31 C
Phnom Penh

TAG

ហ៊ុន សែន

អ្នក​ឃ្លាំមើល​ថា​បញ្ហា​បឹង​ទន្លេសាប​រលាយ​ហិនហោច​ដោយសារ​មន្ត្រី​រដ្ឋាភិបាល​អនុវត្ត​បំពាន​ច្បាប់

ក្រុម​អ្នក​ឃ្លាំមើល​សង្គម លើកឡើង​ថា បញ្ហា​បឹង​ទន្លេសាប​ដែល​ជា​សម្បត្តិ​ជាតិ​របស់​កម្ពុជា កំពុង​រលាយ​ហិនហោច​សព្វថ្ងៃ​នេះ គឺ​ដោយសារ​មន្ត្រី​រដ្ឋាភិបាល​អនុវត្ត​បំពាន​ទៅលើ​ការ​សច្ចា​ប្រណិធាន និង​អនុវត្ត​បំពាន​លើ​រដ្ឋធម្មនុញ្ញ​ដែល​បាន​ចែង​អំពី​ការ​ការពារ និង​ការ​ទទួល​ផល​ពី​សម្បត្តិ​ធម្មជាតិ។ អ្នកវិភាគ​នយោបាយ និង​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃ​ទី​៤ មេសា ថា សម្បត្តិ​ជាតិ​កម្ពុជា​ដែល​រលាយ​ហិនហោច​សព្វថ្ងៃ​នេះ គឺ​ដោយសារ​មន្ត្រី​រដ្ឋាភិបាល​អនុវត្ត​បំពាន​លើ​ការ​សច្ចា​ប្រណិធាន និង​អនុវត្ត​បំពាន​លើ​រដ្ឋធម្មនុញ្ញ​ដែល​បាន​ចែង​អំពី​ការ​ការពារ និង​ការ​ទទួល​ផល​ពី​សម្បត្តិ​ធម្មជាតិ ដើម្បី​ជួយ​ឱ្យ​កម្ពុជា​គេច​ផុត​ពី​ប្រទេស​ក្រីក្រ។ បណ្ឌិត ឡៅ ម៉ុងហៃ ត្អូញត្អែរ​ថា ប្រសិនបើ​រដ្ឋាភិបាល​កម្ពុជា​មាន​ចក្ខុវិស័យ​សម្រាប់​ដឹកនាំ​ប្រទេស​ទាំងមូល និង​អភិវឌ្ឍ​លើ​វិស័យ​មួយៗ...

លោក ហ៊ុន សែន ថា​អង្គរវត្ត​អាច​ត្រូវ​ដក​ពី​បញ្ជី​បេតិកភណ្ឌ​ពិភពលោក បើ​បំពាន​លក្ខខណ្ឌ​យូណេស្កូ

បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន អះអាង​ថា ការ​អភិវឌ្ឍ​អចលនទ្រព្យ​ត្រូវ​គោរព​តាម​លក្ខខណ្ឌ​បច្ចេកទេស​របស់​អង្គការ​យូណេស្កូ (UNESCO) ដោយ​មិន​ចេះ​តែ​ធ្វើ​ទាំង​បំពាន​នោះ​ទេ ព្រោះ​អង្គរវត្ត​កម្ពុជា​អាច​នឹង​ត្រូវ​ដក​ចេញពី​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​ដែល​អាច​ធ្វើ​ឱ្យ​កម្ពុជា​ខាតបង់​កាន់តែ​ធំ។ ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ផ្លូវ​ចំនួន ៣៨​ខ្សែ​នៅ​ខេត្ត​សៀមរាប នា​ថ្ងៃ​ទី​៤ ខែ​មេសា ឆ្នាំ​២០២២ នេះ លោក ហ៊ុន សែន ថ្លែង​ថា ការ​អភិវឌ្ឍ​អចលនទ្រព្យ​ត្រូវ​គោរព​តាម​លក្ខខណ្ឌ​បច្ចេកទេស​របស់​អង្គការ​យូណេស្កូ ដោយ​មិន​ចេះ​តែ​ធ្វើ​ទាំង​បំពាន​នោះ​ទេ។ លោក​បន្ត​ថា បើ​កម្ពុជា​ធ្វើការ​សាងសង់​សំណង់​បំពាន​លក្ខខណ្ឌ​បច្ចេកទេស​របស់​អង្គការ​យូណេស្កូ នោះ​អង្គរវត្ត​របស់​កម្ពុជា​នឹង​ត្រូវ​ដក​ចេញពី​បញ្ជី​បេតិកភណ្ឌ​ពិភពលោក ដែល​អាច​ធ្វើ​ឱ្យ​កម្ពុជា​ខាតបង់​កាន់តែ​ធំ​បន្ថែម​ទៀត។ លោក...

បុរស​ខ្លាំង​កម្ពុជា​កាត់​ផ្ទៃដី​បឹងតាមោក​បន្ថែម​ទៀត​ឱ្យ​ប្អូនស្រី​និង​ជំនួយការ​របស់​ខ្លួន

បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន សម្រេច​កាត់​ផ្ទៃដី​បឹងតាមោក​បន្ថែម​ទៀត​ដើម្បី​ប្រគល់​ឱ្យ​ប្អូនស្រី និង​ជំនួយការ​របស់​លោក​ធ្វើជា​កម្មសិទ្ធិ។ ចាប់ពី​ឆ្នាំ​២០១៨ ដល់​ចុង​ឆ្នាំ​២០២១ ផ្ទៃ​បឹងតាមោក​នេះ​ត្រូវ​បាន​លោក ហ៊ុន សែន កាត់​ជាង ២​ពាន់​ហិកតារ​ហើយ។ ក្នុង​អនុក្រឹត្យ​ចុះ​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០២១ លោក ហ៊ុន សែន បាន​សម្រេច​កាត់​ដី​ផ្ទៃ​បឹងតាមោក​ជាង ២​ហិកតារ​ស្ថិត​ក្នុង​ភូមិ​ត្រពាំងពោធិ៍ សង្កាត់​គោករកា ខណ្ឌ​ព្រែកព្នៅ ប្រគល់​ឱ្យ​លោក ក្រូច...

តំណាង​សហភាព​អឺរ៉ុប​អំពាវនាវ​ឱ្យ​កម្ពុជា​ទម្លាក់​ចោល​បទ​ចោទប្រកាន់​លោក កឹម សុខា

សហភាព​អឺរ៉ុប អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ទម្លាក់​ចោល​បទ​ចោទប្រកាន់​ប្រឆាំង​នឹង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ដើម្បី​អាច​ចូលរួម​ក្នុង​ជីវភាព​នយោបាយ​ឡើងវិញ​សម្រាប់​ការ​បោះឆ្នោត​នៅពេល​ខាង​មុខ​ប្រកប​ទៅ​ដោយ​ភាព​សេរី ត្រឹមត្រូវ និង​យុត្តិធម៌។ តំណាង​សហភាព​អឺរ៉ុប បាន​ថ្លែង​ក្នុង​សម័យ​ប្រជុំ​ពេញអង្គ​លើក​ទី​៤៩ នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស នៃ​កិច្ចប្រជុំ​អន្តរ​សកម្ម​លើក​ទី​៥០ ស្ដីពី​ស្ថានការណ៍​សិទ្ធិមនុស្ស​នៅ​កម្ពុជា កាលពី​ថ្ងៃ​ទី​៣១ ខែ​មីនា ឆ្នាំ​២០២២ ថា កម្ពុជា​ត្រូវតែ​បើក​លំហ​ឱ្យ​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា អាច​ចូលរួម​ការ​បោះឆ្នោត​ឆ្នាំ​២០២២ និង​ឆ្នាំ​២០២៣...

អ្នក​ឃ្លាំមើល៖ លោក សម រង្ស៊ី កេង​យក​ប្រយោជន៍​ក្នុង​ព្រឹត្តិការណ៍​គប់​គ្រាប់បែក​ឆ្នាំ​១៩៩៧

អ្នក​ឃ្លាំមើល​និយាយ​ថា អតីត​ប្រធាន​គណបក្ស​ប្រឆាំង លោក សម រង្ស៊ី ប្រហែលជា​កំពុង​គប់គិត​គ្នា​ស្ងាត់ៗ​ជាមួយ​បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន ដើម្បី​ផលប្រយោជន៍​រៀងៗ​ខ្លួន​របស់​ពួកគេ​ក្នុង​សំណុំរឿង​ឧក្រិដ្ឋកម្ម​បោក​គ្រាប់បែក​លើ​ហ្វូង​បាតុករ កាលពី​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​១៩៩៧ ជាជាង​ការ​ស្វែងរក​យុត្តិធម៌​ឱ្យ​ជនរងគ្រោះ។ អ្នកវិភាគ​នយោបាយ សង្គម និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃ​ទី​៣០ មីនា ថា ប្រសិនបើ​បណ្ដឹង​របស់​លោក សម...

តុលាការ​លើកលែង​បទ​ចោទប្រកាន់​លោក ញឹក ប៊ុនឆៃ លើ​សំណុំរឿង​គ្រឿងញៀន

សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​លើកលែង​ការ​ចោទប្រកាន់​លោក ញឹក ប៊ុនឆៃ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ពី​បទ​សមគំនិត​ក្នុង​បទ​ផលិត​គ្រឿងញៀន និង​នាំចូល​សារធាតុ​ផ្សំ​គ្រឿងញៀន​ដែល​ប្រព្រឹត្ត​នៅ​ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ ក្រោយ​ពី​តុលាការ​ចំណាយ​ពេល ១៥​ឆ្នាំ​ធ្វើការ​លើ​សំណុំរឿង​នេះ ពុំ​អាច​រក​ភស្តុតាង​ដើម្បី​ដាក់​បន្ទុក​បាន។ លោក អ៊ី រិន្ទ អ្នក​នាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ ថ្លែង​ថា តុលាការ​បាន​សម្រេច​លើកលែង​បទ​ចោទប្រកាន់​លើ​លោក ញឹក ប៊ុនឆៃ ដោយសារ​គ្មាន​ភស្តុតាង​ច្បាស់លាស់​ដើម្បី​ដាក់​បន្ទុក។ លោក​ថា គាត់​មិន​មាន​ការ​ពាក់ព័ន្ធ​ការ​ផលិត​គ្រឿងញៀន និង​នាំចូល​សារធាតុ​ផ្សំ​គ្រឿងញៀន​ទេ។ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក...

IDEA TALK៖ តើ​ទំនិញ​ឡើង​ថ្លៃ​បច្ចុប្បន្ន​នេះ ជះ​ឥទ្ធិពល​បែប​ណា​ដល់​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​៣១ ខែ​មីនា ឆ្នាំ​២០២២ ស្តីអំពី៖ «តើ​ទំនិញ​ឡើង​ថ្លៃ​បច្ចុប្បន្ន​នេះ ជះ​ឥទ្ធិពល​បែប​ណា​ដល់​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន?»។

បទវិភាគ៖ តើ​លោក ហ៊ុន សែន បង្កើត​គោល​នយោបាយ​ផ្ដល់​ដីសម្បទាន​សេដ្ឋកិច្ច​ដើម្បី​អ្វី?

ប្រទេស និង​ប្រជាពលរដ្ឋ​កម្ពុជា​បាន​ក្លាយ​ជា​ប្រទេស និង​ជនជាតិ​ក្រីក្រ​បំផុត​មួយ​ក្នុង​លោក ប៉ុន្តែ​លោក ហ៊ុន សែន ដែល​កាន់​អំណាច​ក្នុង​ប្រទេស​នេះ​ប្រមាណ​បួន​ទសវត្ស​មកនេះ ហាក់ដូចជា​រីករាយ​នឹង​ស្ថានភាព​បែប​នេះ​ទៅវិញ។ គាត់​តែងតែ​អួត និង​សម្ដែង​មោទកភាព​អំពី​ភាព​ជោគជ័យ​នៃ​ការ​ដឹកនាំ​របស់​គាត់។ ដូច្នេះ​វា​មាន​ន័យ​ថា គាត់​ចាត់ទុក​ស្ថានភាព​ក្រីក្រ​របស់​ប្រទេស​ជាតិ និង​ពលរដ្ឋ គឺជា​ភាព​ជោគជ័យ​របស់​គាត់​មួយ ដែល​នាំ​ឲ្យ​មហាជន​មាន​មន្ទិល​សង្ស័យ​អំពី​ចេតនា​របស់​គាត់​ចំពោះ​ជាតិ និង​ពលរដ្ឋ​ខ្មែរ។ ដូចគ្នា​នេះ គេ​ក៏​អាច​មាន​សំណួរ​ថា តើ​គាត់​បង្កើត​គោល​នយោបាយ​ដីសម្បទាន​សេដ្ឋកិច្ច​ដើម្បី​អ្វី? រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​បង្កើត​គោល​នយោបាយ​ផ្តល់​ដីសម្បទាន​សេដ្ឋកិច្ច​ដែល​កំណត់​ដោយ​ឯកសារ​គតិយុត្តិ​នានា​ទាំង​មុន និង​ក្រោយ​ច្បាប់​ភូមិបាល​ក្នុង​ឆ្នាំ​២០០១។ តាមពិត គោល​នយោបាយ​នៃ​ការ​ផ្តល់​ដីសម្បទាន​សេដ្ឋកិច្ច​នេះ​មាន​គោលបំណង​ល្អៗ​ជាច្រើន​សម្រាប់​ជាតិ និង​ពលរដ្ឋ​កម្ពុជា...

អាមេរិក​អំពាវនាវ​ឱ្យ​កម្ពុជា​ទម្លាក់​ការ​ចោទប្រកាន់​ពី​លោក កឹម សុខា និង​សមាជិក​បក្ស​ប្រឆាំង

ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​បញ្ឈប់​ការ​ចោទប្រកាន់​ដែល​មាន​ចរិត​នយោបាយ​លើ​លោក កឹម សុខា និង​សមាជិក​បក្ស​ប្រឆាំង។ ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ អ្នកស្រី Michele Taylor បាន​សរសេរ​លើ​បណ្ដាញ​សង្គម​ធ្វីតធឺ (Twitter) របស់​ខ្លួន​កាលពី​ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​២០២២ ថា សហរដ្ឋ​អាមេរិក​បាន​សម្ដែង​នូវ​កង្វល់​របស់​ខ្លួន​យ៉ាង​ខ្លាំង​តាមរយៈ​អ្នក​រាយការណ៍​ពិសេស​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​នៅ​កម្ពុជា លោក វីទិត ម៉ុនតាប៊ន (Vitit Muntarbhorn) ស្ដីពី​ការ​ដើរ​ថយក្រោយ​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។ អ្នកស្រី Michele Taylor អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​បញ្ឈប់​ការ​ចោទប្រកាន់​ដែល​មាន​ចរិត​នយោបាយ​ទៅលើ​សមាជិក​បក្ស​ប្រឆាំង...

មន្ត្រី​សិទ្ធិមនុស្ស UN ថា​លំហ​សេរីភាព​និង​នយោបាយ​កម្ពុជា​កាន់តែ​រួម​តូច​និង​ដើរ​ថយក្រោយ

អ្នកជំនាញ​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ ថា​បច្ចុប្បន្ន លំហ​ពលរដ្ឋ និង​នយោបាយ​នៅ​កម្ពុជា​កាន់តែ​រួម​តូច​ទៅ និង​ដើរ​ថយក្រោយ​ដោយសារតែ​ការ​គ្រប់គ្រង​បែប​ឯក​បក្ស។ តាមរយៈ​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​២០២២ អ្នកជំនាញ​ផ្នែក​សិទ្ធិមនុស្ស​នៃ​អង្គការ​សហប្រជាជាតិ លោក វីទិត ម៉ុនតាប៊ន (Vitit Muntarbhorn) បាន​លើកឡើង​ថា លោក​បាន​ប្រាប់​ទៅ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ នៅ​ថ្ងៃ​នេះ​ក្នុង​អំឡុង​ការ​ធ្វើ​បច្ចុប្បន្នភាព​ផ្ទាល់មាត់​អំពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា។ លោក​បញ្ជាក់​ថា បច្ចុប្បន្ន​នេះ ទិដ្ឋភាព​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​នៅតែ​បង្ក​ការ​ព្រួយបារម្ភ​លើ​វិស័យ​ជាច្រើន ជាពិសេស​ក្នុង​ពេល​ដែល​ការ​បោះឆ្នោត​ឃុំ-សង្កាត់​កាន់តែ​ខិត​ជិត​ចូល​មកដល់ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ខែ​មិថុនា ឆ្នាំ​នេះ។ លោក​បន្ត​ថា មួយ​វិញ​ទៀត...

Latest news