26 C
Phnom Penh

TAG

ហុង ពីវ

អ្នក​ឃ្លាំមើល​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ជួយ​ដោះស្រាយ​ពលរដ្ឋ​ដែល​វ័ណ្ឌក​ដោយ​ការ​ទិញ​ផ្ទះ​ពី​ក្រុមហ៊ុន​អចលនទ្រព្យ​ដោយ​ប្រើ​កិច្ចសន្យា​ទិញ​លក់​ជា​មូលដ្ឋាន

ក្រុម​អ្នក​ឃ្លាំមើល ជំរុញ​ឱ្យ​រដ្ឋាភិបាល​ជួយ​រក​ដំណោះស្រាយ​ជូន​ពលរដ្ឋ​ដែល​កំពុង​វ័ណ្ឌក​ដោយសារ​ការ​ទិញ​ផ្ទះ​ពី​ក្រុមហ៊ុន​ចលនទ្រព្យ​របស់​ឧកញ៉ា ឡេង ណាវ៉ាត្រា និង​ក្រុមហ៊ុន​អចលនទ្រព្យ​បុរី​ពិភព​ថ្មី​របស់​ឧកញ៉ា ហុង ពីវ ដោយ​ប្រើ​កិច្ចសន្យា​ទិញ​លក់​របស់​ក្រុមហ៊ុន​ដែល​បាន​ឯកភាព​គ្នា​ជាមួយ​អតិថិជន​ជា​មូលដ្ឋាន។ អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ​លោក សេក សុជាតិ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៤ វិច្ឆិកា នេះ​ថា ដើម្បី​ដោះស្រាយ​បញ្ចប់​បញ្ហា​រវាង​ពលរដ្ឋ​ដែល​ជា​ជនរងគ្រោះ​ក្នុង​ការ​ទិញ​ផ្ទះ​ពី​ក្រុមហ៊ុន​អចលនទ្រព្យ​របស់​ឧកញ៉ា ឡេង ណាវ៉ាត្រា និង​ក្រុមហ៊ុន​អចលនទ្រព្យ​បុរី​ពិភព​ថ្មី​របស់​ឧកញ៉ា ហុង ពីវ...

ក្រុមហ៊ុន​បុរី​ពិភព​ថ្មី​ចោទ​បុគ្គល​ពីរ​នាក់​ជា​ឈ្មួញ​កណ្ដាល​ញុះញង់​ឱ្យ​អតិថិជន​ផ្ទុះ​ការ​តវ៉ា​មក​លើ​ខ្លួន

បុរី​ពិភព​ថ្មី​របស់​អ្នកឧកញ៉ា ហុង ពីវ ចោទ​ថា ការ​ផ្ទុះ​ការ​តវ៉ា​ពី​សំណាក់​អតិថិជន​មក​លើ​បុរី​ពិភព​ថ្មី​កាលពី​ពេល​ថ្មីៗ​នេះ គឺជា​ការ​ញុះញង់​របស់​ឈ្មួញ​កណ្តាល​ពីរ​នាក់ គឺ​អគ្គនាយក​ក្រុមហ៊ុន K.B Real Estate លោក ឆាយ យាន និង​លោក ហេង តារា ដែល​បាន​ទិញ​ផ្ទះ​ចំនួន ២៤៥​ខ្នង​ផ្ទះ​ពី​បុរី​ពិភព​ថ្មី​យក​ទៅ​លក់​បន្ត ប៉ុន្តែ​លក់​មិន​ចេញ ទើប​ពួកគេ​ញុះញង់​ឱ្យ​មាន​ការ​តវ៉ា។ ក្រុមហ៊ុន​បុរី​ពិភព​ថ្មី អះអាង​ថា ឈ្មួញ​កណ្តាល​ទាំង​ពីរ​នាក់​ខាងលើ​បាន​ទិញ​ផ្ទះ​ពី​បុរី​ពិភព​ថ្មី ដើម្បី​យក​ទៅ​លក់​បន្ត​បាន​ចំណេញ​រាប់​ម៉ឺន​ដុល្លារ​អាមេរិក ក្នុង​នោះ​លោក...

អ្នក​ទិញ​ផ្ទះ​បុរី​ពិភព​ថ្មី​តវ៉ា​ទាមទារ​ឱ្យ​អ្នកឧកញ៉ា ហុង ពីវ សង​ប្រាក់ ៥០% ដល់​ម្ចាស់​ផ្ទះ​ដែល​ក្រុមហ៊ុន​រឹបអូស

អ្នក​ទិញ​ផ្ទះ​បង់​រំលស់​បុរី​ពិភព​ថ្មី នាំគ្នា​តវ៉ា​ទាមទារ​ឲ្យ​អ្នកឧកញ៉ា ហុង ពីវ ម្ចាស់​បុរី​ពិភព​ថ្មី ដោះស្រាយ​ប្រាក់ ៥០% ដល់​ម្ចាស់​ផ្ទះ​ដែល​ក្រុមហ៊ុន​រឹបអូស និង​ទទួល​ទិញ​ផ្ទះ​យក​វិញ​សម្រាប់​អ្នក​ដែល​អស់​លទ្ធផល​បង់​រំលស់។ អតិថិជន​បុរី​ពិភព​ថ្មី​ជាង ១០០​នាក់ នៅ​ថ្ងៃទី​២៧ ខែ​តុលា នេះ បាន​ប្រមូលផ្ដុំ​គ្នា​តវ៉ា​ដោយ​លើក​រូបថត​ឧកញ៉ា ហុង ពីវ និង​គ្រួសារ អម​ជាមួយ​នឹង​បដា​ទាមទារ​ឲ្យ​ម្ចាស់​បុរី​ដោះស្រាយ​បញ្ហា​ប្រឈម​ចំនួន ៤​ចំណុច នៅ​មុខ​ការិយាល័យ​បុរី​ពិភព​ថ្មី ស្ថិត​ក្នុង​ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ។ ចំណុច​ទាំង ៤ ដែល​អ្នក​ទិញ​ផ្ទះ​ទាមទារ...

អតិថិជន​ទិញ​ផ្ទះល្វែង​ពី​បុរី​ពិភពថ្មី​កំបូល​ខកចិត្ត​នឹង​គុណភាព​សំណង់​ផ្ទះ​ល្វែង និង​សេវា​មួយ​ចំនួន​របស់​ក្រុមហ៊ុន​នេះ

ប្រជាពលរដ្ឋ​ភាគច្រើន​ដែល​រស់នៅ​បុរី​ពិភពថ្មី ក្នុង​ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ បាន​បង្ហាញ​ការ​ខក​ចិត្ត​លាយឡំ​នឹង​ការ​ព្រួយបារម្ភ ក្រោយ​ពេល​បាន​ចូល​ទៅ​រស់នៅ​បុរី​ពិភពថ្មី​សាខា​កំបូល ចាប់ពី​គម្រោង​ទី​៣ ដល់​គម្រោង​ទី​៥ ដោយសារតែ​មិន​ទាន់​មាន​ប្រព័ន្ធ​ទឹក​រដ្ឋ​ប្រើប្រាស់ និង​បញ្ហា​អសន្តិសុខ​កើត​ឡើង​ញឹកញាប់។ ពលរដ្ឋ​រស់នៅ​ក្នុង​បុរី​នោះ​បាន​លើក​ឡើង​ថា ទឹក​អណ្តូង​ដែល​ក្រុមហ៊ុន​បុរី​ពិភពថ្មី​កំបូល​នេះ​បើក​ឲ្យ​ប្រើប្រាស់ គឺ​មិន​គ្រប់គ្រាន់​ឡើយ ហើយ​ក៏​មាន​ថ្ងៃ​ខ្លះ​មិន​មាន​ទឹក​ប្រើប្រាស់​ក៏​មាន​ដែរ។ ក្រៅ​ពី​នោះ ពលរដ្ឋ​ដែល​ទិញ​លំនៅឋាន​នៅ​បុរី​ពិភពថ្មី​កំបូល បាន​រិះគន់​ចំពោះ​គុណភាព​សំណង់​ផ្ទះ​ល្វែង​ក្នុង​បុរី​ពិភពថ្មី​កំបូល ចាប់ពី​គម្រោង​ទី​១ ទី​២ និង​ទី​៥ ដោយ​ពួកគាត់​បាន​ពិនិត្យ​ឃើញ​ថា សំណង់​ផ្ទះ​ល្វែង​ទាំងនោះ​ហាក់​មិន​មាន​គុណភាព​ទេ ចំណែក​ឯ​សម្ភារៈ​ប្រើប្រាស់​ដែល​បំពាក់​នៅ​ក្នុង​ផ្ទះ​ល្វែង ក៏​មិន​មាន​គុណភាព​ដែរ ដូចជា​ពិដាន​ជ្រាប​ទឹក ស្ទះ​ទុយោ​ទឹក...

Latest news