28 C
Phnom Penh

TAG

ស៊ិនហ្សូ អាបេ (Shinzo Abe)

លោក អាបេ អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន​ដ៏​មាន​ឥទ្ធិពល​លា​ប្រជាជន​ជប៉ុន​ជា​រៀង​រហូត​ហើយ

នៅ​ថ្ងៃ​អង្គារ ទី​១២ ខែ​កក្កដា នេះ សព​របស់​លោក ស៊ិនហ្សូ អាបេ អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន ដែល​ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​ទាំង​កណ្ដាល​ថ្ងៃត្រង់​កាលពី​ថ្ងៃទី​៨ ខែ​កក្កដា នៅ​លើ​ទឹកដី​ជប៉ុន ត្រូវ​បាន​រដ្ឋាភិបាល​របស់​ប្រទេស​អាស៊ី​ខាងកើត​មួយ​នេះ ធ្វើ​ពិធី​ហែ​តាម​ដង​មហាវិថី​ធំៗ​នៅ​ក្រុង​តូក្យូ ដើម្បី​ជា​ការ​លា​ជន​រួម​ជាតិ​ជប៉ុន​ជា​រៀង​រហូត។ ប្រជាជន​ភាគច្រើន​មាន​ឯកសណ្ឋាន​ពណ៌​ខ្មៅ ពួកគេ​បាន​ចេញពី​ផ្ទះ​មក​ឈរ​តាម​ដង​មហាវិថី​ដោយ​សម្លឹង​មើល​ទៅ​ក្បួន​ហែ​សព​លោក អាបេ ដោយ​ក្ដី​អាឡោះអាល័យ​ជា​ពន់ពេក ទោះបីជា​ពួកគេ​ព្យាយាម​ថត​យក​រូបភាព​នៃ​ពិធី​នេះ​ក៏ដោយ។ តាម​សារព័ត៌មាន​ជប៉ុន JapanToday បាន​ចុះផ្សាយ​ថា លោក អាបេ ដែល​ជា​អ្នក​នយោបាយ​ជប៉ុន​ម្នាក់​កាន់​តំណែង​នាយករដ្ឋមន្ត្រី​យូរ​ជាងគេ ត្រូវ​បាន​រដ្ឋាភិបាល​រៀបចំ​ពិធី​បុណ្យ​ក្នុង​ឋានៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត។ ប្រជាជន​មាន​ឯកសណ្ឋាន​ខ្មៅ...

អ្នក​ឃ្លាំមើល៖ ការ​បាញ់​សម្លាប់​អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន​និង​បណ្ឌិត កែម ឡី ដូច​គ្នា​ប៉ុន្តែ​ការ​ចាប់​ឃាតក​ខុស​គ្នា

ប្រធាន​វេទិកា​ពលរដ្ឋ​អះអាង​ថា ការ​បាញ់​សម្លាប់​អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន លោក សិនហ្សូ អាបេ និង​បណ្ឌិត កែម ឡី ធ្វើឡើង​នៅ​កណ្ដាល​ពន្លឺ​ថ្ងៃ​ដូច​គ្នា ប៉ុន្តែ​ការ​ស្វែងរក​ភស្តុតាង​ចាប់​ឃាតក​ពិត គឺ​ធ្វើឡើង​ខុស​គ្នា​ទាំងស្រុង ខណៈ​ក្រុម​សិទ្ធិមនុស្ស​អន្តរជាតិ​អះអាង​ថា រដ្ឋាភិបាល​កម្ពុជា​គ្មាន​ឆន្ទៈ​ស៊ើប​អង្កេត​លាតត្រដាង​រក​ជន​នៅ​ពីក្រោយ​អំពើ​ឃាតកម្ម​នេះ។ ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ បាន​លើកឡើង​ក្នុង​ឱកាស​ប្រារព្ធ​ខួប ៦​ឆ្នាំ​នៃ​មរណភាព​បណ្ឌិត កែម ឡី កាលពី​ថ្ងៃទី​១០ ខែ​កក្កដា ឆ្នាំ​២០២២ នេះ​ថា...

ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន​នាំ​ឱ្យ​មេដឹកនាំ​ពិភពលោក​សម្ដែង​ការ​តក់ស្លុត

លោក ស៊ិនហ្សូ អាបេ (Shinzo Abe) អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន ដ៏​មាន​ឥទ្ធិពល បាន​ទទួល​មរណភាព​នៅ​ថ្ងៃ​សុក្រ ទី​៨ ខែ​កក្កដា នៅ​វេលា​ម៉ោង ៥​រសៀល បន្ទាប់ពី​លោក​ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​ចំ​បេះដូង​របស់​លោក។ ទីភ្នាក់ងារ​សារព័ត៌មាន AFP បាន​ចុះផ្សាយ​ថា លោក អាបេ រង​ការ​បាញ់​សម្លាប់​ក្នុង​អំឡុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ក្នុង​ទីក្រុង Nara ភាគ​ខាងកើត​ទីក្រុង Osaka។ តាម​ការ​បញ្ជាក់​ពី​មន្ត្រី​មន្ទីរពេទ្យ​ក្នុង​ទីក្រុង Nara ដែល​គេ​ដឹក​លោក...

Latest news