TAG
សៀវ វិសុទ្ធ
បក្សក្រៅរដ្ឋាភិបាលថាការចុះចូលរបស់មន្ត្រីបក្សប្រឆាំងជាគំរូអាក្រក់និងបំបាក់ស្មារតីអ្នកតស៊ូដើម្បីជាតិ
មន្ត្រីជាន់ខ្ពស់គណបក្សខ្មែរស្រឡាញ់ជាតិ រិះគន់ថា ការតម្រង់ជួរគ្នារបស់មន្ត្រីបក្សប្រឆាំងចុះចូលជាមួយគណបក្សកាន់អំណាច គឺជាគំរូអាក្រក់ និងជាការបំបាក់ស្មារតីតស៊ូរបស់អ្នកស្នេហាជាតិដើម្បីទឹកដី និងប្រជាជន។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីមន្ត្រីជាន់ខ្ពស់បក្សប្រឆាំងភាគីលោក សម រង្ស៊ី ដែលទើបនឹងធ្វើមាតុភូមិនិវត្តន៍កាលពីពេលថ្មីៗនេះ ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជាមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា។
អគ្គហេរញ្ញិកគណបក្សខ្មែរស្រឡាញ់ជាតិ លោក សៀវ វិសុទ្ធ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៤ ខែមិថុនា ថា អំណាចគណបក្សប្រជាជនកម្ពុជា កាន់តែរីកធំទៅៗ និងបន្តភាពយូរអង្វែងទៅមុខទៀត...
បក្សក្រៅរដ្ឋាភិបាលថាក្នុងនាមជាប្រមុខដឹកនាំ បែរជានិយាយថាមិនដឹងពីដំណើរការបោះឆ្នោតនៃប្រទេសខ្លួនហាក់ដូចជាមិនទំនង
មន្ត្រីជាន់ខ្ពស់គណបក្សខ្មែរស្រឡាញ់ជាតិ បានរិះគន់ថា ដំណើរការរៀបចំការបោះឆ្នោតសាកល្បង មិនមែននឹកឃើញអាចធ្វើបាននោះទេ ប៉ុន្តែត្រូវមានផែនការ និងនីតិវិធី ត្រូវការពេលវេលាជាច្រើនខែ។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីលោក ហ៊ុន សែន បានដាក់លិខិតបន្ទាន់មួយទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដើម្បីសុំឲ្យលុបចោលការបោះឆ្នោតសាកល្បងនៅថ្ងៃទី២០ ខែមិថុនា ខាងមុខនេះ ក្រោមហេតុផលកម្ពុជាកំពុងប្រឈមនឹងការឆ្លងវីរុស Covid-19។
អគ្គហេរញ្ញិកគណបក្សខ្មែរស្រឡាញ់ជាតិ លោក សៀវ វិសុទ្ធ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១០...
ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតប្រកាសលាឈប់ពីតួនាទី
គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា អនុម័តយល់ព្រមតាមសំណើសុំលាលែងពីមុខតំណែងរបស់លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ហើយនៅថ្ងៃសុក្រ ទី៤ ខែមិថុនា។
ការអនុម័តនេះ ធ្វើឡើងបន្ទាប់ពីប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ស៊ិក ប៊ុនហុក បានសម្រេចចិត្តដាក់ពាក្យលាឈប់ពីតួនាទីរបស់លោកតាំងពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ មកម្ល៉េះ។
អគ្គលេខាធិការដ្ឋានរដ្ឋសភា បានចេញសេចក្តីប្រកាសព័ត៌មានស្ដីពីលទ្ធផលប្រជុំរបស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាកម្ពុជា នៅថ្ងៃទី៤ ខែមិថុនា ថា គណៈកម្មាធិការរដ្ឋសភាបានអនុម័តយល់ព្រមនូវពាក្យសុំលាឈប់ពីតួនាទី និងតំណែងជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក...