29 C
Phnom Penh

TAG

សែម សុផល

ប្អូនប្រុស​របស់​សកម្មជន​បក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​រិះគន់​សមត្ថកិច្ច​ដែល​ចាប់​ខ្លួន​បងស្រី​ដោយ​មិន​ផ្ដល់​ដំណឹង​ដល់​គ្រួសារ

ប្អូនប្រុស​របស់​អ្នកស្រី សែម សុផល ដែល​ជា​សកម្មជន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លើកឡើង​ថា បងស្រី​របស់​លោក​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន និង​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃស ដោយ​មិន​បាន​ផ្ដល់​ដំណឹង​ដល់​ក្រុម​គ្រួសារ ទោះបីជា​កូនៗ និង​សាច់ញាតិ​បាន​ព្យាយាម​សាកសួរ​សមត្ថកិច្ច​យ៉ាងណា​ក៏ដោយ។ លោក មិន ពៅ ដែល​អះអាង​ជា​ប្អូនប្រុស​របស់​អ្នកស្រី សែម សុផល បាន​និយាយ​ក្នុង​វីដេអូ​ជិត ៤​នាទី ដោយ​ភ្ជាប់​នឹង​រូបថត​បងស្រី​របស់​ខ្លួន​ថា លោក​បាន​ទទួល​ដំណឹង​អំពី​បងស្រី​របស់​លោក​ហើយ ប៉ុន្តែ​ដំណឹង​នេះ​លោក​ថា​មិន​បាន​ដឹង​ពី​អាជ្ញាធរ​ពាក់ព័ន្ធ​នោះ​ទេ គឺ​បាន​មកពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​ក្រុម​គ្រួសារ​ក្នុង​ការ​ស្វះស្វែង​សាកសួរ​សមត្ថកិច្ច​ពាក់ព័ន្ធ រហូត​បាន​ដំណឹង​ពី​ខាង​ពន្ធនាគារ​ព្រៃស​ទៅ​វិញ។ លោក​បាន​ចោទ​ជា​សំណួរ​ថា ហេតុ​អ្វី​បាន​ជា​អាជ្ញាធរ​ចាប់​ខ្លួន​បងស្រី​របស់​លោក​តាំងពី​ល្ងាច​ថ្ងៃទី​១៦ ខែ​សីហា...

Latest news