TAG
អូស្ត្រាលី-អាស៊ាន
អាស៊ាន-អូស្ត្រាលី ទទូចកុំឲ្យចាត់វិធានការជាឯកតោភាគីក្នុងវិបត្តិសមុទ្រចិនខាងត្បូង
ក្រុមមេដឹកនាំនៃសមាគមអាស៊ាន និងនាយករដ្ឋមន្ត្រីនៃប្រទេសអូស្ត្រាលី នៅថ្ងៃពុធ ទី៦ មីនា នេះ បានចេញសេចក្ដីថ្លែងការណ៍រួម ដោយស្នើសុំដល់ប្រទេសក្នុងសមាគមអាស៊ាន និងប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ត្រូវរួមគ្នាប្រឆាំងសកម្មភាពឯកតោភាគីដែលធ្វើសកម្មភាពគ្របដណ្ដប់វាតទីកាន់កាប់ដែនទឹកនៅសមុទ្រចិនខាងត្បូង។
សេចក្ដីថ្លែងការណ៍បន្តថា ក្រុមប្រទេសអាស៊ាន និងអូស្ត្រាលី បន្តតាមដានជានិច្ចនូវស្ថានការណ៍យោធាកំពុងតានតឹងនៅសមុទ្រចិនខាងត្បូង។ ក្នុងន័យនេះ ត្រូវលើកទឹកចិត្តដល់ប្រទេសពាក់ព័ន្ធត្រូវបញ្ចៀសការធ្វើសកម្មភាពបំពានដែលជាការបង្កអសន្តិសុខក្នុងតំបន់។
សេចក្ដីថ្លែងការណ៍រួមធ្វើឡើងនៅឯជំនួបកំពូលពិសេសនៃមេដឹកនាំអាស៊ាន និងនាយករដ្ឋមន្ត្រីអូស្ត្រាលី នៅទីក្រុង Melbourne នៃប្រទេសអូស្ត្រាលី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃពុធ ទី៦ ខែមីនា។
សេចក្ដីថ្លែងការណ៍ដែលគេហៅថាសេចក្ដីថ្លែងការណ៍ក្រុង...
ពលរដ្ឋខ្មែរនៅអូស្ត្រាលីមួយចំនួនថាចាញ់បញ្ឆោតឱ្យទៅទទួលលោក ហ៊ុន ម៉ាណែត ដោយមិនដឹងខ្លួន
តំណាងរាស្ត្រគណបក្សសង្គ្រោះដែលកំពុងរស់នៅលើទឹកដីប្រទេសអូស្ត្រាលី ទម្លាយថា ការជួបជុំនៃនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជាមួយប្រជាពលរដ្ឋដែលរស់នៅប្រទេសអូស្ត្រាលី មុនពេលគាត់ចូលរួមកិច្ចប្រជុំអូស្ត្រាលី-អាស៊ាន នៅពេលនេះ គឺជាការបោកបញ្ឆោតពីក្រុមមន្ត្រីបក្សកាន់អំណាច តាមរយៈការទៅចូលរួមក្នុងពិធីជប់លៀងមួយដោយមិនគិតលុយ មិនមែនពួកគេទៅចូលរួមដោយស្ម័គ្រចិត្តទេ។
តំណាងរាស្ត្របក្សប្រឆាំងលោក សួន សុរីដា ប្រាប់សារព័ត៌មាន The Cambodia Daily ក្នុងកិច្ចសម្ភាសន៍ពិសេសមួយនៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ នេះថា អ្នកដែលទៅទទួលលោក ហ៊ុន ម៉ាណែត...
អ្នកឃ្លាំមើលថារដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត នឹងមិនស្ដារប្រជាធិបតេយ្យនិងសិទ្ធិមនុស្សឡើយ
ក្រុមអ្នកឃ្លាំមើលសង្គមលើកឡើងថា ការកៀរគរអ្នកគាំទ្រក្នុងប្រទេសអូស្ត្រាលី និងប្រទេសញូវហ្សេលែន ឱ្យទៅទទួលលោក ហ៊ុន ម៉ាណែត ដែលទៅចូលរួមកិច្ចប្រជុំអូស្ត្រាលី-អាស៊ាន នៅពេលនេះ បង្ហាញថារដ្ឋាភិបាលថ្មីនេះនឹងមិនស្ដារប្រជាធិបតេយ្យ មិនគោរពសិទ្ធិមនុស្សបានឡើយ។
អនុប្រធានវេទិកាពលរដ្ឋលោក ម៉ែន ណាត ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៤ មីនា នេះថា ការបាតុកម្មទាមទាររបស់ពលរដ្ឋខ្មែរក្នុងប្រទេសអូស្ត្រាលី ឱ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ស្ដារលទ្ធិប្រជាធិបតេយ្យ...