TAG
អាន សុខខឿន
តំណាងកម្ពុជាព្រមានភ្នាក់ងារអង្គការសហប្រជាជាតិកុំឲ្យជ្រៀតជ្រែកដែនអធិបតេយ្យរបស់កម្ពុជា
ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ ព្រមានអ្នកនាំពាក្យការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ឱ្យរក្សាកាតព្វកិច្ចគោរពអធិបតេយ្យភាព និងដែនយុត្តាធិការក្នុងស្រុករបស់រដ្ឋនីមួយៗ ជាពិសេសការរំលោភលើដែនអធិបតេយ្យរបស់កម្ពុជាតែម្តង។
ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ បានចេញសេចក្តីថ្លែងការណ៍ព័ត៌មានកាលពីថ្ងៃទី៦ ធ្នូ ថា ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាច្រានចោលទាំងស្រុងចំពោះការអត្ថាធិប្បាយដែលបង្កការភ័ន្តច្រឡំ មានលក្ខណៈនយោបាយ និងមានបុរេវិនិច្ឆ័យរបស់អ្នកនាំពាក្យការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) លោក Rupert Colville លើស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាសព្វថ្ងៃនេះ។
ប្រភពដដែលអះអាងថា អាជ្ញាធរកម្ពុជាពុំដែលព្រងើយកន្តើយចំពោះសេចក្តីរាយការណ៍អំពីឧក្រិដ្ឋកម្មណាមួយនោះទេ ហើយពួកគេបានស៊ើបអង្កេតយ៉ាងហ្មត់ចត់ដោយផ្ទៀងផ្ទាត់ជាមួយភស្តុតាង និងសាក្សី រហូតឈានទៅដល់ការចាប់ខ្លួនជនសង្ស័យស្របទៅតាមច្បាប់យ៉ាងត្រឹមត្រូវ...