TAG
សំ សុគង់
តុលាការផ្ដន្ទាទោសមន្ត្រីនិងសកម្មជនបក្សសង្គ្រោះជាតិ៧នាក់ដាក់ពន្ធនាគារពី១៨ខែដល់៣ឆ្នាំ
សាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្ដន្ទាទោសមន្ត្រីជាន់ខ្ពស់ អតីតមេឃុំជាប់ឆ្នោត និងសកម្មជនគណបក្សសង្គ្រោះជាតិចំនួន ៧នាក់ដាក់ពន្ធនាគារពី ១៨ខែរហូតដល់ ៣ឆ្នាំ ក្រោមបទចោទញុះញង់ឲ្យមានអសន្តិសុខសង្គម និងបទប្រមាថព្រះមហាក្សត្រ។
សាលាដំបូងរាជធានីភ្នំពេញបានបើកសវនាការដោយប្រកាសសាលក្រមរបស់ខ្លួន កាលពីថ្ងៃទី១០ ខែសីហា សម្រេចផ្ដន្ទាទោសអតីតតំណាងរាស្ត្រ អតីតមេឃុំជាប់ឆ្នោត និងសកម្មជនគណបក្សសង្គ្រោះជាតិ ដាក់ពន្ធនាគារក្នុងសំណុំរឿងញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងប្រមាថអង្គព្រះមហាក្សត្រ កាលពីអំឡុងឆ្នាំ២០១៩ ដល់ឆ្នាំ២០២១ ឲ្យមានទោសចន្លោះរយៈពេល ១៨ខែដល់ ៣ឆ្នាំ។
សាលាដំបូងរាជធានីភ្នំពេញបានបញ្ជាក់ក្នុងសាលក្រមរបស់ខ្លួនថា ក្នុងចំណោមជនជាប់ចោទទាំង ៧នាក់ ដូចជាលោក...
ស្ថាបនិកបក្សបេះដូងជាតិភៀសខ្លួនទៅកន្លែងសុវត្ថិភាពក្រោយតុលាការបង្គាប់ឱ្យនាំខ្លួន
ស្ថាបនិកគណបក្សបេះដូងជាតិ លោក សៀម ភ្លុក កំពុងភៀសខ្លួននៅកន្លែងសុវត្ថិភាពបណ្ដោះអាសន្ន ក្រោយតុលាការចេញដីកាបង្គាប់ឱ្យសមត្ថកិច្ចនាំខ្លួនមកបំភ្លឺក្នុងសំណុំរឿងបទល្មើសក្លែងបន្លំឯកសារ។
មេធាវីការពារក្តីឱ្យលោក សៀម ភ្លុក គឺលោក សំ សុគង់ ប្រាប់សារព័ត៌មានក្នុងស្រុកថា លោកនឹងចេញមុខបំភ្លឺនៅតុលាការដើម្បីបង្ហាញភាពស្អាតស្អំរបស់កូនក្ដី បន្ទាប់ពីមានដីកាចាប់ខ្លួនរបស់តុលាការអស់សុពលភាពនៅថ្ងៃទី២៥ ខែមេសា។ លោកបន្តថា លោក សៀម ភ្លុក គ្មានបំណងក្លែងបន្លំឯកសារណាមួយដើម្បីបង្កើតគណបក្សបេះដូងជាតិ ដូចការចោទប្រកាន់របស់ក្រសួងមហាផ្ទៃនោះទេ។
លោក សំ សុគង់ ចាត់ទុកការបង្គាប់របស់តុលាការដែលឱ្យសមត្ថកិច្ចនាំខ្លួនលោក...
សាលាឧទ្ធរណ៍លើកពេលសវនាការមន្ត្រីអាហុដក៥រូបដោយសារមេធាវីជាប់ធ្វើចត្តាឡីស័ក
សាលាឧទ្ធរណ៍រាជធានីភ្នំពេញ លើកពេលសវនាការក្នុងសំណុំរឿងអ្នកការពារសិទ្ធិមនុស្សអាដហុក ៥រូប ដោយសារមេធាវីមួយរូបជាប់ធ្វើចត្តាឡីស័ក។
កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ មេធាវីការពារក្ដីឱ្យអ្នកការពារសិទ្ធិមនុស្សអាដហុកចំនួន ៤រូប និងមេធាវីការពារក្ដីឱ្យអគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក នី ចរិយា បានដាក់បណ្ដឹងសារទុក្ខទៅសាលាឧទ្ធរណ៍ បន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញផ្ដន្ទាទោសអ្នកទាំង ៥រូបដាក់ពន្ធនាគារម្នាក់ៗចំនួន ៥ឆ្នាំពីបទចោទប្រកាន់ «សូកប៉ាន់សាក្សី និងសមគំនិតសូកប៉ាន់សាក្សី» កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨។
ក្រោយពីដាក់បណ្ដឹងជិត ៥ឆ្នាំ សាលាឧទ្ធរណ៍បានយកបណ្ដឹងដែលក្រុមមេធាវីបានដាក់នោះមកបើកសវនាការនៅថ្ងៃទី២៥ មីនា...