TAG
អាស៊ាន-អឺរ៉ុប
លោក ហ៊ុន សែន ថាមិនគួរដាក់បញ្ហានយោបាយមករាំងខ្ទប់ពាណិជ្ជកម្មសេរីអាស៊ាន-អឺរ៉ុបឡើយ
លោក ហ៊ុន សែន អះអាងថាកិច្ចខិតខំប្រឹងប្រែងជាមួយនឹងការបង្កើតឱ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-អឺរ៉ុប មិនគួរត្រូវបានរំខានដោយសភាពការណ៍នៅមីយ៉ាន់ម៉ា បញ្ហានយោបាយ ឬបញ្ហាសិទ្ធិមនុស្សផ្សេងទៀតឡើយ។
ការអះអាងរបស់លោក ហ៊ុន សែន ធ្វើឡើងខណៈលោកចូលរួមកិច្ចប្រជុំរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប និងអបអរសាទរខួប ៤៥ឆ្នាំនៃដៃគូសន្ទនាអាស៊ាន-អឺរ៉ុប កាលពីថ្ងៃពុធ នៅទីក្រុងប្រ៊ុចសែល ក្នុងដំណើរទស្សនកិច្ចទៅកាន់អឺរ៉ុបក្នុងសប្តាហ៍នេះ។
នៅក្នុងសន្និសីទរួមនៃកិច្ចប្រជុំនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ថា កិច្ចខិតខំប្រឹងប្រែងជាមួយនឹងការបង្កើតឱ្យមានពាណិជ្ជកម្មសេរីរវាងតំបន់ទាំងពីរ មិនគួរត្រូវបានរំខានដោយសភាពការណ៍នៅមីយ៉ាន់ម៉ា បញ្ហានយោបាយ ឬបញ្ហាសិទ្ធិមនុស្សផ្សេងទៀតឡើយ។ លោកបានចោទជាសំណួរថា...