31 C
Phnom Penh

TAG

អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី ណាជីប រ៉ាហ្សាក់

ព្រះមហាក្សត្រ​ម៉ាឡេស៊ី​ផ្ដល់​ឱវាទ​ទៅ​អ្នក​នយោបាយ​ឱ្យ​ស្ថិត​ក្នុង​ស្មារតី​សាមគ្គី​ជាតិ​ជា​ធំ ខណៈ​រង់ចាំ​រដ្ឋាភិបាល​ថ្មី

កាលពី​ថ្ងៃ​សៅរ៍ ទី​១៩ វិច្ឆិកា ប្រជាជន​ម៉ាឡេស៊ី​ប្រមាណ​ជាង ២១​លាន​នាក់ ធ្វើ​ដំណើរ​ទៅ​កាន់​ការិយាល័យ​បោះឆ្នោត ដើម្បី​ជ្រើសរើស​សមាជិក​សភា​អាណត្តិ​ថ្មី តែ​ការ​បោះឆ្នោត​លើក​នេះ​គេ​ហៅថា​ការ​បោះឆ្នោត​មុន​អាណត្តិ​សភា គឺ​ក្រោយពី​សភា​ត្រូវ​បាន​រំលាយ។ ប្រទេស​ក្នុង​សមាគម​អាស៊ាន​មួយ​នេះ​មាន​សមាជិក​សភា ២២២​រូប។ កម្លាំង​បក្ស​នយោបាយ​ធំៗ​ជាច្រើន​បាន​ចូលរួម​ការ​បោះឆ្នោត។ តាម​លទ្ធផល គឺ​បក្ស​ប្រឆាំង​ធំ​ជាងគេ​ដឹកនាំ​ដោយ​អតីត​អ្នកទោស​នយោបាយ លោក អាន់វ៉ា អ៊ីប្រាហ៊ីម ដែល​ដណ្ដើម​អាសនៈ​បាន​ច្រើន​ជាងគេ តែ​មិន​មាន​សំឡេង​គ្រប់គ្រាន់​ដើម្បី​បង្កើត​រដ្ឋាភិបាល​នោះ​ទេ។ មាន​ន័យ​ថា បក្ស​របស់​លោក អាន់វ៉ា គឺ​បក្ស Pakatan Harapan មិន​ប្រមូល​បាន​អាសនៈ​លើស​ពី...

អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​លោក ណាជីប ស្នើសុំ​ការ​លើកលែង​ទោស​ពី​ព្រះមហាក្សត្រ

បណ្ដាញ​ផ្សាយ​ព័ត៌មាន Channel News Asia បាន​ឱ្យ​ដឹង​នៅ​ថ្ងៃ​ចន្ទ ទី​៥ ខែ​កញ្ញា នេះ​ថា អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក ណាជីប រ៉ាហ្សាក់ បាន​ដាក់​ញត្តិ​ដើម្បី​សុំ​ការ​ផ្តល់​ការ​លើកលែង​ទោស​ពី​ព្រះមហាក្សត្រ​ជិត ២​សប្តាហ៍ ក្រោយ​ពេល​លោក​ចាប់ផ្តើម​អនុវត្ត​ទោស​ជាប់​ពន្ធនាគារ​រយៈពេល ១២​ឆ្នាំ ពី​បទ​ប្រព្រឹត្ត​អំពើពុករលួយ​រាប់​ពាន់​លាន​ដុល្លារ​អាមេរិក ដែល​ក្រុម​ប្រឆាំង​ចោទ​ថា​ជា​ចោរ​លួច​ជាតិ​មាន​ទោស​ឧក្រិដ្ឋ​ធ្ងន់ធ្ងរ​បំផុត។ កាលពី​ថ្ងៃទី​២៣ ខែ​សីហា តុលាការ​កំពូល​ប្រទេស​ម៉ាឡេស៊ី បាន​សម្រេច​ច្រានចោល​បណ្តឹង​ឧទ្ធរណ៍​របស់​លោក ណាជីប ដែល​ជំទាស់​នឹង​ការ​ផ្ដន្ទាទោស​រូបលោក​នៅ​ក្នុង​សំណុំរឿង​ពាក់ព័ន្ធ​ទៅ​នឹង​រឿងអាស្រូវ​ពុករលួយ​ទំហំ​រាប់​ពាន់​លាន​ដុល្លារ ដែល​ត្រូវ​បាន​ចោទ​ថា​បាន​លួច​ផ្ទេរ​ចេញពី​ធនាគារ​របស់​រដ្ឋ...

អតីត​ជំទាវ​ធំ​ម៉ាឡេស៊ី​ស្រែក​យំ​នៅ​ពេល​សាលក្រម​ប្រកាស​ឱ្យ​នាំ​ខ្លួន​ទៅ​ដេក​គុក​ករណី​ពុករលួយ​តាមរយៈ​អំណាច​ប្តី

អំឡុង​ស្វាមី​កំពុង​មាន​អំណាច​ក្នុង​ដៃ​ឋានៈ​ជា​នាយករដ្ឋមន្ត្រី អ្នកស្រី Rosmah Mansor ដែល​គេ​ហៅ​ថា​ជំទាវ​ធំ​ទី​១ នៃ​រាជាណាចក្រ​ម៉ាឡេស៊ី គឺ​មាន​អំណាច និង​មាន​ឥទ្ធិពល​ដូច​នឹង​លោក ណាជីប រ៉ាហ្សាក់ ដែរ។ ឥឡូវ​នេះ ទាំង​ប្ដី ទាំង​ប្រពន្ធ ត្រូវ​បាន​នាំ​ខ្លួន​ទៅ​ដេក​នៅ​ក្នុង​គុក​ខុស​ពី​អ្វី​ដែល​ពួកគេ​ធ្លាប់​ដេក​ក្នុង​ភូមិគ្រឹះ​ដ៏​ប្រណិត​ស្កឹមស្កៃ​ដូច​ឋាន​សួគ៌ា។ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១ កញ្ញា នេះ អតីត​ជំទាវ​ធំ Rosmah Mansor បាន​យំ​ទួញសោក ខណៈ​អ្នកស្រី​ស្ថិត​ក្នុង​រង្វង់​ក្រចកសេះ​នៅ​ក្នុង​បន្ទប់​សវនាការ​នៃ​តុលាការ​ជាន់ខ្ពស់​ក្នុង​ទីក្រុង​កូឡាឡាំពួរ។ អតីត​ជំទាវ​ធំ​នៃ​ប្រទេស​ម៉ាឡេស៊ី បាន​យំសោក​សង្រែក​នៅ​ពេល​អ្នកស្រី​បាន​ស្ដាប់​ឮ​ការ​អាន​សាលក្រម​ប្រកាស​ផ្ដន្ទាទោស​អ្នកស្រី​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល...

អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី ណាជីប ត្រូវ​បាន​រក​ឃើញ​ថា​លួច​លុយ​ជាតិ​ជាង​៤៥០០​លាន​ដុល្លារ

ម៉ាឡេស៊ី ជា​រាជាណាចក្រ​មួយ​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។ ប្រទេស​នេះ​ប្រកាន់​របប​សភា​និយម។ ព្រះមហាក្សត្រ គឺជា​ប្រមុខ​រដ្ឋ​កំពូល​របស់​ប្រទេស។ ព្រះអង្គ​មាន​តួនាទី​ជួយ​ពន្លត់​វិបត្តិ​នយោបាយ និង​ធានា​និរន្តរភាព​នៃ​របប​រាជា​និយម​អាស្រ័យ​ធម្មនុញ្ញ។ រាជាណាចក្រ​នេះ​មាន​ស្ថាប័ន​អំណាច​សាធារណៈ ៣​ធំៗ គឺ​អង្គ​នីតិប្រតិបត្តិ អង្គនីតិបញ្ញត្តិ និង​តុលាការ។ អំណាច​ទាំង​៣ នេះ ពុំ​អាច​ស្ថិត​នៅ​ក្រោម​អំណាច​របស់​ស្ថាប័ន​ណា​មួយ​ឡើយ។ មាន​ន័យ​ថា មាន​តុល្យភាព​នៃ​អំណាច​រៀងៗ​ខ្លួន គឺ​ពុំ​មាន​អ្នក​នយោបាយ​ណា ឬ​ក្រុម​បក្ស​នយោបាយ​ណា​ហ៊ាន​ប្រើ​សិទ្ធិ​អំណាច​លើ​ស្ថាប័ន​រដ្ឋ​ទាំងនេះ​ឡើយ។ អ្នក​នយោបាយ​កំពូល​ណា​ក៏ដោយ​ក៏​មាន​ទោស​ដែរ ឲ្យ​តែ​រក​ឃើញ​កំហុស។ អ្នក​នយោបាយ​ពុំ​អាច​យក​ស្ថាប័ន​របស់​ខ្លួន​ជា​ឈ្នាន់​ដើម្បី​ក្រាញ​អំណាច​ឡើយ។ មាន​ន័យ​ថា គ្មាន​អ្នក​នយោបាយ​ណា​មួយ​ឡើង​កាន់​តំណែង​បាន​ដោយ​មិន​ឆ្លងកាត់​ការ​បោះឆ្នោត​មួយ​ដែល​ប្រកប​ដោយ​ភាព​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​ឡើយ។ លោក...

លោក ប្រាយុទ្ធ ត្រូវ​ដកហូត​អំណាច ខណៈ​អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី ណាជីប ត្រូវ​នាំ​ខ្លួន​ចូល​គុក

តំបន់​អាស៊ី​អាគ្នេយ៍​ត្រូវ​បាន​កត់សម្គាល់​ថា​ជា​ប្រភព​នៃ​ការ​សិក្សា​មួយ​របស់​អ្នក​នយោបាយ​នៃ​បណ្ដា​ប្រទេស​ក្នុង​តំបន់ និង​ក្រៅ​តំបន់ ដែល​ប្រទេស​ខ្លះ​យក​គំរូ​តាម​គំនិត​អាក្រក់ៗ​របស់​មេដឹកនាំ​កាន់​អំណាច​នៃ​ប្រទេស​នោះ ដើម្បី​យក​អនុវត្ត​ក្នុង​ប្រទេស​របស់​ខ្លួន ដោយ​ព្យាយាម​ក្រាញ​អំណាច​តាមរយៈ​ការ​ដាក់​គំនាប​ទៅ​លើ​សមាជិក​សភា ប្រព័ន្ធ​តុលាការ និង​ស្ថាប័ន​រៀបចំ​ការ​បោះឆ្នោត។ យ៉ាងណា ប្រទេស​ដែល​ប្រកាន់​នីតិរដ្ឋ​ត្រឹមត្រូវ គេ​មិន​យក​គំរូ​តាម​នោះ​ទេ។ មាន​ន័យ​ថា ប្រទេស​ដែល​ប្រកាន់​ខ្ជាប់​នូវ​អំណាច​របស់​ម្ចាស់​ឆ្នោត គឺ​ស្ថាប័ន​កំពូលៗ​របស់​ប្រទេស​នោះ ដូចជា​តុលាការ រដ្ឋសភា និង​ស្ថាប័ន​រៀបចំ​ការ​បោះឆ្នោត​នៃ​ប្រទេស​នោះ ក៏​គេ​មិន​ជ្រក​ក្រោម​អំណាច​របស់​មេដឹកនាំ និង​បក្ខពួក​របស់​អ្នក​មាន​អំណាច​នោះ​ដែរ។ ប្រទេស​នេះ​គេ​គិត​ថា​សង្គម​មាន​យុត្តិធម៌ គឺ​សង្គម​ដែល​គ្មាន​ការ​ជិះជាន់ គ្មាន​ការ​គាបសង្កត់​ពី​សំណាក់​ក្រុម​មាន​អំណាច​ទៅ​លើ​ស្ថាប័ន​ជាតិ​កំពូលៗ​របស់​ប្រទេស​ពួកគេ​នោះ​ទេ។ មាន​ន័យ​ថា ចៅក្រម សមាជិក​សភា និង​ស្ថាប័ន​បោះឆ្នោត​របស់​ប្រទេស​នោះ គឺ​គេ​ហ៊ាន​ធ្វើ​សេចក្ដី​សម្រេច​ដើម្បី​ផល​ប្រយោជន៍​របស់​ប្រជាជន...

Latest news