពីង ក៏​មាន​នៅ​ក្នុង​រដ្ឋធានី​មួយ​នេះ​ដែរ។ តាម​ប្រភព​ដដែល​នេះ...

Latest news