TAG
ហ៊ុន សែន
អភិបាលខេត្តកំពតបង្គាប់ឲ្យសាលាក្នុងខេត្តបំពាក់រូបលោក ហ៊ុន សែន ដើម្បីដឹងគុណសន្តិភាព
អភិបាលខេត្តកំពត ដែលល្បីឈ្មោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកតាមរយៈវេទិកាដោះស្រាយជម្លោះតូចតាចដល់ពលរដ្ឋ និងជាក្មួយប្រសារបស់បុរសខ្លាំងកម្ពុជា បង្គាប់ឲ្យនាយកសាលាទាំងអស់នៅក្នុងខេត្តកំពត ឱ្យទិញរូបថតលោក ហ៊ុន សែន ដាក់បំពាក់នៅតាមសាលារៀន ដើម្បីបង្ហាញការដឹងគុណចំពោះការរំដោះទឹកដីកម្ពុជាឲ្យរួចផុតពីរបបប្រល័យពូជសាសន៍កន្លងមក។
ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យ អ្នករត់ម៉ូតូឌុប ឬអ្នករត់រថយន្តឈ្នួល និងគ្រូបង្រៀន កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត ថ្លែងថា នាយកសាលាទាំងបឋមសិក្សា និងមត្តេយ្យសិក្សា ត្រូវទិញរូបលោកនាយករដ្ឋមន្ត្រី និងព្រះមហាក្សត្រ...
អ្នកតស៊ូមតិ៖ លោក ហ៊ុន សែន បំផ្លាញសន្តិភាពប្រសូតចេញពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស
បញ្ញវន្តខ្មែរនៅក្រៅស្រុក អះអាងថា អ្នកបំផ្លាញសន្តិភាពដែលប្រសូតចេញពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ គឺមេដឹកនាំបក្សកាន់អំណាចឯកបក្ស លោក ហ៊ុន សែន។
អ្នកវិភាគនយោបាយ សង្គម និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនាពលរដ្ឋដើម្បីប្រជាធិបតេយ្យ (PMD) លោក គឹម សុខ បានលើកឡើងក្នុងកិច្ចពិភាក្សា Idea Talk កាលពីថ្ងៃអង្គារ ទី៥ មេសា ថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះហើយដែលជាកិច្ចសន្យាអន្តរជាតិបញ្ចប់ជម្លោះនយោបាយនៅកម្ពុជា និងរៀបចំឱ្យកម្ពុជាអនុវត្តតាមបែបប្រជាធិបតេយ្យសេរីពហុបក្ស ដើម្បីផ្តល់សិទ្ធិ...
តុលាការសួរដេញដោលលោក កឹម សុខា ចាប់ពីថ្ងៃបង្កើតបក្សសង្គ្រោះជាតិ និងការចាប់ខ្លួន
សាលាដំបូងក្រុងភ្នំពេញ បើកសវនាការលើសំណុំរឿងប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា លើកទី៣៦ ដោយសួរដេញដោលលើអង្គហេតុទី៣ គិតចាប់ពីថ្ងៃនៃការការបង្កើតគណបក្សសង្គ្រោះជាតិ កាលពីឆ្នាំ២០១២ រហូតដល់ថ្ងៃចាប់ខ្លួនលោក កឹម សុខា ឆ្នាំ២០១៧។
តុលាការក្រុងភ្នំពេញ នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ នេះ បានបើកសវនាការលើសំណុំរឿងមេដឹកនាំបក្សប្រឆាំង លោក កឹម សុខា ដោយតំណាងអយ្យការចោទសួរនូវសំណួរជាច្រើនដែលផ្ដោតសំខាន់លើការពិនិត្យបញ្ជីឈ្មោះបោះឆ្នោត ដំណើរការបោះឆ្នោត និងក្រោយការបោះឆ្នោតក្នុងឆ្នាំ២០១៣...
រដ្ឋាភិបាលធ្វើវិសោធនកម្មច្បាប់និងដាក់វិធានការបន្ថែមទប់ស្កាត់បទល្មើសធនធានធម្មជាតិ
រដ្ឋាភិបាលកម្ពុជាធ្វើវិសោធនកម្មច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធ ដើម្បីពង្រឹងការទប់ស្កាត់បទល្មើសធនធានធម្មជាតិក្នុងវិស័យព្រៃឈើ និងជលផលឱ្យមានប្រសិទ្ធភាពខ្ពស់ ខណៈបទល្មើសនេះនៅតែមិនថយចុះ។
ក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី៥ ខែមេសា បានឱ្យដឹងថា ការបែងចែកឡើងវិញនូវសមត្ថកិច្ចទទួលខុសត្រូវរវាងស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិដោយការធ្វើវិសោធនកម្មច្បាប់ និងការដាក់ចេញវិធានការថ្មី វាជាការធ្វើកំណែទម្រង់ស៊ីជម្រៅក្នុងការគ្រប់គ្រងធនធានធម្មជាតិក្នុងវិស័យព្រៃឈើ និងជលផល។
ក្រសួងកសិកម្ម ក៏បានណែនាំដល់មន្ត្រីថ្នាក់ក្រោមជាតិ ត្រូវអនុវត្តវិធានការចាំបាច់មួយចំនួន ដើម្បីដឹកនាំ និងសម្របសម្រួលកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធក្នុងការចុះការពារធនធានធម្មជាតិ និងទប់ស្កាត់បទល្មើសជលផល ក្នុងនោះមានដូចជា កាប់រុករាន ដុត ឈូសឆាយ...
បុរសខ្លាំងកម្ពុជាកាត់ដីរដ្ឋរាប់រយហិកតារឲ្យសាច់ញាតិនិងឧកញ៉ាមួយចំនួនទៀត
បុរសខ្លាំងកម្ពុជា លោក ហ៊ុន សែន កាត់ដីរដ្ឋរាប់រយហិកតារប្រគល់ឱ្យប្អូនស្រីរបស់ខ្លួន និងគ្រួសារសមាជិកព្រឹទ្ធសភាគណបក្សកាន់អំណាច ឧកញ៉ា លី យ៉ុងផាត់ រួមទាំងវិស័យឯកជនធំៗមួយចំនួនទៀត។
ដីរដ្ឋទំហំប្រមាណ ៣ម៉ឺន ៦ពាន់ហិកតារ ត្រូវបានលោក ហ៊ុន សែន ផ្តល់សម្បទានសេដ្ឋកិច្ចទៅក្រុមហ៊ុនចិន Union Development Group ឬហៅកាត់ថា UDG ដែលរងទណ្ឌកម្មក្រោមច្បាប់ Magnitsky របស់អាមេរិក។...
លោក ហ៊ុន សែន ដកសិទ្ធិគ្រប់គ្រងព្រលានយន្តហោះសៀមរាបពីបារាំងឱ្យចិនគ្រប់គ្រង៥៥ឆ្នាំ
មេដឹកនាំខ្មែរមួយរូបដែលជំពាក់បំណុលបរទេសវ័ណ្ឌក លោក ហ៊ុន សែន ប្រកាសដកសិទ្ធិគ្រប់គ្រងព្រលានយន្តហោះនៅខេត្តសៀមរាប ពីក្រុមហ៊ុនបារាំង ហើយប្រគល់សិទ្ធិវិនិយោគទាំងស្រុងឲ្យទៅក្រុមហ៊ុនចិន គ្រប់គ្រងរយៈពេល ៥៥ឆ្នាំ ដែលមានទុនជិត ១ពាន់លានដុល្លារអាមេរិក។
បុរសខ្លាំងក្រាញអំណាចប្រចាំតំបន់អាស៊ីរូបនេះលើកឡើងនៅក្នុងពិធីចុះត្រួតពិនិត្យសំណង់អាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២២ ថា ការវិនិយោគនេះ គឺប្រៀបដូចជាចិនមានម្សៅស្ទើរតែទាំងស្រុងសម្រាប់ធ្វើនំឲ្យខ្មែរហូប ខណៈកម្ពុជាមានត្រឹមតែដីសម្រាប់ការសាងសង់ព្រលានយន្តហោះនេះតែប៉ុណ្ណោះ។
លោក ហ៊ុន សែន អះអាងថា បច្ចុប្បន្ននេះព្រលានយន្តហោះក្នុងខេត្តសៀមរាប ដែលកំពុងដំណើរការបច្ចុប្បន្នគ្រប់គ្រងដោយក្រុមហ៊ុនបារាំង ប៉ុន្តែកម្ពុជានឹងផ្ទេរសិទ្ធិគ្រប់គ្រងទៅឲ្យចិនគ្រប់គ្រងជំនួសវិញ...
អ្នកឃ្លាំមើលថាបញ្ហាបឹងទន្លេសាបរលាយហិនហោចដោយសារមន្ត្រីរដ្ឋាភិបាលអនុវត្តបំពានច្បាប់
ក្រុមអ្នកឃ្លាំមើលសង្គម លើកឡើងថា បញ្ហាបឹងទន្លេសាបដែលជាសម្បត្តិជាតិរបស់កម្ពុជា កំពុងរលាយហិនហោចសព្វថ្ងៃនេះ គឺដោយសារមន្ត្រីរដ្ឋាភិបាលអនុវត្តបំពានទៅលើការសច្ចាប្រណិធាន និងអនុវត្តបំពានលើរដ្ឋធម្មនុញ្ញដែលបានចែងអំពីការការពារ និងការទទួលផលពីសម្បត្តិធម្មជាតិ។
អ្នកវិភាគនយោបាយ និងសង្គម បណ្ឌិត ឡៅ ម៉ុងហៃ បានសរសេរលើគណនីហ្វេសប៊ុករបស់លោកនៅថ្ងៃទី៤ មេសា ថា សម្បត្តិជាតិកម្ពុជាដែលរលាយហិនហោចសព្វថ្ងៃនេះ គឺដោយសារមន្ត្រីរដ្ឋាភិបាលអនុវត្តបំពានលើការសច្ចាប្រណិធាន និងអនុវត្តបំពានលើរដ្ឋធម្មនុញ្ញដែលបានចែងអំពីការការពារ និងការទទួលផលពីសម្បត្តិធម្មជាតិ ដើម្បីជួយឱ្យកម្ពុជាគេចផុតពីប្រទេសក្រីក្រ។
បណ្ឌិត ឡៅ ម៉ុងហៃ ត្អូញត្អែរថា ប្រសិនបើរដ្ឋាភិបាលកម្ពុជាមានចក្ខុវិស័យសម្រាប់ដឹកនាំប្រទេសទាំងមូល និងអភិវឌ្ឍលើវិស័យមួយៗ...
លោក ហ៊ុន សែន ថាអង្គរវត្តអាចត្រូវដកពីបញ្ជីបេតិកភណ្ឌពិភពលោក បើបំពានលក្ខខណ្ឌយូណេស្កូ
បុរសខ្លាំងកម្ពុជា លោក ហ៊ុន សែន អះអាងថា ការអភិវឌ្ឍអចលនទ្រព្យត្រូវគោរពតាមលក្ខខណ្ឌបច្ចេកទេសរបស់អង្គការយូណេស្កូ (UNESCO) ដោយមិនចេះតែធ្វើទាំងបំពាននោះទេ ព្រោះអង្គរវត្តកម្ពុជាអាចនឹងត្រូវដកចេញពីបញ្ជីបេតិកភណ្ឌពិភពលោកដែលអាចធ្វើឱ្យកម្ពុជាខាតបង់កាន់តែធំ។
ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវចំនួន ៣៨ខ្សែនៅខេត្តសៀមរាប នាថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ នេះ លោក ហ៊ុន សែន ថ្លែងថា ការអភិវឌ្ឍអចលនទ្រព្យត្រូវគោរពតាមលក្ខខណ្ឌបច្ចេកទេសរបស់អង្គការយូណេស្កូ ដោយមិនចេះតែធ្វើទាំងបំពាននោះទេ។ លោកបន្តថា បើកម្ពុជាធ្វើការសាងសង់សំណង់បំពានលក្ខខណ្ឌបច្ចេកទេសរបស់អង្គការយូណេស្កូ នោះអង្គរវត្តរបស់កម្ពុជានឹងត្រូវដកចេញពីបញ្ជីបេតិកភណ្ឌពិភពលោក ដែលអាចធ្វើឱ្យកម្ពុជាខាតបង់កាន់តែធំបន្ថែមទៀត។
លោក...
បុរសខ្លាំងកម្ពុជាកាត់ផ្ទៃដីបឹងតាមោកបន្ថែមទៀតឱ្យប្អូនស្រីនិងជំនួយការរបស់ខ្លួន
បុរសខ្លាំងកម្ពុជា លោក ហ៊ុន សែន សម្រេចកាត់ផ្ទៃដីបឹងតាមោកបន្ថែមទៀតដើម្បីប្រគល់ឱ្យប្អូនស្រី និងជំនួយការរបស់លោកធ្វើជាកម្មសិទ្ធិ។ ចាប់ពីឆ្នាំ២០១៨ ដល់ចុងឆ្នាំ២០២១ ផ្ទៃបឹងតាមោកនេះត្រូវបានលោក ហ៊ុន សែន កាត់ជាង ២ពាន់ហិកតារហើយ។
ក្នុងអនុក្រឹត្យចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ លោក ហ៊ុន សែន បានសម្រេចកាត់ដីផ្ទៃបឹងតាមោកជាង ២ហិកតារស្ថិតក្នុងភូមិត្រពាំងពោធិ៍ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ប្រគល់ឱ្យលោក ក្រូច...
តំណាងសហភាពអឺរ៉ុបអំពាវនាវឱ្យកម្ពុជាទម្លាក់ចោលបទចោទប្រកាន់លោក កឹម សុខា
សហភាពអឺរ៉ុប អំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាទម្លាក់ចោលបទចោទប្រកាន់ប្រឆាំងនឹងប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ដើម្បីអាចចូលរួមក្នុងជីវភាពនយោបាយឡើងវិញសម្រាប់ការបោះឆ្នោតនៅពេលខាងមុខប្រកបទៅដោយភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌។
តំណាងសហភាពអឺរ៉ុប បានថ្លែងក្នុងសម័យប្រជុំពេញអង្គលើកទី៤៩ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស នៃកិច្ចប្រជុំអន្តរសកម្មលើកទី៥០ ស្ដីពីស្ថានការណ៍សិទ្ធិមនុស្សនៅកម្ពុជា កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ថា កម្ពុជាត្រូវតែបើកលំហឱ្យមេដឹកនាំបក្សប្រឆាំង លោក កឹម សុខា អាចចូលរួមការបោះឆ្នោតឆ្នាំ២០២២ និងឆ្នាំ២០២៣...