TAG
អដ្ឋិធាតុយុទ្ធជនកងទ័ពវៀតណាម
រដ្ឋបាលក្រុងសំពៅលូនថាវៀតណាមបោះតង់ក្នុងសាលានិងវត្ត ដើម្បីរកអដ្ឋិទាហានស្លាប់ក្នុងស្រុកខ្មែរ
រដ្ឋបាលក្រុងសំពៅលូន ខេត្តកណ្ដាល អះអាងថា ទ័ពវៀតណាម ដែលបានបោះតង់ក្នុងបរិវេណសាលាបឋមសិក្សាកោះទៀវ និងវត្តកោះទៀវ ស្ថិតនៅក្នុងភូមិកោះទៀវ សង្កាត់សំពៅលូន គឺដើម្បីរកអដ្ឋិ ឬឆ្អឹងសពទាហានយៀកណាម ដែលគ្រោងនឹងបញ្ចប់សកម្មភាពនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ ខាងមុខនេះ។
យោងតាមសេចក្ដីបំភ្លឺព័ត៌មានពីរដ្ឋបាលក្រុងសំពៅលូន ចេញផ្សាយថ្ងៃទី៤ មីនា គេបានបញ្ជាក់ថា ទាហានវៀតណាម ដែលចូលមកតំបន់នោះ គឺមានការព្រមព្រៀងគ្នាតាមការអនុវត្តកំណត់ហេតុកិច្ចសហប្រតិបត្តិការស្ដីពីផែនការបន្តស្រាវជ្រាវ រុករក ជីកលើកអដ្ឋិកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ជំហានទី២៣...
លោក អ៊ុំ សំអាន ថាព្រះវិហាររក្សាទុកអដ្ឋិធាតុយុទ្ធជនកងទ័ពវៀតណាមនឹងក្លាយជាវិមានទីពីរឱ្យពលរដ្ឋខ្មែររំលឹកគុណវៀតណាម
តំណាងរាស្ត្រអតីតគណបក្សសង្គ្រោះជាតិ អះអាងថា ព្រះវិហាររក្សាទុកអដ្ឋិធាតុយុទ្ធជនកងទ័ពវៀតណាម ដែលបានកសាងចំនួន ៣ខេត្តក្នុងប្រទេសកម្ពុជារួចមកហើយនេះ នឹងក្លាយជាវិមានទី២ សម្រាប់ទុកឱ្យពលរដ្ឋខ្មែររំលឹកដឹងគុណវៀតណាម បន្ទាប់ពីការកសាងស្តូបវៀតណាម ដើម្បីរក្សាចំណងមិត្តភាពរវាងប្រទេសទាំងពីរកន្លងមកនោះ។
មន្ត្រីជាន់ខ្ពស់អតីតបក្សប្រឆាំងលោក អ៊ុំ សំអាន បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃទី២ កុម្ភៈ នេះថា ពិធីសម្ពោធព្រះវិហាររក្សាទុកអដ្ឋិធាតុយុទ្ធជនកងទ័ពវៀតណាម ក្នុងខេត្តប៉ៃលិន ស្ថិតក្នុងតំបន់ប្រតិបត្តិការសឹករងប៉ៃលិន ដែលជាទឹកដីរបស់ខ្មែរ បែរជាដាក់សុទ្ធតែអក្សរវៀតណាម ដែលគ្មានអក្សរខ្មែរសូម្បីតែមួយតួទៅវិញ ខណៈព្រះវិហាររក្សាទុកអដ្ឋិធាតុយុទ្ធជនកងទ័ពវៀតណាម នេះ បានសាងសង់ក្នុងខេត្តចំនួន ៣...