TAG
ស្រី ស៊ីណា
អ្នកឃ្លាំមើលចាត់ទុកការបន្ថែមបទចោទលើឃាតករ ស្រី ស៊ីណា គ្រាន់តែដើម្បីបន្សាបកំហឹងមហាជនប៉ុណ្ណោះ
អ្នកតាមដានស្ថានការណ៍កម្ពុជា ចាត់ទុកការបន្ថែមបទចោទរបស់អយ្យការលើឃាតករ ស្រី ស៊ីណា គ្រាន់តែដើម្បីបន្សាបកំហឹងរបស់មហាជនដែលទាមទារឱ្យដាក់ឃាតកររូបនេះជាប់គុកអស់មួយជីវិតប៉ុណ្ណោះ។
អតីតមន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២៨ មិថុនា នេះថា បើផ្អែកលើការតាមដានជុំវិញករណីនេះ គឺអាចកត់សម្គាល់លើដំណើររឿងនេះនៅត្រង់ថា ឃាតកម្មនេះកើតឡើងក្រោយជម្លោះរវាងជនរងគ្រោះ និងអ្នកជិតខាងតាំងពី ៣ថ្ងៃមុនមកម្ល៉េះ ដូច្នេះវាបង្ហាញឲ្យឃើញថា ឃាតកម្មនេះមានភាគរយខ្ពស់ទៅរកអំពើឃាតកម្មគិតទុកជាមុន។
លោកបន្តថា តើគេអាចទិញកាំភ្លើងនោះនៅថ្ងៃបន្ទាប់ ក្រោយពេលមានជម្លោះរវាងជនរងគ្រោះ...
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ប្រកាសលាលែងតំណែង បើឧក្រិដ្ឋជន ស្រី ស៊ីណា មានសេរីភាពបន្ទាប់ពីជាប់គុក២ឬ៣ឆ្នាំ
មន្ត្រីជាន់ខ្ពស់នៃក្រសួងយុត្តិធម៌ ព្រមានថា លោកនឹងលាលែងពីតំណែង ប្រសិនបើឧក្រិដ្ឋជនឈ្មោះ ស្រី ស៊ីណា មានសេរីភាព បន្ទាប់ពីជាប់ពន្ធនាគារ ២ឆ្នាំ ឬ ៣ឆ្នាំ និងធានាថាបុគ្គលនេះមិនត្រូវបានដាក់ក្នុងបញ្ជីបន្ធូរបន្ថយទោសឡើយ ដើម្បីផ្តល់យុត្តិធម៌ដល់គ្រួសារជនរងគ្រោះ។
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ បានលើកឡើងក្នុងសន្និសីទសារព័ត៌មានស្ដីពីករណីឃាតកម្មដែលប្រព្រឹត្តដោយជនល្មើសឈ្មោះ ស្រី ស៊ីណា នៅរសៀលថ្ងៃពុធ ទី២៦ មិថុនា នេះថា លោកនឹងលាលែងចេញពីតំណែងជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌...
IDEA TALK៖ ភាពមិនច្បាស់លាស់នៃការកំណត់បទល្មើសលើឃាតករ ស្រី ស៊ីណា
កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ ស្តីអំពី៖ «ភាពមិនច្បាស់លាស់នៃការកំណត់បទល្មើសលើឃាតករ ស្រី ស៊ីណា»។
លោក ហ៊ុន ម៉ាណែត អំពាវនាវឱ្យតុលាការអនុវត្តច្បាប់លើឃាតករឈ្មោះ ស្រី ស៊ីណា ដោយគ្មានការអន្តរាគមន៍ណាមួយដាច់ខាត
លោក ហ៊ុន ម៉ាណែត អំពាវនាវឱ្យស្ថាប័នតុលាការយកចិត្តទុកដាក់អនុវត្តច្បាប់លើសំណុំរឿងឃាតកម្មរបស់អតីតឧកញ៉ា ស្រី ស៊ីណា ឱ្យបានត្រឹមត្រូវទៅតាមផ្លូវច្បាប់ជាធរមាន ដើម្បីស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ និងក្រុមគ្រួសារ ដោយគ្មានការអន្តរាគមន៍ណាមួយជាដាច់ខាត។
លោក ហ៊ុន ម៉ាណែត បានសរសេរនៅលើគណនីហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី២៥ មិថុនា នេះថា ក្រោយថ្ងៃឃាតកម្មដែលបង្កឡើងដោយអតីតឧកញ៉ា ស្រី ស៊ីណា មានការជជែកវែកញែកគ្នាយ៉ាងច្រើនពាក់ព័ន្ធទៅនឹងការកាត់ទោសជនល្មើសនៅក្នុងករណីបាញ់ប្រហារនេះ ក្នុងនោះមានការបង្ហាញក្តីកង្វល់ និងបារម្ភខ្លាចជនល្មើសពុំត្រូវបានផ្ដន្ទាទោសឱ្យបានម៉ឺងម៉ាត់តាមផ្លូវច្បាប់ ឬអាចមានការធានាឱ្យនៅក្រៅឃុំដោយមិនប្រក្រតីណាមួយ ជាដើម។
លោក ហ៊ុន...
ឧកញ៉ាឃាតករយកកាំភ្លើងដើរចូលទៅបាញ់សម្លាប់មនុស្សដល់ក្នុងផ្ទះ តុលាការថាគ្មានចេតនា
ក្រុមអ្នកសង្កេតការណ៍ចាត់ទុកការចោទប្រកាន់អតីតឧកញ៉ា ស្រី ស៊ីណា ពីបទឃាតកម្ម មិនគិតទុកជាមុនតាមមាត្រា១៩៩ ដែលត្រូវដាក់គុក ១៥ឆ្នាំ គឺជាការចោទប្រកាន់ប្រាសចាកនីតិវិធីច្បាប់ ដោយសារជនល្មើសបានត្រៀមខ្លួនជាស្រេចក្នុងការសម្លាប់ ដែលសមនឹងទទួលទោសដាក់គុកមួយជីវិតតាមមាត្រា២០០ នៃក្រមព្រហ្មទណ្ឌ។
អតីតមន្ត្រីជាន់ខ្ពស់សមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២៤ មិថុនា នេះថា តាមរយៈភស្តុតាងជាខ្សែវីដេអូដែលផ្ដិតជាប់ក្នុងកាមេរ៉ាសុវត្ថិភាព បានបង្ហាញយ៉ាងច្បាស់ថា ជនដៃដល់បានត្រៀមខ្លួនរួចជាស្រេចក្នុងអំពើឃាតកម្មនេះ...
អ្នកឃ្លាំមើលថាឧកញ៉ាៗខំសម្ដែងសប្បុរសធម៌ មិនអាចលុបលាងកេរ្តិ៍ឈ្មោះអាស្រូវបានទេ
អ្នកឃ្លាំមើលលើកឡើងថា សមាគមឧកញ៉ាកម្ពុជា បរិច្ចាគថវិកាឱ្យកាកបាទក្រហមកម្ពុជាក្នុងជំនួយសប្បុរស គឺជាការបំភ័ន្ត និងស្ដារកេរ្តិ៍ឈ្មោះអាស្រូវរបស់ក្រុមឧកញ៉ាដែលប្រព្រឹត្តអំពើទុច្ចរិតនៅក្នុងសង្គមបច្ចុប្បន្ននេះ។
អនុប្រធានវេទិកាពលរដ្ឋ លោក ម៉ែន ណាត ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២១ ខែមិថុនា ថា ការបរិច្ចាគថវិកានេះដោយលោកសង្ស័យថាជាការលាងលុយកខ្វក់ដែលបានមកពីអំពើពុករលួយ និងបំផ្លាញធនធានធម្មជាតិរបស់ក្រុមឧកញ៉ាទាំងនោះ។ មួយវិញទៀត ការបរិច្ចាគនេះ ក៏ជាការស្ដារកេរ្តិ៍ឈ្មោះឱ្យក្រុមឧកញ៉ាមួយចំនួនដែលប្រព្រឹត្តអំពើទុច្ចរិត និងប្រព្រឹត្តបទល្មើសឃាតកម្ម ជាដើម។
លោកបន្តថា ការបរិច្ចាគលុយក្នុងរូបភាពសប្បុរសធម៌ទៅកាន់កាកបាទក្រហមកម្ពុជានេះ គឺមិនអាចលាងកេរ្តិ៍ឈ្មោះអាស្រូវរបស់ក្រុមឧកញ៉ាដែលពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស...
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបញ្ជាក់ថាមិនមានការដោះលែងជនដៃដល់ឈ្មោះ ស្រី ស៊ីណា នោះទេ
អ្នកនាំពាក្យរងនៃក្រសួងមហាផ្ទៃ លោក ទូច សុខៈ បានចេញមកអះអាងថា មិនមានការដោះលែងជនសង្ស័យឈ្មោះ ស្រី ស៊ីណា ដែលបាញ់ប្រហារបង្កឱ្យមនុស្សស្លាប់ និងរងរបួស ឱ្យមានសេរីភាពនោះឡើយ ពោលគឺជនសង្ស័យកំពុងស្ថិតក្រោមការស៊ើបសួររបស់សមត្ថកិច្ចព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ។
ការចេញមកអះអាងបែបនេះរបស់អ្នកនាំពាក្យរងនៃក្រសួងមហាផ្ទៃ បន្ទាប់ពីមានការផ្សព្វផ្សាយព័ត៌មានមួយចំនួននៅលើបណ្ដាញសង្គមថា បុគ្គលដែលជាឃាតករបាញ់ប្រហារបង្កឱ្យមនុស្សស្លាប់ ២នាក់ ត្រូវបានដោះលែងឱ្យមានសេរីភាពឡើងវិញ។
លោក ទូច សុខៈ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាននៅរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ នេះថា ករណីដែលថាដោះលែងបុគ្គលដែលជាឃាតករនោះ...
លោក សម រង្ស៊ី បន្តលើកឡើងថារបបដឹកនាំដោយលោក ហ៊ុន សែន ពោរពេញដោយអំពើហិង្សា
អតីតមេដឹកនាំបក្សប្រឆាំងលោក សម រង្ស៊ី លើកឡើងថា ជាង ៤ទសវត្សរ៍មកនេះ លោក ហ៊ុន សែន ដឹកនាំឱ្យសង្គមខ្មែរពោរពេញដោយអំពើហិង្សាពេញផ្ទៃប្រទេស ដូច្នេះថាតើពលរដ្ឋខ្មែរគួរនាំគ្នារស់នៅក្នុងសង្គមក្រោមការគ្រប់គ្រងរបស់គណបក្សប្រជាជនកម្ពុជាដែលជារបបដឹកនាំជិះជាន់ពលរដ្ឋស្លូតត្រង់បន្តទៅទៀតដែរ ឬយ៉ាងណា?
អតីតមេដឹកនាំបក្សប្រឆាំងរូបនេះ បានសរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី១៩ មិថុនា នេះថា ជារឿងធម្មតាទៅហើយនៅក្នុងសង្គមខ្មែរសព្វថ្ងៃដែលមនុស្សស្លូតត្រង់ត្រូវបានគេសម្លាប់ និងវាយដំដោយគ្មានការការពារដោយច្បាប់ ព្រោះថាលោក ហ៊ុន សែន តែងលើកទឹកចិត្តមនុស្សក្រោមបញ្ជារបស់គាត់ ឱ្យប្រព្រឹត្តអំពើហិង្សាលើជនស្លូតត្រង់ដែលប្រឆាំងនឹងគាត់ជាង ៤០ឆ្នាំមកហើយ។
លោក សម...
មហាជនអំពាវនាវឱ្យអនុវត្តច្បាប់លើឃាតករឱ្យបានតឹងរ៉ឹង ដើម្បីកុំឱ្យអំពើព្រៃផ្សៃនេះកើតមានក្នុងសង្គមទៅថ្ងៃក្រោយទៀត
ក្រុមសង្គមស៊ីវិល អំពាវនាវឱ្យរដ្ឋាភិបាល និងស្ថាប័នអនុវត្តច្បាប់ ចាត់វិធានការលើឃាតករដែលបាញ់សម្លាប់គូដណ្តឹងមួយគូ កាលពីថ្ងៃចន្ទ ទី១៧ មិថុនា ឱ្យបានតឹងរ៉ឹងជាទីបំផុត ដើម្បីកុំឱ្យអំពើព្រៃផ្សៃបែបនេះកើតមានក្នុងសង្គមខ្មែរបន្តទៀត។
អតីតមន្ត្រីជាន់ខ្ពស់សមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៨ មិថុនា នេះថា អាជ្ញាធរត្រូវតែអនុវត្តច្បាប់ដោយគ្មានករណីលើកលែងចំពោះអំពើដ៏ឃោរឃៅនេះជាដាច់ខាត ដើម្បីផ្តល់ទំនុកចិត្តអំពីសន្តិសុខសង្គមជូនពលរដ្ឋ ព្រោះរូបភាពនៃឃាតកម្មនេះ នឹងបង្កការភ័យខ្លាចដល់ពលរដ្ឋយ៉ាងខ្លាំង ប្រសិនបើការអនុវត្តច្បាប់នៅតែមានភាពធូររលុង។
លោក...