TAG
សោម ពិសិដ្ឋ
មន្ត្រីក្រសួងសេដ្ឋកិច្ចម្នាក់រងការចោទថាចាក់ដីរំលោភយកចំណីឆ្នេរអង្កោលក្នុងខេត្តកែបធ្វើកម្មសិទ្ធិខុសច្បាប់
សាធារណជនបានបង្ហាញការភ្ញាក់ផ្អើល ដោយសារតែឈ្មោះ អង្គ វង្សវឌ្ឍន៍ ជាមន្ត្រីម្នាក់បម្រើការងារនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានធ្វើរបងហ៊ុមព័ទ្ធរំលោភយកដីចំណីឆ្នេរសមុទ្រ «ឆ្នេរអង្កោល» ស្ថិតក្នុងឃុំអង្កោល ស្រុកដំណាក់ចង្អើរ ធ្វើជាកម្មសិទ្ធិផ្ដាច់មុខ ដោយមិនមានវិធានការពីអាជ្ញាធរមូលដ្ឋាន ឬអាជ្ញាធរខេត្តកែប ឡើយ។
ប្រភពដដែលបង្ហាញចម្ងល់ថា មូលហេតុអ្វីបានជាលោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បណ្តោយឲ្យមានបទល្មើសដឹកដីចាក់រំលោភយកឆ្នេរសមុទ្រពីបុគ្គលខាងលើ ដោយគ្មានការទប់ស្កាត់ទៅវិញ ឬមានអាថ៌កំបាំងពីក្រោយបទល្មើសទាំងនេះ។
សាធារណជនស្នើដល់ក្រសួងពាក់ព័ន្ធ និងមានវិធានការយកឆ្នេរអង្កោល មកដាក់ជាសម្បត្តិរដ្ឋគ្រប់គ្រងវិញ និងនាំខ្លួនអ្នកពាក់ព័ន្ធនឹងសកម្មភាពរំលោភយកឆ្នេរសមុទ្រដោយខុសច្បាប់ខាងលើនេះផ្ដន្ទាទោសឲ្យបានធ្ងន់ធ្ងរ។
ទាក់ទិនបញ្ហានេះ...