TAG
ហ៊ុន សែន
អាជ្ញាធរកម្ពុជាជិត១០ស្ថាប័នបង្ក្រាបបទល្មើសនេសាទបាន១ករណីក្នុងបឹងទន្លេសាប
កងកម្លាំងចម្រុះមកពីជិត ១០ស្ថាប័នដែលមានចំនួនសរុប ៧០នាក់ មានភារកិច្ចចុះបង្ក្រាបបទល្មើសនេសាទក្នុងបឹងទន្លេសាប បានចុះអនុវត្តការងារតាមបទបញ្ជារបស់លោក ហ៊ុន សែន ចាប់បានបទល្មើសនេសាទតែ ១ករណីប៉ុណ្ណោះកាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២។
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានសរសេរលើគណនីហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី២៧ ខែមីនា ថា លោកបានចូលរួមជាមួយកម្លាំងចម្រុះជាច្រើនស្ថាប័នដើម្បីបង្ក្រាបបទល្មើសលើបឹងទន្លេសាប ក្នុងនោះរួមមានអគ្គស្នងការនគរបាលជាតិ លោក នេត សាវឿន...
កូនប្រុសលោក ហ៊ុន សែន ថាឈឺចាប់ដែលខ្មែរខ្លះខ្លាំងតែជាមួយគ្នាឯងប៉ុន្តែឱនក្បាលឲ្យបរទេស
តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ ដែលត្រូវជាកូនប្រុសរបស់បុរសខ្លាំងកម្ពុជា លោក ហ៊ុន សែន អះអាងថា លោកឈឺចាប់ដែលឃើញខ្មែរមួយចំនួនខ្លាំងតែជាមួយរដ្ឋាភិបាលខ្លួនឯង ប៉ុន្តែឱនក្បាលដាក់បរទេសឲ្យគេមើលងាយតាមអំពើចិត្ត។
លោក ហ៊ុន ម៉ានី បានលើកឡើងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងាររបស់ក្រុមប្រឹក្សាយុវជនកម្ពុជា កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ កន្លងមកថា នៅក្នុងកិច្ចប្រជុំទ្វេភាគី ឬពហុភាគីជាមួយបរទេស គឺពឹងផ្អែកតែទៅលើសមត្ថភាពតែមួយគត់ មិនមែនអាស្រ័យលើភាពខ្លាំងដែលខ្លួនធ្វើដាក់ខ្មែរគ្នាឯងនោះទេ។
លោក ហ៊ុន ម៉ានី បញ្ជាក់ថា គ្មានអ្វីធ្វើឱ្យឈឺចាប់ជាងបរទេសមើលងាយលើសមត្ថភាពខ្មែរនោះឡើយ ព្រោះថាខ្មែរមានសមត្ថភាពគ្រប់គ្រាន់ដើម្បីដឹកនាំមាគ៌ាប្រទេសជាតិ...
លោក ហ៊ុន សែន ទាត់ចោលការអត្ថាធិប្បាយរបស់បណ្ឌិត សុខ ទូច រឿងនយោបាយការបរទេស
លោក ហ៊ុន សែន ប្រកាសទាត់ចោលចំពោះការអត្ថាធិប្បាយរបស់ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បណ្ឌិត សុខ ទូច ដោយលោកអះអាងថាជាការអត្ថាធិប្បាយមិនតំណាងឱ្យនយោបាយការបរទេសកម្ពុជានោះទេ។ លោក ហ៊ុន សែន អះអាងថា កម្ពុជាអនុវត្តនយោបាយការបរទេសផ្អែកលើធម្មនុញ្ញអង្គការសហប្រជាជាតិ ដោយមិនអនុវត្តនយោបាយការបរទេសផ្អែកលើកម្លាំងនោះឡើយ។
ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារព្យាបាលជំងឺត្រចៀក ច្រមុះ បំពង់កនៃមន្ទីរពេទ្យព្រះអង្គ ឌួង នាព្រឹកថ្ងៃចន្ទ ទី២៨ មីនា បុរសខ្លាំងកម្ពុជា លោក ហ៊ុន សែន...
IDEA TALK៖ នយោបាយរបស់លោក ហ៊ុន សែន ចំពោះវិបត្តិកម្ពុជា និងពិភពលោក
កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ ស្តីអំពី៖ «នយោបាយរបស់លោក ហ៊ុន សែន ចំពោះវិបត្តិកម្ពុជា និងពិភពលោក»។
បទវិភាគ៖ តើសមាជិកបក្សប្រជាជនគាំទ្រការគ្រប់គ្រងអំណាចរបស់គ្រួសារត្រកូល ហ៊ុន ដែរឬទេ?
លោក ហ៊ុន សែន ធ្លាប់អួតថា ពលរដ្ឋខ្មែរគាំទ្រតែរូបលោក និងកូនរបស់លោក ក្នុងការគ្រប់គ្រងអំណាចក្នុងប្រទេសកម្ពុជា ប៉ុន្តែលោក ហ៊ុន សែន មិនដែលហ៊ានប្រកួតប្រជែងយកមុខនាទី ឬអំណាចដោយវិធីតម្លាភាព សេរី និងយុត្តិធម៌ឡើយ ទាំងក្នុងក្របខ័ណ្ឌរដ្ឋ និងក្របខ័ណ្ឌបក្ស។
តើអ្វីទៅជាមូលហេតុដែលលោក ហ៊ុន សែន មិនដែលហ៊ានប្រកួតយកអំណាចតាមវិធីបោះឆ្នោតដោយសេរី និងយុត្តិធម៌នោះ?
លោក ហ៊ុន សែន បានកាន់កាប់អំណាចគ្រប់គ្រងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ១៩៨៥ មក។...
លោក ហ៊ុន សែន បង្ហាញមោទកភាពថាសហប្រតិបត្តិការកម្ពុជា-ចិនកំពុងផ្តល់ផ្លែផ្កាជាច្រើន
បុរសខ្លាំងកម្ពុជា លោក ហ៊ុន សែន អះអាងថា បច្ចុប្បន្ននេះកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន កំពុងផ្តល់ផ្លែផ្កាជាច្រើនទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការធ្វើពាណិជ្ជកម្ម និងការវិនិយោគ ទោះបីមានការរីករាលដាលនៃជំងឺកូវីដ-១៩ ក៏ដោយ ក៏មិនអាចរារាំងដំណើរការអភិវឌ្ឍរបស់កម្ពុជាបានដែរ។
នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ មេដឹកនាំខ្មែរដែលប្ដេជ្ញាកាន់អំណាចមួយជីវិត លោក ហ៊ុន សែន បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥១ ប្រវែងសរុបជិត ៣៨គីឡូម៉ែត្រ ដោយចាប់ផ្តើមពីស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ...
លោក ហ៊ុន សែន បញ្ជាឱ្យដាំដើមឈើលើផ្ទៃដីជាង៦ម៉ឺនហិកតារឡើងវិញដើម្បីផ្ដល់ជម្រកនិងបង្កើនធនធានត្រី
បុរសខ្លាំងកម្ពុជា លោក ហ៊ុន សែន បញ្ជាទៅមន្ត្រីក្រោមឱវាទឱ្យដាំដើមឈើលើផ្ទៃដីជាង ៦ម៉ឺនហិកតារឡើងវិញ ក្រោយពីរឹបអូសបានពីមន្ត្រី និងពលរដ្ឋដែលបានទន្ទ្រានដីព្រៃលិចទឹកដោយខុសច្បាប់នៅបឹងទន្លេសាប ដើម្បីផ្ដល់ជម្រក និងបង្កើនធនធានត្រី។
នៅក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២១ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០២២ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ លោក ហ៊ុន សែន បានបញ្ជាឱ្យអភិបាលខេត្ត និងមន្ត្រីពាក់ព័ន្ធ ដាំកូនឈើលើផ្ទៃដីជាង ៦ម៉ឺនហិកតារដែលបានរឹបអូសពីពលរដ្ឋ...
តុលាការបដិសេធសំណើលោក កឹម សុខា ទៅប្រជុំក្នុងវេទិកាគោលនយោបាយពិភពលោក
ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បដិសេធសំណើរបស់មេបក្សប្រឆាំង លោក កឹម សុខា ក្នុងការស្នើសុំចេញទៅចូលរួមកិច្ចប្រជុំក្នុងវេទិកាស្ដីពីគោលនយោបាយពិភពលោករបស់អង្គការ Global Solution ក្នុងទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ នៅថ្ងៃទី២៨ និងទី២៩ ខែមីនា ឆ្នាំ២០២២ ខាងមុខនេះ ប៉ុន្តែចៅក្រមបានបង្គាប់ឲ្យលោក កឹម សុខា ចូលរួមប្រជុំតាមប្រព័ន្ធវីដេអូជំនួសវិញ។
សហមេធាវីការពារក្តីប្រធានគណបក្សសង្គ្រោះជាតិ លោក ចាន់ ចេន បានប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីសវនាការនៅថ្ងៃទី២៣ ខែមីនា...
លោក ហ៊ុន សែន បញ្ជាប្រើឧទ្ធម្ភាគចក្រចុះបង្ក្រាបនិងវាយខ្នោះឈ្មួញនេសាទត្រីខុសច្បាប់
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាទៅសមត្ថកិច្ចឱ្យត្រៀមឧទ្ធម្ភាគចក្រសម្រាប់ដេញចាប់ឈ្មួញទុច្ចរិតដែលនេសាទត្រីខុសច្បាប់នៅលើបឹងទន្លេសាប ក្រោយពេលលោកមើលឃើញថា សមត្ថកិច្ចចាប់បានតែប្រជានេសាទតូចតាច ខណៈអ្នកប្រព្រឹត្តិបទល្មើសធំៗមិនដែលចាប់បាននោះ។
ប្រតិកម្មរបស់លោក ហ៊ុន សែន នេះធ្វើឡើងស្របពេលដែលប្រធានរាជបណ្ឌិត្យសភាកម្ពុជា បណ្ឌិត សុខ ទូច បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុក ដោយរិះគន់ទូកនេសាទជនជាតិវៀតណាម ថាពួកគេមិនត្រឹមតែមករស់នៅលើទឹកដីកម្ពុជាទេ ហើយថែមទាំងកម្ទេចត្រីនៅក្នុងបឹងទន្លេសាបរបស់កម្ពុជាថែមទៀត។
ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២១ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០២២ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី២៣ មីនា បុរសខ្លាំងកម្ពុជា...
លោក ហ៊ុន សែន បញ្ជាឱ្យមន្ត្រីតំណាងកម្ពុជាបោះឆ្នោតប្រឆាំងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន
មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន បានបញ្ជាឱ្យមន្ត្រីទូត និងមន្ត្រីតំណាងកម្ពុជាទាំងអស់នាំគ្នាបោះឆ្នោតប្រឆាំងនឹងការឈ្លានពានរបស់ប្រទេសរុស្ស៊ី លើប្រទេសអ៊ុយក្រែន ដោយលោកចាត់ទុកថាជាការរំលោភបំពានពីសំណាក់ប្រទេសខ្លាំងទៅលើប្រទេសទន់ខ្សោយ ដែលធ្វើឱ្យមានទម្លាប់មិនល្អនៅលើពិភពលោក។
មេដឹកនាំខ្មែរដែលប្ដេជ្ញាកាន់អំណាចមួយជីវិត លោក ហ៊ុន សែន បានលើកឡើងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ២១ នៅថ្ងៃពុធ ទី២៣ ខែមីនា ឆ្នាំ២០២២ ថា កម្ពុជានឹងប្រកាន់ជំហរប្រឆាំងដាច់ខាតចំពោះការឈ្លានពានពីប្រទេសមួយទៅប្រទេសមួយទៀត។
លោក ហ៊ុន សែន អះអាងថា កម្ពុជាតែងអនុវត្តនូវគោលការណ៍ច្បាស់លាស់របស់ខ្លួនចំពោះការឈ្លានពានមិនមែនបោះឆ្នោតអនុប្បវាទទេ គឺបោះឆ្នោតប្រឆាំងតែម្តង។...