TAG
ហ៊ុន សែន
អ្នកវិភាគ៖ លោក ហ៊ុន សែន កំពុងបញ្ចុះបញ្ចូលមនុស្សសំខាន់ៗក្រោយស្ទង់ដឹងអ្នកគាំទ្រកូនមិនមានច្រើន
អ្នកសង្កេតការណ៍ជាច្រើនលើកឡើងថា ទោះបីការជ្រើសរើសបេក្ខភាពនាយករដ្ឋមន្ត្រីចេញពីបក្សក៏ដោយ ប៉ុន្តែការសម្រេចនេះត្រូវតែធ្វើឡើងតាមសំឡេងភាគច្រើន។
ការលើកឡើងនេះ ស្របពេលដែលអនុប្រធានគណបក្សប្រជាជនកម្ពុជា និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ចេញលិខិតមួយកាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ ពាក់ព័ន្ធនឹងការជ្រើសរើសបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត។
លិខិតរបស់លោក ស ខេង សរសេរថា រូបលោកគោរពតាមការសម្រេចរបស់គណបក្សប្រជាជនកម្ពុជា ដែលមានលោក ហ៊ុន សែន ជាប្រធាន ហើយការជ្រើសរើសបេក្ខភាពជានាយករដ្ឋមន្ត្រីសម្រាប់អាណត្តិនេះ និងអាណត្តិបន្តបន្ទាប់ទៀត គឺលោកគោរព និងគាំទ្រចំពោះសេចក្តីសម្រេចរបស់មហាសន្និបាត...
មហាសន្និបាតអង្គការសហប្រជាជាតិបន្តបដិសេធមិនទទួលស្គាល់របបសឹកភូមាជារដ្ឋាភិបាលស្របច្បាប់
មហាសន្និបាតអង្គការសហប្រជាជាតិ បានអនុម័តកាលពីថ្ងៃចន្ទ ទី៦ នូវសេចក្ដីសម្រេចរបស់ខ្លួន ដោយសម្រេចទុកចោលមួយឆ្នាំនូវសំណើរបស់របបយោធាភូមា ដោយបដិសេធមិនទទួលស្គាល់របបនេះថាជារដ្ឋាភិបាលស្របច្បាប់។ អង្គការសង្គមស៊ីវិលនិយាយថា វាជាជំហានដំបូងដ៏សំខាន់នៃយុត្តិធម៌សម្រាប់កម្លាំងយុត្តិធម៌ និងកម្លាំងអ្នកប្រជាធិបតេយ្យ។
អ្នកស្រី Khin Ohmar ប្រធានអង្គការ Progressive Voice មានប្រសាសន៍ថា អ្នកស្រីស្វាគមន៍សេចក្ដីសម្រេចរបស់មហាសន្និបាតអង្គការសហប្រជាជាតិ ក្នុងការបដិសេធរបបយោធាភេរវកម្ម ដោយអ្នកស្រីអំពាវនាវឱ្យភ្នាក់ងារមូលនិធិ និងកម្មវិធីទាំងអស់របស់អង្គការសហប្រជាជាតិ បញ្ឈប់កិច្ចសហប្រតិបត្តិការគ្រប់ទម្រង់ក្នុងការផ្តល់ប្រាក់កម្ចី និងភាពស្របច្បាប់ដល់របបយោធា។
អ្នកស្រីទទូចថា ទីភ្នាក់ងារអង្គការសហប្រជាជាតិត្រូវតែបញ្ចប់ភាពមន្ទិលរបស់ខ្លួនក្នុងការពង្រឹងរបបយោធា ដោយមិនត្រូវហៅតំណាងរបបសឹកនេះចូលរួមកិច្ចប្រជុំ ឬសន្និសីទ...
លោក ហ៊ុន សែន គំរាមថាអ្នកដែលចង់ផ្លាស់ប្ដូរទិសដៅនយោបាយរបស់លោក គឺត្រូវធ្វើឃាតលោកជាមុនសិន
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គំរាមថា អ្នកណាដែលចង់ផ្លាស់ប្ដូរទិសដៅនយោបាយរបស់លោក គឺត្រូវធ្វើឃាតលោកជាមុនសិន ប៉ុន្តែអ្នកដែលប៉ុនប៉ងធ្វើឃាតលោក ពួកគេក៏មិនប្រាកដថានៅមានជីវិតដែរ។
អតីតកម្មាភិបាលខ្មែរក្រហម និងជាមេដឹកនាំដែលក្រាញអំណាចយូរជាងគេក្នុងពិភពលោករូបនេះ បានអះអាងក្នុងពិធីសម្ពោធផ្លូវជាតិលេខ១១ និងសាងសង់គន្លងផ្លូវថ្មីវាងក្រុងព្រៃវែង នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ ថា អ្នកដែលមានបំណងចង់សម្លាប់រូបលោកកាលពីមុន ហើយចង់ធ្វើឃាតលោកនៅពេលនេះដើម្បីទប់ស្កាត់មិនឱ្យលោក ហ៊ុន ម៉ាណែត ធ្វើជានាយករដ្ឋមន្ត្រីទៀតនោះ ពួកគេក៏មិនរួចខ្លួនដែរ ព្រោះថាលោក ហ៊ុន សែន...
លោក ហ៊ុន សែន គំរាមមិនឱ្យលោក ស ខេង ឈរជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្ទាប់ពីលោកជាដាច់ខាត
មេដឹកនាំតវង្សត្រកូលនៅកម្ពុជា គឺលោក ហ៊ុន សែន គំរាមមិនឱ្យអនុប្រធានគណបក្សកាន់អំណាច លោក ស ខេង ឈរជាបេក្ខភាពនាយករដ្ឋមន្ត្រីកម្ពុជា បន្ទាប់ពីខ្លួននោះទេ បន្ទាប់ពីលោក ហ៊ុន សែន ប្រកាសគាំទ្រកូនប្រុសខ្លួនឯង គឺលោក ហ៊ុន ម៉ាណែត ជាអ្នកបន្តតំណែងនាយករដ្ឋមន្ត្រីដើម្បីថែរក្សាអំណាចត្រកូល «ហ៊ុន» ទៅថ្ងៃមុខបន្តទៀត។
បុរសខ្លាំងនៅកម្ពុជា ដែលក្រាញអំណាចយូរជាងគេក្នុងពិភពលោករូបនេះ ក៏បានព្រមានជាចំហទៅកាន់អ្នកវិភាគទាំងអស់នៅក្នុងពិធីសម្ពោធផ្លូវក្នុងក្រុងព្រះសីហនុ កាលពីថ្ងៃទី២ ធ្នូ...
លោក ហ៊ុន សែន ព្រមានវាយខ្នោះភ្លាមៗអ្នករឹងទទឹងមិនប្រគល់ដីព្រៃលិចទឹកនៅជុំវិញបឹងទន្លេសាបឲ្យរដ្ឋវិញ
លោក ហ៊ុន សែន នៅថ្ងៃព្រហស្បតិ៍ នេះ បានព្រមានវាយខ្នោះភ្លាមៗចំពោះជនណាដែលរឹងទទឹង មិនព្រមប្រគល់ដីព្រៃលិចទឹកនៅជុំវិញបឹងទន្លេសាបឲ្យរដ្ឋាភិបាលវិញ ហើយចំណែកអ្នកដែលចុះហត្ថលេខាប្រគល់ដីព្រៃលិចទឹកដែលបានកាន់កាប់នោះឲ្យរដ្ឋាភិបាលវិញ នឹងត្រូវរួចខ្លួន។
ក្នុងពិធីសម្ពោធហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ និងសមិទ្ធផលនានាក្នុងខេត្តព្រះសីហនុ នៅថ្ងៃទី២ ខែធ្នូ នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា ប្រសិនបើបុគ្គលណាប្រគល់ដីដែលខ្លួនបានឈូសឆាយរំលោភពីព្រៃលិចទឹកនៅតាមបណ្ដាខេត្តក្នុងតំបន់បឹងទន្លេសាប មកឱ្យរដ្ឋ គឺពួកគេរួចខ្លួន ហើយថា ប្រសិនបើបុគ្គលណានៅរឹងទទឹង ត្រូវតាមវាយខ្នោះឲ្យខាងតែបាន។
មន្ត្រីការពារសិទ្ធិមនុស្សនៃសមាគមអាដហុក...
លោក ហ៊ុន សែន ប្រកាសគាំទ្រកូនប្រុសច្បងជាបេក្ខភាពនាយករដ្ឋមន្ត្រីជាផ្លូវការហើយ
លោក ហ៊ុន សែន ប្រកាសជាសាធារណៈលើកដំបូងនៅថ្ងៃទី០២ ខែធ្នូ នេះថា កូនប្រុសច្បងរបស់លោក គឺលោក ហ៊ុន ម៉ាណែត ជាបេក្ខជនមួយរូបក្នុងចំណោមបេក្ខជនផ្សេងទៀតដែលនឹងឈរឈ្មោះធ្វើជានាយករដ្ឋមន្ត្រីបន្ទាប់ពីលោក។
មេដឹកនាំដែលព្យាយាមកាន់អំណាចតត្រកូលរូបនេះ បានអះអាងជាចំហនៅក្នុងពិធីសម្ពោធផ្លូវ និងប្រព័ន្ធប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងក្រុងព្រះសីហនុ នៅថ្ងៃព្រហស្បតិ៍ ទី២ ធ្នូ នេះថា លោកនឹងគាំទ្រកូនប្រុសច្បងរបស់លោក គឺលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីទៅថ្ងៃមុខ ព្រោះថាក្នុងនាមលោកជាឪពុក មានតួនាទីគាំទ្រ...
លោក ហ៊ុន សែន៖ បើគ្មានថ្ងៃ២ធ្នូ និងជ័យជម្នះ ៧មករា ទេ កម្ពុជាក៏គ្មានអ្វីៗដូចសព្វថ្ងៃនេះដែរ
មេដឹកនាំគណបក្សកាន់អំណាច លោក ហ៊ុន សែន អះអាងថា បើគ្មានថ្ងៃកំណើតរណសិរ្ស ២ ធ្នូ ឆ្នាំ១៩៧៨ និងជ័យជម្នះ ៧ មករា ឆ្នាំ១៩៧៩ ទេនោះ ប្រទេសកម្ពុជាក៏គ្មានអ្វីៗដូចសព្វថ្ងៃនេះដែរ ដែលព្រឹត្តិការណ៍នេះគឺជាសច្ចធម៌នៃប្រវត្តិសាស្ត្ររបស់ខ្មែរ។
មេដឹកនាំកម្ពុជាដែលត្រូវបានលើកបន្តុបដោយកងទ័ពវៀតណាម លោក ហ៊ុន សែន បានសរសេរលើទំព័រ Facebook របស់ខ្លួននៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១...
កូនស្រីច្បងលោក កឹម សុខា៖ លោក សម រង្ស៊ី មានចេតនាបំភ្លៃវីរភាពឪពុករបស់ខ្លួននិងប្រមាថសពសម្តេចក្រុមព្រះ
កូនស្រីច្បងរបស់ប្រធានគណបក្សសង្គ្រោះជាតិ រិះគន់ថា លោក សម រង្ស៊ី មានចេតនាបំភ្លៃវីរភាពអតីតដៃគូនយោបាយរបស់ខ្លួន គឺលោក កឹម សុខា ដែលបានជាប់ពន្ធនាគារ និងត្រូវបិទសិទ្ធិសេរីភាពរហូតដល់ពេលនេះថាជាមនុស្សកំសាក។
កូនស្រីច្បងរបស់លោក កឹម សុខា គឺកញ្ញា កឹម មនោវិទ្យា បានសរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី១ ធ្នូ នេះថា ប្រហែលជាលោក សម រង្ស៊ី ពិតជាមិនដឹងអ្វីទាល់តែសោះទាក់ទិននឹងការតស៊ូដើម្បីបក្សប្រឆាំង ហើយការធ្វើសកម្មភាពនយោបាយកន្លងមករបស់លោក...
ក្រុមតស៊ូមតិទាមទារឱ្យលោក ហ៊ុន សែន ផ្សះផ្សាជាតិដើម្បីបំពេញបំណងចុងក្រោយសម្ដេចក្រុមព្រះ
ក្រុមអ្នកតស៊ូមតិនៅឯនាយសមុទ្រ អំពាវនាវឱ្យមេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន បំពេញបំណងចុងក្រោយរបស់សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដោយការប្រកាសផ្សះផ្សាបង្រួបបង្រួមជាតិ ដើម្បីបញ្ចប់ជម្លោះផ្ទៃក្នុងរបស់ខ្មែរចាប់ពីពេលនេះតទៅ។
អ្នកវិភាគនយោបាយ សង្គម និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនាពលរដ្ឋដើម្បីប្រជាធិបតេយ្យ លោក គឹម សុខ បានសរសេរលើគណនី Facebook របស់លោកនៅថ្ងៃទី៣០ វិច្ឆិកា នេះថា បើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពិតជាគោរពសម្ដេចក្រុមព្រះ...
លោក កឹម សុខា ចូលរួមរំលែកទុក្ខជាមួយម្ចាស់ក្សត្រី នរោត្តម ម៉ារី រណឫទ្ធិ និងសមាជិកគណបក្សហ៊្វុនស៊ិនប៉ិច
ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា សម្ដែងនូវការគោរពវិញ្ញាណក្ខន្ធ និងចូលរួមរំលែកទុក្ខជាមួយម្ចាស់ក្សត្រី នរោត្តម ម៉ារី រណឫទ្ធិ និងបុត្រាបុត្រី ព្រមទាំងសមាជិកសមាជិការបស់គណបក្សហ៊្វុនស៊ិនប៉ិចទាំងអស់ ចំពោះការយាងចូលទិវង្គតរបស់ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ នៅពេលនេះ។
មេដឹកនាំបក្សប្រឆាំង លោក កឹម សុខា នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ បានថ្វាយសាររំលែកទុក្ខក្រៀមក្រំដល់ព្រះជាយា បុត្រាបុត្រី...