26 C
Phnom Penh

TAG

សោ លីម

ពលរដ្ឋ​ក្រុង​ព្រះសីហនុ​ចោទ​ប្រធាន​អគ្គិសនី​ខេត្ត​ថា​កំណត់​ថាមពល​ប្រើប្រាស់​ប្រចាំ​ខែ​របស់​ពលរដ្ឋ​ខុស​ប្រក្រតី

ពលរដ្ឋ​រស់នៅ​ក្រុង​ព្រះសីហនុ បាន​ត្អូញត្អែរ​ថា ការ​គណនា​ចរន្ត​អគ្គិសនី​នៅ​ក្នុង​មូលដ្ឋាន​នេះ គឺ​មាន​ភាព​មិន​ប្រក្រតី ដោយ​គីឡូវ៉ាត់​ភ្លើង​ប្រើប្រាស់​ប្រចាំ​ខែ​នីមួយៗ​បាន​កើន​ជា​លំដាប់​ចាប់តាំង​ពី​មាន​ជំងឺ Covid-19 រាតត្បាត​មក ប៉ុន្តែ​បែរជា​ចោទ​ពលរដ្ឋ​ថា​ប្រើប្រាស់​ភ្លើង​ខ្ជះខ្ជាយ​ទៅវិញ។ ពលរដ្ឋ​រស់នៅ​ក្រុង​ព្រះសីហនុ មាន​ចម្ងល់​ថា ទោះបី​ពួកគាត់​បាន​ប្រើប្រាស់​ភ្លើង​អគ្គិសនី​សន្សំសំចៃ ប៉ុន្តែ​វិក្កយបត្រ​ថ្លៃ​ភ្លើង​ប្រចាំ​ខែ​បាន​បន្ត​កើន​គីឡូ​ជា​លំដាប់។ ពលរដ្ឋ​បាន​ទទូច​ស្នើ​ដល់​ថ្នាក់​ដឹកនាំ​ខេត្ត និង​មន្ត្រី​ថ្នាក់លើ​ត្រួតពិនិត្យ​ចំពោះ​អគ្គិសនី​កើន​ឡើង​ខុស​ប្រក្រតី ដែល​ជា​ការ​ដាក់​បន្ទុក​ដល់​ពួកគាត់​ថែម​មួយ​កម្រិត​ទៀត​នោះ។ ពលរដ្ឋ​ខ្លះ​ទៀត​បាន​អះអាង​ថា នៅ​ក្នុង​អំឡុង​ពេល​ជំងឺ Covid-19 រាតត្បាត​ខ្លាំង​នៅ​ក្រុង​ព្រះសីហនុ គឺ​ពួកគាត់​បាន​បិទ​ទ្វារ​ផ្ទះ​ទុក​ចោល​មួយ​រយៈ ប៉ុន្តែ​សម្រាប់​កុងទ័រ​ភ្លើង​នៅតែ​ដើរ​ឥត​ឈប់ និង​ត្រូវ​បង់​ថ្លៃ​ភ្លើង​ប្រចាំ​ខែ​ជាបន្តបន្ទាប់។ ពលរដ្ឋ​ភាគច្រើន​បាន​ចោទ​លោក សោ លីម ប្រធាន​អគ្គិសនី​ខេត្ត​ព្រះសីហនុ ថា​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​កេង​បន្លំ​ថាមពល​ប្រើប្រាស់​របស់​ពលរដ្ឋ...

Latest news