TAG
ហេង សួរ
អ្នកនាំពាក្យក្រសួងការងារថាករណីវិវាទក្រុមហ៊ុនណាហ្គាវើលដ៍ដល់ដំណាក់កាលឡើងតុលាការ
អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អះអាងថា ករណីវិវាទរវាងកម្មករនិយោជិត និងក្រុមហ៊ុនណាហ្គាវើលដ៍ បានឈានដល់ដំណាក់កាលត្រូវឡើងតុលាការ បន្ទាប់ពីកម្មករនិយោជិតបដិសេធសេចក្តីបង្គាប់របស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាលនាពេលកន្លងមក។
អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ហេង សួរ បានលើកឡើងក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ ថា បញ្ហាដែលជាប់គាំង គឺនៅត្រង់ថា ភាគីបុគ្គលិកកម្មករទាមទារឱ្យក្រុមហ៊ុនទទួលបុគ្គលិកដែលខ្លួនបានបញ្ឈប់ចូលធ្វើការវិញ ចំណែកភាគីក្រុមហ៊ុនបដិសេធមិនទទួលយកវិញដាច់ខាត ប៉ុន្តែក្រុមហ៊ុនសុខចិត្តផ្តល់សំណងតាមច្បាប់ជាធរមាន។
លោក ហេង សួរ លើកឡើងថា ការដោះស្រាយវិវាទការងាររួមនៃបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍...
ក្រសួងអំពាវនាវឱ្យពលករខ្មែរកុំបោះបង់ការងារវិលមកកម្ពុជាតាមការឃោសនារបស់លោក ខឹម វាសនា
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អំពាវនាវឱ្យពលករខ្មែរដែលកំពុងធ្វើការនៅក្រៅប្រទេស កុំបោះបង់ការងារ ហើយវិលត្រឡប់ទៅប្រទេសកម្ពុជាវិញតាមការឃោសនារបស់ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) លោក ខឹម វាសនា ដែលលោកនិយាយថាទឹកសមុទ្រនឹងលិចពិភពលោកនៅពេលដ៏ខ្លីខាងមុខនេះ។
រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ បានសរសេរលើគណនីហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ នេះថា ការបោះបង់ចោលការងារនៅប្រទេសកូរ៉េដែលមនុស្សជាច្រើនចង់ទៅ តែទៅមិនបាន គឺជាការបោះបង់ចោលប្រភពចំណូលដ៏ធំសម្រាប់ទ្រទ្រង់ជីវភាពគ្រួសាររបស់ខ្លួន ហើយការធ្វើបែបនេះ គឺមិនអាចធ្វើឱ្យពួកគេវិលត្រឡប់ទៅប្រទេសកូរ៉េវិញបានឡើយ នៅពេលដែលពួកគេភ្ញាក់ខ្លួន...
ទូតអាល្លឺម៉ង់អំពាវនាវជាថ្មីឱ្យភាគីពាក់ព័ន្ធពន្លឿនដោះស្រាយវិវាទការងារក្រុមហ៊ុនណាហ្គាវើលដ៍
ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា អំពាវនាវជាថ្មីទៀតឱ្យភាគីពាក់ព័ន្ធពន្លឿនការដោះស្រាយវិវាទការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍ (NAGA World) ដោយថាការអូសបន្លាយពេលវេលាយូរ នឹងធ្វើឱ្យវិវាទនេះកាន់តែពិបាកដោះស្រាយ។
ការអំពាវនាវរបស់ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា លោក Christian Berger ធ្វើឡើងតាមរយៈហ្វេសប៊ុកស្ថានទូតកាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ ខណៈវិវាទការងាររវាងកូដករ និងក្រុមហ៊ុនណាហ្គា មិនទាន់មានដំណោះស្រាយ។
លោក Christian Berger លើកឡើងថា កន្លងមក ក្រសួងមហាផ្ទៃបានជំរុញទៅភាគីពាក់ព័ន្ធទាំងអស់ឱ្យចាប់ផ្តើមដំណើរការចរចាក្នុងការដោះស្រាយវិវាទការងាររបស់បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ទទួលបានជោគជ័យ។ លោកបន្តថា ស្ថានភាពវិវាទការងាររវាងកូដករ និងក្រុមហ៊ុនណាហ្គា ស្រដៀងគ្នានៅប្រទេសអាល្លឺម៉ង់ដែរ...
អ្នកឃ្លាំមើលជំរុញឱ្យមានការស៊ើបអង្កេតប្រតិបត្តិការសាច់ប្រាក់ក្រុមហ៊ុនណាហ្គាវើលដ៍និងអ្នកកាងពីក្រោយ
ក្រុមអ្នកឃ្លាំមើលសង្គម ជំរុញឱ្យមានការស៊ើបអង្កេតលើប្រតិបត្តិការសាច់ប្រាក់របស់ក្រុមហ៊ុន ណាហ្គាវើលដ៍ (Naga World) ថាតើក្រុមហ៊ុនមួយនេះទទួលបានប្រាក់ចំណេញច្រើនប៉ុនណា ហើយសាច់ប្រាក់នោះត្រូវបានដាក់តម្កល់នៅធនាគារមួយណា?
ពួកគេចោទជាសំណួរថា តើប្រាក់ចំណេញសុទ្ធរបស់ក្រុមហ៊ុន NAGA WORLD ត្រូវបានដាក់ក្នុងធនាគារនៅកម្ពុជា ឬដឹកតាមយន្តហោះឯកជនទៅក្រៅប្រទេស? តើក្រុមហ៊ុនមួយនេះមានការបង់ពន្ធជូនរដ្ឋត្រឹមត្រូវតាមច្បាប់ដែរឬទេ? ហើយត្រូវស៊ើបអង្កេតរកឲ្យឃើញថា តើមន្ត្រីរូបណាជាអ្នកកាងពីក្រោយខ្នងក្រុមហ៊ុនល្បែងស៊ីសងដ៏ធំមួយនេះ?
អ្នកតាមដានស្ថានការណ៍នយោបាយនៅកម្ពុជា លោក សុខ សុគន្ធ បានលើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia...
អាជ្ញាធរព្រមានមិនឲ្យកម្មករនិយោជិតក្រុមហ៊ុនណាហ្គាវើលដ៍ធ្វើបាតុកម្មនៅតាមទីសាធារណៈ
សាលារាជធានីភ្នំពេញ ព្រមានថា ប្រសិនបើកម្មករនិយោជិតរបស់ក្រុមហ៊ុន ណាហ្គា វើលដ៍ (Naga World) និងសហជីពនៅតែបន្តសកម្មភាពធ្វើបាតុកម្មនៅតាមទីសាធារណៈទៀត នោះពួកគេត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់។
រដ្ឋបាលក្រុងភ្នំពេញបានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលនៃកិច្ចប្រជុំដោះស្រាយវិវាទការងាររវាងក្រុមហ៊ុន ណាហ្គា វើលដ៍ និងកម្មករនិយោជិត កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ នេះថា ទោះបីសាលារាជធានីភ្នំពេញខិតខំអញ្ជើញភាគីពាក់ព័ន្ធមកប្រជុំដោះស្រាយវិវាទនេះក៏ដោយ ក៏កម្មករនិយោជិតក្រុមហ៊ុន ណាហ្គា វើលដ៍ ពុំបានរំសាយការប្រមូលផ្តុំសម្ដែងមតិដោយខុសច្បាប់តាមសំណើរបស់សាលារាជធានីភ្នំពេញឡើយ។
ប្រភពដដែលបន្តថា ទោះមិនមានការចូលរួមប្រជុំរកដំណោះស្រាយវិវាទទាំងពីរភាគីពាក់ព័ន្ធក៏ដោយ ប៉ុន្តែសាលាក្រុងភ្នំពេញបានសម្រេចយកដំណោះស្រាយមួយចំនួន...
HRW៖ អាជ្ញាធរយាយីកូដកម្មដោយសន្តិវិធីរបស់បុគ្គលិក Naga World គឺលម្អៀងផ្នែកនយោបាយ
មន្ត្រីជាន់ខ្ពស់របស់អង្គការ Human Rights Watch បានលើកឡើងថា ការយាយីរបស់អាជ្ញាធរចំពោះកូដកម្មដោយសន្តិវិធី និងការចេញដីកាបដិសេធកូដកម្មរបស់តុលាការចំពោះកម្មករនៃក្រុមហ៊ុន ណាហ្គា វើលដ៍ (Naga World) គឺធ្វើឡើងដោយលម្អៀងផ្នែកនយោបាយ ដែលបង្ខំឱ្យកម្មករទាំងនោះប្រឈមមុខកាន់តែខ្លាំងមួយកម្រិតទៀតជាមួយនឹងអាជ្ញាធរបន្ថែមពីលើការប្រឈមជាមួយនឹងម្ចាស់ក្រុមហ៊ុន Naga World។
អនុប្រធានប្រចាំតំបន់អាស៊ីរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch លោក ហ្វីល រ៉ូបឺសុន បានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃទី២១ ខែធ្នូ នេះថា...
ភាគ៩៖ តើអ្វីទៅជាបណ្ដាញយុវជនរបស់គណបក្សប្រជាជនកម្ពុជា កូចាម៉ា (KOJAMA)?
តើបក្សប្រជាជនកម្ពុជា បង្កើតបណ្ដាញសាខាយុវជនបក្សក្រៅប្រទេស យកធនធានបានមកពីអ្វីទៅជួយឧបត្ថម្ភ? ក្នុងភាគទី៩ លោក ហាស់ សាន សូមពិនិត្យមើលរបៀបរៀបចំនៅអាស៊ី និងអាស៊ីអគ្នេយ៍ ហើយមនុស្សបែបណាគ្រប់គ្រងត្រួតត្រាបណ្ដាញក្រៅប្រទេសទាំងនោះ។
គណបក្សប្រជាជនកម្ពុជា បានពង្រីកបណ្ដាញសាខារបស់ខ្លួនទៅខាងក្រៅប្រទេស ដោយប្រើធនធានបានមកពីការគ្រប់គ្រងធនធានធម្មជាតិ គ្រប់គ្រងសេដ្ឋកិច្ចក្នុងផ្ទៃប្រទេស ហើយបែងក្រឡាចែកចាយទៅឲ្យកូនចៅ សាច់ញាតិ គូកន មិត្តភ័ក្ដិ គ្រប់គ្រង ចាត់ចែង ដើម្បីរកប្រយោជន៍ចែកគ្នា។
ក្នុងរយៈកាលរាប់ទសវត្សកន្លងមកនេះ បក្សក្តោបក្តាប់អំណាចផ្ដាច់មុខនេះ បានជាប់ឈ្មោះអាស្រូវទាក់ទងនឹងអំពើពុករលួយ គ្រឿងញៀនរត់ពន្ធឆ្លងកាត់ប្រទេស ការបំផ្លាញធនធានធម្មជាតិក្នុងទឹក...
ភាគ៧៖ តើបណ្ដាញគណបក្សប្រជាជនកម្ពុជានៅបរទេសចេញពីប្រភពណាមុនគេ?
គណបក្សប្រជាជនកម្ពុជា ពង្រីកបណ្ដាញអតីតបក្សកុម្មុយនីស្តនេះនៅបរទេសតាមមធ្យោបាយប្រើឈ្មោះក្រុមយុវជនដែលផុសចេញពីក្រុមបច្ចេកទេសផ្នែកស៊ើបការណ៍សម្ងាត់តាមអន្តរបណ្ដាញដឹកនាំដោយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត។ បណ្ដាញរើសសមាជិកចូលបក្សនៅបរទេស ធ្វើទៅបានដោយស្ថានទូតខ្មែរជាអ្នកជួយជ្រោមជ្រែង។
ក្នុងភាគទី៧ នេះ លោក ហាស់ សាន ពិនិត្យមើលច្បាប់ចំពោះពលរដ្ឋខ្មែរ-អាមេរិកាំង និងមុខងាររបស់បេសកកម្មទូត ថាតើបំពានអ្វីខ្លះ?
ពលរដ្ឋខ្មែរ-អាមេរិកាំងជាច្រើនតាមរដ្ឋតាមក្រុងមួយចំនួន កំពុងតែលង់លុះតាមវេទមន្តសណ្ដំពីមន្ត្រីបក្សប្រជាជនកម្ពុជា ទទួលបន្ទុកការងារយុវជនបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ធ្វើជាសមាជិកបម្រើគោលការណ៍នយោបាយបក្សជាមួយនឹងការសន្យាផ្តល់កិត្តិយស មុខមាត់ លាភសក្ការៈផ្សេងៗ ដូចជាបុណ្យស័ក្តិ លុយកាក់ជាដើម។ ក្រៅពីការសន្យាផ្តល់លាភ និងការសង្ឃឹមទទួលលាភ ខ្មែរសុទ្ធ ខ្មែរកាត់នៅបរទេសមួយចំនួនគិតថា...