TAG
ហ៊ុន ម៉ាណា
កូនស្រីលោក ហ៊ុន សែន ម្ចាស់ក្រុមហ៊ុនអ័រគីដេវីឡាទទួលបានដីតំបន់បឹងជើងឯកជិត៤០ហិកតារ
ម្ចាស់ក្រុមហ៊ុន អ័រគីដេ វីឡា អ្នកស្រី ហ៊ុន ម៉ាណា គឺជាបុគ្គលទី៤ ហើយដែលបានទទួលចំណែកដីរដ្ឋក្នុងតំបន់បឹងជើងឯក ជិត ៤០ហិកតារ (៣៧៤៦៧៨ម៉ែត្រក្រឡា) ធ្វើជាកម្មសិទ្ធិកាលពីដើមឆ្នាំ២០១៨ ពីឪពុករបស់អ្នកស្រី គឺលោក ហ៊ុន សែន ដែលជានាយករដ្ឋមន្ត្រីនៅពេលនោះ។
លោក ហ៊ុន សែន ដែលពលរដ្ឋខ្មែរចាត់ទុកជាមេដឹកនាំលួចលក់ទ្រព្យសម្បត្តិជាតិផ្ដាច់មុខនៅកម្ពុជា បានចេញអនុក្រឹត្យកាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៨ សម្រេចកាត់ផ្ទៃដីទំហំជាង...
លោក ហ៊ុន សែន កាត់ដីបឹងតាមោក៦៧ហិកតារទៀតឱ្យក្រុមហ៊ុនអ័រគីដេដែលមានទំនាក់ទំនងជាមួយកូនស្រី
លោក ហ៊ុន សែន កាត់ផ្ទៃដីបឹងតាមោកទំហំ ៦៧ហិកតារបន្ថែមទៀតប្រគល់ទៅឱ្យនាយកក្រុមហ៊ុន អ័រគីដេ វីឡា (Orkide Villa) ដែលមានទំនាក់ទំនងជាមួយអ្នកស្រី ហ៊ុន ម៉ាណា។
យោងតាមអនុក្រឹត្យមួយដែលចុះហត្ថលេខាដោយលោក ហ៊ុន សែន កាលពីខែឧសភា ឆ្នាំ២០២២ នេះ បានសម្រេចកាត់ផ្ទៃដីបឹងតាមោកទំហំ ៦៧ហិកតារ នៅសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ ក្នុងរាជធានីភ្នំពេញ ប្រគល់ទៅឲ្យលោក នុត...
អភិបាលស្រុកបន្ទាយស្រី៖ សៀមរាបនៅសល់ដីរដ្ឋតែជាង៥ពាន់ក្បាលដីទៀតដែលគ្រោងដាក់ស្នើសុំកាត់ឆ្វៀលចេញពីគម្របព្រៃឈើឆ្នាំ២០០២
គណៈអភិបាលស្រុកមួយរូបនៃខេត្តសៀមរាប អះអាងថា ខេត្តសៀមរាបនៅសល់ដីរដ្ឋតែជាង ៥ពាន់ក្បាលដីទៀតនៅក្នុងស្រុកបន្ទាយស្រី ដែលត្រូវបានកំណត់អត្តសញ្ញាណ ស្រង់ទិន្នន័យ និងគ្រោងដាក់ស្នើសុំទៅរាជរដ្ឋាភិបាលដើម្បីពិនិត្យសម្រេច និងធ្វើការកាត់ឆ្វៀលចេញពីគម្របព្រៃឈើឆ្នាំ២០០២ ប្រសិនបើមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។
មន្ត្រីរដ្ឋាភិបាលរូបនេះបានលើកឡើងបន្ទាប់ពីមានការប្រតិកម្មពីមហាជនតាមបណ្តេញសង្គមយ៉ាងច្រើនក្រោយប្រមុខរដ្ឋាភិបាលកម្ពុជា សម្រេចកាត់ឆ្វៀលដីគម្របព្រៃឈើក្នុងស្រុកបន្ទាយស្រី ជិត ២០០ហិកតារឱ្យទៅឧកញ៉ា ឡេង ណាវ៉ាត្រា កាលពីពេលថ្មីៗនេះ។
អភិបាលស្រុកបន្ទាយស្រី លោក ឃឹម ហ្វីណង់ បានសរសេរលើទំព័រ Facebook របស់លោកកាលពីម្សិលមិញថា ការធ្វើអនុបយោគដីសាធារណៈរបស់រដ្ឋឱ្យទៅជាដីឯកជនរបស់រដ្ឋ ហើយធ្វើប្រទានកម្មផ្តល់ជាកម្មសិទ្ធិស្របច្បាប់ជូនពលរដ្ឋណាមួយ មិនមែនជាការយកដីដែលនៅមានព្រៃឈើ...
កូនប្រសាលោក ហ៊ុន សែន គឺលោក ឌី វិជ្ជា ត្រូវបានតែងតាំងឱ្យដឹកនាំក្រុមការងារស៊ើបអង្កេតអ្នកញុះញង់ពលរដ្ឋតវ៉ារឿងដីធ្លី
កូនប្រសាលោក ហ៊ុន សែន ត្រូវបានអគ្គស្នងការនគរបាលជាតិ សម្រេចឱ្យដឹកនាំក្រុមការងារស៊ើបអង្កេត និងស្រាវជ្រាវអ្នកញុះញង់ឱ្យពលរដ្ឋតវ៉ារឿងដីធ្លី ប៉ុន្តែអ្នកវិភាគថា ការតែងតាំងនេះ គឺដើម្បីបង្កើនអំណាចសម្លុតពលរដ្ឋរងគ្រោះ និងការពារកំហុសគ្រួសារ ហ៊ុន ប៉ុណ្ណោះ។
លោក ឌី វិជ្ជា ដែលត្រូវជាស្វាមីរបស់លោកស្រី ហ៊ុន ម៉ាណា កូនស្រីលោក ហ៊ុន សែន ត្រូវបានអគ្គស្នងការនគរបាលជាតិសម្រេចឱ្យដឹកនាំក្រុមការងារប្រមូលព័ត៌មាន ស្រាវជ្រាវ និងស៊ើបអង្កេតលើករណីជម្លោះដីធ្លី និងការទន្ទ្រានកាន់កាប់ដីរបស់រដ្ឋដោយខុសច្បាប់នៅតាមបណ្ដារាជធានី-ខេត្ត។
សេចក្ដីសម្រេចអំពីការកែសម្រួលសមាសភាពរបស់អគ្គស្នងការនគរបាលជាតិ...