TAG
អាស៊ាន
IDEA TALK៖ តើមុខមាត់របស់កម្ពុជាជាប្រធានអាស៊ាននៅពេលនេះ កំពុងមានកិត្តិយសបែបណាក្នុងឆាកអន្តរជាតិ?
កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ ស្តីអំពី៖ «តើមុខមាត់របស់កម្ពុជាជាប្រធានអាស៊ាននៅពេលនេះ កំពុងមានកិត្តិយសបែបណាក្នុងឆាកអន្តរជាតិ?»។
លោក ហ៊ុន សែន ថារដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីមិនយល់សិល្បៈការទូតនិងព្រហើនលើប្រធានអាស៊ាន
បុរសខ្លាំងដើរបញ្ច្រាសទិសរបស់កម្ពុជា លោក ហ៊ុន សែន បានប្រតិកម្មខ្លាំងៗចំពោះការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក សៃហ្វូឌីន អាប់ឌុលឡាស់ (Saifuddin Abdullah) ដែលបានរិះគន់ដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសភូមា ថាជាអ្នកការទូតដែលមិនយល់ពីសិល្បៈការទូត និងមានចរិតព្រហើនហ៊ានប្រើសម្ដីវាយប្រហារលើប្រធានអាស៊ាន។
មេដឹកនាំខ្មែរដែលគំរាមកាន់អំណាចមួយជីវិត លោក ហ៊ុន សែន បានសរសេរលើទំព័រ Facebook របស់លោកនៅថ្ងៃទី២១ មករា នេះថា លោកបានសន្ទនាតាមប្រព័ន្ធទូរស័ព្ទជាមួយប្រធានាធិបតីឥណ្ឌូនេស៊ី លោក ចូកូ...
លោក ហ៊ុន សែន ថាអាស៊ានមិនមែនជាចំណាប់ខ្មាំងនៃបញ្ហារបស់ភូមានោះទេ
លោក ហ៊ុន សែន អះអាងថា អាស៊ានមិនមែនជាចំណាប់ខ្មាំងនៃបញ្ហានៅប្រទេសភូមានោះទេ ត្បិតកិច្ចការរបស់អាស៊ាន មិនមែនត្រូវដោះស្រាយតែបញ្ហាប្រទេសភូមានោះដែរ។ ក្រៅពីនេះទៀត អាស៊ានឆ្នាំ២០២២ នេះ ក៏មានកិច្ចការក្នុងតំបន់ជាច្រើនដែលត្រូវដោះស្រាយជាបន្តបន្ទាប់។
មេដឹកនាំខ្មែរបានអះអាងក្នុងវេទិកាទេសចរណ៍អាស៊ានលើកទី៤០ នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ នេះថា បញ្ហានៅប្រទេសភូមា មិនមែនដោះស្រាយបញ្ចប់ត្រឹមរយៈពេលខ្លី ឬត្រឹមដំណាក់កាលកម្ពុជាធ្វើជាប្រធានអាស៊ានក្នុងឆ្នាំ២០២២ នេះទេ។
លោក ហ៊ុន សែន អះអាងថា វាមានភាពចាំបាច់ណាស់នៃការបង្កើតអាស៊ាន...
អ្នកឃ្លាំមើលចាត់ទុកទស្សនកិច្ចលោក ហ៊ុន សែន ទៅភូមា ថាជាការបំផ្លាញសម្ពន្ធភាពអាស៊ាន
ក្រុមអ្នកឃ្លាំមើលសង្គម ចាត់ទុកទស្សនកិច្ចជាឯកតោភាគីរបស់មេដឹកនាំកម្ពុជា លោក ហ៊ុន សែន ទៅកាន់ប្រទេសភូមា ក្នុងនាមប្រធានអាស៊ាន ថាជាបេសកកម្មដែលគ្មានប្រយោជន៍សម្រាប់កម្ពុជា និងកំពុងបំផ្លាញសម្ពន្ធភាពអាស៊ានទាំងមូល។
ប្រធានក្រុមប្រឹក្សាភិបាលនៃចលនាពលរដ្ឋដើម្បីលទ្ធិប្រជាធិបតេយ្យ (PMD) លោក ម៉ែន ណាត បានលើកឡើងក្នុងកិច្ចពិភាក្សា Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីថ្ងៃទី១៣ មករា ថា ការទទួលស្គាល់របបសឹកខុសច្បាប់ភូមា...
អ្នកឃ្លាំមើល៖ អាស៊ានពេលនេះកំពុងរហែកជាពីរគឺមួយទៅអាមេរិក ហើយមួយទៀតងាកទៅចិន
ក្រុមអ្នកសង្កេតការណ៍សម្ដែងការព្រួយបារម្ភយ៉ាងខ្លាំង ក្រោយពីជំនួបរវាងលោក ហ៊ុន សែន និងមេយោធាផ្ដាច់ការភូមា លោក មីន អ៊ុងឡាំង ថាបានធ្វើឱ្យអាស៊ានរំកិលខ្លួនឈានទៅរកការបែកបាក់ ព្រោះខ្លឹមសារស៊ីជម្រៅដែលគេមើលឃើញនៅពេលនេះ គឺមួយផ្នែកងាកទៅប្រទេសលោកសេរី និងមួយផ្នែកទៀតងាកទៅរកមហាអំណាចកុម្មុយនីស្តចិន។
អ្នកសិក្សាផ្នែកច្បាប់ លោក វ៉ន ចាន់ឡូត បានលើកឡើងក្នុងកិច្ចពិភាក្សាក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីរាត្រីថ្ងៃទី១២ មករា...
ផែនការកម្ពុជាយកពួកយោធាភូមាចូលរួមប្រជុំនិងចាត់ទុកមេរដ្ឋប្រហារជានាយករដ្ឋមន្ត្រីជាចំណុចរុញឱ្យអាស៊ានបែកបាក់
រឿងដ៏អាម៉ាស់មួយធ្លាក់មកលើកម្ពុជា គឺការដែលកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃសមាគមអាស៊ាន មិនអាចប្រព្រឹត្តទៅបានតាមគ្រោងទុក ដែលនឹងធ្វើឡើងនៅខេត្តសៀមរាប មានរយៈពេលពីរថ្ងៃ គឺនៅថ្ងៃទី១៨-១៩ ខែមករា សប្ដាហ៍ក្រោយនេះ។
តាមការកត់សម្គាល់របស់អ្នកសារព័ត៌មាន និងអ្នកសង្កេតការណ៍ អាចមកពីរដ្ឋមន្ត្រីការបរទេសនៃសមាជិកអាស៊ានមួយភាគធំធ្វើពហិការប្រជុំ ដោយសារតែកម្ពុជាដែលមានឋានៈជាប្រធានសមាគមអាស៊ានប្រចាំឆ្នាំ បានព្យាយាមអូសតំណាងរបបសឹកភូមា មកចូលរួមប្រជុំ គឺលោករដ្ឋមន្ត្រីការបរទេសយោធា Wunna Maung Lwin ហើយបើអាចធ្វើបាន គឺកម្ពុជានឹងអូសយកមេរដ្ឋប្រហារភូមា ឧត្តមសេនីយ៍ មីន អ៊ុងឡាំង ដែលជាឃាតកដៃប្រឡាក់ឈាមរបស់ជនជាតិភូមារាប់ពាន់នាក់ មកចូលរួមប្រជុំនៃកិច្ចប្រជុំកំពូលអាស៊ានឡើងវិញ។
អ្វីដែលជាការកត់សម្គាល់ថែមទៀតនោះ...
លោក ហ៊ុន សែន ស្នើប្រេសិតពិសេសថ្មី UN ធ្វើកិច្ចការជាមួយប្រេសិតពិសេសអាស៊ាន ដើម្បីដោះស្រាយវិបត្តិភូមា
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើឱ្យប្រេសិតពិសេសថ្មីរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ទទួលបន្ទុកកិច្ចការភូមា អ្នកស្រី ណូលីន ហេយហ្សឺ (Noeleen Hayzer) ធ្វើកិច្ចការដោយផ្ទាល់ជាមួយប្រេសិតពិសេសរបស់ប្រធានអាស៊ាន លោក ប្រាក់ សុខុន ដើម្បីដោះស្រាយវិបត្តិនៅភូមា។
លោក ហ៊ុន សែន បានសរសេរលើទំព័រ Facebook របស់លោកនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ នេះថា ទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសភូមា...
IDEA TALK៖ តើគេត្រូវបន្ទោសអ្នកណា ប្រសិនបើអាស៊ានបែកជាពីរលើវិបត្តិភូមា?
កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ ស្តីអំពី៖ «តើគេត្រូវបន្ទោសអ្នកណា ប្រសិនបើអាស៊ានបែកជាពីរលើវិបត្តិភូមា?»។
ជប៉ុនសោកស្ដាយចំពោះអំពើហិង្សាបន្តកើតមាននៅភូមា ទោះមេរដ្ឋប្រហារសន្យាឱ្យមានបទឈប់បាញ់
ជប៉ុន ចាប់ផ្ដើមនិយាយអំពីទស្សនកិច្ចរបស់មេដឹកនាំកម្ពុជា លោក ហ៊ុន សែន ទៅជួបមេរដ្ឋប្រហារភូមាឧត្តមសេនីយ៍ មីន អ៊ុងឡាំង កាលពីថ្ងៃទី៧ ខែមករា។
នៅក្នុងការសន្ទនាគ្នាតាមទូរស័ព្ទជាមួយនឹងសមភាគីកម្ពុជា លោក ប្រាក់ សុខុន លោក Yoshimasa Hayashi រដ្ឋមន្ត្រីការបរទេសជប៉ុន បានហៅទស្សនកិច្ចរបស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាទៅភូមា ថាជាការខិតខំមួយដ៏ធំក្នុងនាមជាសមាជិកអាស៊ាន និងជាប្រធានអាស៊ានសម្រាប់ឆ្នាំ២០២២ ក្នុងដំណើរទៅដោះស្រាយវិបត្តិនៅប្រទេសភូមា...
ក្រុមអ្នកវិភាគថាអាស៊ាននឹងបែកបាក់ បើមេដឹកនាំកម្ពុជាប្រើល្បិចកោះហៅតំណាងរបបសឹកភូមា
ក្រុមអ្នកសង្កេតការណ៍ព្រមានថា ប្រសិនបើមេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន ប្រើល្បិចរៀបចំសេណារីយូដាក់លិខិតកោះហៅតំណាងរបបសឹកខុសច្បាប់ភូមា ឱ្យចូលរួមកិច្ចប្រជុំកំពូលអាស៊ានមុនមួយថ្ងៃ ឬពីរថ្ងៃនៃកិច្ចប្រជុំ ដោយមិនជូនដំណឹងឱ្យតំណាងប្រទេសផ្សេងៗដឹងជាមុន ដើម្បីបញ្ចៀសការមិនចូលរួមរបស់តំណាងប្រទេសជាសមាជិកអាស៊ានទាំងនោះ វាប្រាកដណាស់សម្ពន្ធភាពអាស៊ាននឹងបែកបាក់ដោយចៀសមិនផុតនោះឡើយ។
អ្នកវិភាគនយោបាយ សង្គម និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនាពលរដ្ឋដើម្បីប្រជាធិបតេយ្យ (PMD) លោក គឹម សុខ បានលើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily...