TAG
អាមេរិក-ឥណ្ឌា
អាមេរិកនិងឥណ្ឌាព្រួតគ្នាវាយប្រហារចិននៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ
តំណាងបេសកកម្មប្រទេសចិន នៅអង្គការសហប្រជាជាតិ បានព្យាយាមបកស្រាយរកត្រូវរបស់ខ្លួននៅក្រោមការព្រួតគ្នាវាយប្រហារធ្ងន់ៗពីសំណាក់រដ្ឋមន្ត្រីការបរទេសអាមេរិក និងនាយករដ្ឋមន្ត្រីឥណ្ឌា នូវអ្វីដែលចោទចិនថាជារដ្ឋដ៏ធំមួយបង្កការអុកឡុករំលោភច្បាប់សមុទ្រអន្តរជាតិ។
ទីភ្នាក់ងារសារព័ត៌មាន Reuters បានចុះផ្សាយថា កិច្ចប្រជុំនៃក្រុមប្រឹក្សាសន្តិសុខនៅអង្គការសហប្រជាជាតិ ដែលបានប្រព្រឹត្តកាលពីថ្ងៃទី៩ សីហា ហាក់មានភាពតានតឹងជាខ្លាំង ដែលជាការវាយប្រហារទៅលើប្រទេសចិន ព្រមៗគ្នាតែម្ដងពាក់ព័ន្ធនឹងមហិច្ឆតារបស់ចិនក្នុងការវាតទីកាន់កាប់សមុទ្រចិនខាងត្បូង ដោយរំលោភដែនទឹកប្រទេសជិតខាង និងបំពានច្បាប់អន្តរជាតិទៀត ដែលក្រុងវ៉ាស៊ីនតោន និងក្រុងញូដែលី ចោទចិនថាជាអ្នកធ្វើឱ្យពិភពលោកនឹងជួបគ្រោះមហន្តរាយធ្ងន់ធ្ងរ។
លោករដ្ឋមន្ត្រីការបរទេសអាមេរិក Antony Blinken បានព្រមានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថា ជម្លោះនេះគឺប្រាកដណាស់នឹងធ្វើឱ្យពិភពលោកជួបផលវិបាក ទាំងសន្តិសុខ និងមុខជំនួញពាណិជ្ជកម្មសមុទ្រ...