TAG
ហុង សារ៉ុម
អតីតចោរប្លន់ក្លាយជាមេប៉ុស្តិ៍នគរបាល ត្រូវបានផ្អាកតំណែងតាមបញ្ជារបស់លោក ហ៊ុន ម៉ាណែត
ស្នងការខេត្តកំពង់ធំ សម្រេចផ្អាកការងារអតីតចោរប្លន់ គឺលោក ហុង សារ៉ុម មេប៉ុស្តិ៍នៅឃុំសំព្រោជ ស្រុកស្ទោង ជាបណ្ដោះអាសន្ន កាលពីយប់ថ្ងៃទី១០ ខែកញ្ញា បន្ទាប់ពីមានបទបញ្ជារបស់នាយករដ្ឋមន្ត្រីតពូជលោក ហ៊ុន ម៉ាណែត ឆ្លើយតបទៅនឹងប្រតិកម្មរបស់ពលរដ្ឋតាមបណ្ដាញសង្គមហ្វេសប៊ុក។
ក្នុងលិខិតរបស់ស្នងការដ្ឋានខេត្តកំពង់ធំ លោក ម៉ែន លី ចុះថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ ឲ្យដឹងថា ការសម្រេចផ្អាកការងារនាយប៉ុស្តិ៍នគរបាលឃុំសំព្រោជ ស្រុកស្ទោង ជាបណ្ដោះអាសន្ននេះ...