TAG
ស៊ិក ប៊ុនហុក
អ្នកវិភាគនៅតែគ្មានជំនឿលើប្រធានថ្មី គ.ជ.ប ដែលទើបត្រូវបានតែងតាំងដោយបក្សកាន់អំណាច
បញ្ញវន្តខ្មែរនៅក្រៅស្រុក រិះគន់ថា លោក ប្រាជ្ញ ចន្ទ ដែលគណបក្សប្រជាជនកម្ពុជា ទើបនឹងចាត់តាំងជាប្រធានថ្មី គ.ជ.ប នៅពេលនេះ គឺជាបុគ្គលមានប្រវត្តិអាស្រូវ ដូចជាកាលនៅជាអភិបាលខេត្តបាត់ដំបង ខេត្តត្បូងឃ្មុំ និងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាដើម ហើយនៅពេលនេះគេប្រើគាត់ដើម្បីជាឈ្នាន់ប្លន់អំណាចតាមរយៈគណៈកម្មាធិការនេះតែប៉ុណ្ណោះ។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោតថ្មី ត្រូវបានជ្រើសតាំងដោយគណបក្សកាន់អំណាចឲ្យចូលទៅកាន់តំណែងជំនួសលោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប ចាស់ ដែលទើបនឹងលាលែងពីតំណែងកាលពីពេលថ្មីៗនេះ។
អ្នកវិភាគនយោបាយ សង្គម...
បក្សក្រៅរដ្ឋាភិបាលជំរុញឱ្យមានវិសោធនកម្មរដ្ឋធម្មនុញ្ញស្ដីពីសមាសភាព គ.ជ.ប
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ស្នើឲ្យរដ្ឋសភាជាតិកម្ពុជា ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញស្ដីពីសមាសភាពស្ថាប័នជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប ដើម្បីធានានូវឯករាជភាព និងអព្យាក្រឹត្យ។
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដែលហៅកាត់ថា GDP បានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃទី១១ ខែមិថុនា នេះថា រដ្ឋសភាជាតិគួរធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញត្រង់មាត្រា១៥១ថ្មី (ពីរ) ស្ដីពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែលមានសមាសភាព ៩រូប ដែលទទួលអាណត្តិ ៥ឆ្នាំ នាពេលកន្លងមក។
ប្រភពដដែលអះអាងថា ក្នុងករណីដែលកម្ពុជាមានគណបក្សនយោបាយតែមួយក្នុងរដ្ឋសភាដូចសព្វថ្ងៃនេះ គួរតែធ្វើវិសោធនកម្មច្បាប់ដោយកំណត់សមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ៤រូបត្រូវជ្រើសរើសដោយគណបក្សដឹកនាំរដ្ឋាភិបាល និង ៥រូបផ្សេងទៀតត្រូវជ្រើសរើសដោយចំហ...
ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតប្រកាសលាឈប់ពីតួនាទី
គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា អនុម័តយល់ព្រមតាមសំណើសុំលាលែងពីមុខតំណែងរបស់លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ហើយនៅថ្ងៃសុក្រ ទី៤ ខែមិថុនា។
ការអនុម័តនេះ ធ្វើឡើងបន្ទាប់ពីប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ស៊ិក ប៊ុនហុក បានសម្រេចចិត្តដាក់ពាក្យលាឈប់ពីតួនាទីរបស់លោកតាំងពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ មកម្ល៉េះ។
អគ្គលេខាធិការដ្ឋានរដ្ឋសភា បានចេញសេចក្តីប្រកាសព័ត៌មានស្ដីពីលទ្ធផលប្រជុំរបស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាកម្ពុជា នៅថ្ងៃទី៤ ខែមិថុនា ថា គណៈកម្មាធិការរដ្ឋសភាបានអនុម័តយល់ព្រមនូវពាក្យសុំលាឈប់ពីតួនាទី និងតំណែងជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក...