TAG
អាមេរិក-វៀតណាម
IDEA TALK៖ តើវត្តមានរបស់អនុប្រធានាធិបតីអាមេរិកទៅកាន់សិង្ហបុរី និងវៀតណាម ជះឥទ្ធិពលបែបណាដល់កម្ពុជា?
កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ ស្តីអំពី៖ «តើវត្តមានរបស់អនុប្រធានាធិបតីអាមេរិកទៅកាន់សិង្ហបុរី និងវៀតណាម ជះឥទ្ធិពលបែបណាដល់កម្ពុជា?»។
សហរដ្ឋអាមេរិកមិនអាចខ្វះវៀតណាម ហើយវៀតណាមមិនអាចខ្វះអាមេរិក
អតីតជាសត្រូវនឹងគ្នា ហើយពេលនេះកំពុងក្លាយជាមិត្តស្លាប់រស់នឹងគ្នាទៅវិញ។ អាមេរិកមិនអាចខ្វះវៀតណាម ហើយវៀតណាមក៏មិនអាចខ្វះអាមេរិក គឺទាំងសេដ្ឋកិច្ច និងសន្តិសុខតំបន់។
ចាប់តាំងពីស្ថាបនាឡើងវិញនូវទំនាក់ទំនងការទូតនៅឆ្នាំ១៩៩៥ មកនេះ សេដ្ឋកិច្ច និងទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគីហក់ឡើងជាខ្លាំង។ ទំនាក់ទំនងពាណិជ្ជកម្មនៃប្រទេសទាំងពីរនេះបានហក់ឡើងដល់ទៅ ៩០ពាន់ ៨០០លានដុល្លារអាមេរិក គឺហក់ឡើង ១៩,៨ភាគរយក្នុងរយៈពេលមួយឆ្នាំមកនេះ ទោះជាប្រទេសទាំងពីររងផលប៉ះពាល់ដោយសារការរាតត្បាតនៃជំងឺកូវីដក៏ដោយ។ នេះបើតាមទិន្នន័យនៃក្រសួងពាណិជ្ជកម្មវៀតណាម។
លើសពីនេះទៀត គឺដើម្បីអបអរសាទរដំណើរទស្សនកិច្ចរបស់អនុប្រធានាធិបតីអាមេរិក អ្នកស្រី Kamala Harris វៀតណាមបានសម្រេចបើកជើងហោះហើរដោយផ្ទាល់ពីទីក្រុងហូជីមិញ ដែលខ្មែរហៅថាទីក្រុងព្រៃនគរ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាម VNA...
បទវិភាគ៖ ទស្សនកិច្ចរបស់អនុប្រធានាធិបតីអាមេរិកបញ្ជូនសារប្រាប់មេដឹកនាំអាស៊ានថាអាមេរិកយកចិត្តទុកដាក់ខ្លាំងបញ្ហាអាស៊ាន
អនុប្រធានាធិបតីអាមេរិក អ្នកស្រី Kamala Harris ដែលបានជ្រើសរើសប្រទេសពីរក្នុងតំបន់អាស៊ានមកធ្វើទស្សនកិច្ច គឺមើលទៅជាសម្ពន្ធមិត្តលេចធ្លោជាងគេក្នុងចំណោមសមាជិកអាស៊ាន ១០ប្រទេស។
ប្រទេសពីរនេះ គឺសិង្ហបុរី និងវៀតណាម។ ប្រទេសទាំងពីរនេះត្រូវបានចាត់ទុកថាជាសម្ពន្ធភាពស្លាប់រស់របស់សហរដ្ឋអាមេរិកទៅថ្ងៃអនាគតដែលខ្វះពុំបានក្នុងការជួយពង្រឹងសន្តិសុខអាមេរិកនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ នេះជាទស្សនកិច្ចដំបូងរបស់អនុប្រធានាធិបតីអាមេរិករូបនេះ ដែលមកដល់អាស៊ីអាគ្នេយ៍កាលពីថ្ងៃអាទិត្យ ទី២២ ខែសីហា។
ទស្សនកិច្ចរបស់អ្នកស្រី Kamala Harris កំពុងតែសម្លឹង និងតាមដានដោយសមាជិកអាស៊ានទាំងអស់ ជាពិសេសបន្ទាប់ពីការដួលរលំរដ្ឋាភិបាលអាហ្វហ្គានីស្ថាន ដែលអាមេរិកគាំទ្រ។ ប្រទេសក្នុងសមាគមនេះអាចនឹងចង់ដឹងថា តើថ្នាក់ដឹកនាំអាមេរិកជាន់ខ្ពស់រូបនេះមកជាន់ទឹកដីអាស៊ី អាចធានា និងប្ដេជ្ញាអ្វីខ្លះដល់សហគមន៍មួយនេះទៅថ្ងៃខាងមុខដែលវាមិនដូចនឹងអាហ្វហ្គានីស្ថាន។
សិង្ហបុរី...
ប្រមុខការពារជាតិអាមេរិកទៅដល់វៀតណាមបើកកិច្ចពិភាក្សាស៊ីជម្រៅអំពីសន្តិសុខតំបន់
បន្ទាប់ពីបញ្ចប់ទស្សនកិច្ចនៅប្រទេសសិង្ហបុរី រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានទៅដល់ទីក្រុងហាណូយ ដោយបានបើកកិច្ចពិភាក្សាភ្លាមៗជាមួយថ្នាក់ដឹកនាំវៀតណាម ហើយរបៀបវារៈសំខាន់ជាងគេ គឺបញ្ហាសន្តិសុខនៅក្នុងតំបន់ ជាពិសេសបញ្ហាសមុទ្រចិនខាងត្បូង។
សេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានវៀតណាម VNA បានចុះផ្សាយថា នៅថ្ងៃទី២៩ កក្កដា ថា លោក Lloyd Austin បានជួបជំហានដំបូងជាមួយនឹងរដ្ឋមន្ត្រីការពារជាតិវៀតណាម ឧត្តមសេនីយ៍ Phan Văn Giang។ ជំនួបនេះ...
វៀតណាមបើកយុទ្ធនាការចាក់វ៉ាក់សាំងអាមេរិកនៅក្រុងហូជីមិញ ហើយមេដឹកនាំប្រទេសនេះអរគុណអាមេរិក
វ៉ាក់សាំងរបស់អាមេរិកចំនួន ២លានដូសដែលបានទៅដល់ទីក្រុងហាណូយ កាលពីថ្ងៃទី១០ កក្កដា ត្រូវបានដាក់ឱ្យប្រើប្រាស់ទៅលើប្រជាជនវៀតណាម នៅតាមបណ្ដាទីប្រជុំជនធំៗ ជាពិសេសនៅទីក្រុងហូជីមិញ ដែលកំពុងផ្ទុះការឆ្លងជំងឺកូវីដធ្ងន់ធ្ងរ។
នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh និយាយថា គ្រប់ទីប្រជុំជនគឺជាអាទិភាពនៃការទទួលបានវ៉ាក់សាំង ហើយយុទ្ធនាការដែលចាប់ផ្ដើមពីថ្ងៃទី១០ កក្កដា នេះ គឺត្រូវតែធ្វើឱ្យមានប្រសិទ្ធភាព និងតម្លាភាព។
ពលរដ្ឋចាប់ពីអាយុ ១៨ឆ្នាំទៅ គឺជាអាទិភាពនៃការទទួលបានវ៉ាក់សាំង តែលោកបញ្ជាក់ថា ទីក្រុងហូជីមិញ គឺជាភូមិសាស្ត្រអាទិភាពជាងគេ...