TAG
អូស្ត្រាលី
IDEA TALK៖ លទ្ធផលបឋមនៃការបោះឆ្នោតសភាប្រចាំរដ្ឋវិកទ័រីយ៉ា នីតិកាលទី៦០ នៅប្រទេសអូស្ត្រាលី និងការវិវឌ្ឍនៃស្ថានភាពប្រទេសភូមា
កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ ស្តីអំពី៖ «លទ្ធផលបឋមនៃការបោះឆ្នោតសភាប្រចាំរដ្ឋវិកទ័រីយ៉ា នីតិកាលទី៦០ នៅប្រទេសអូស្ត្រាលី និងការវិវឌ្ឍនៃស្ថានភាពប្រទេសភូមា»។
អូស្ត្រាលីប្រកាសតាំងចិត្តជួយអាមេរិក បើចិនលើកទ័ពឈ្លានពានកោះតៃវ៉ាន់
ទោះបីសង្គ្រាមដែលចិនលើកទ័ពវាយកាន់កាប់ដែនកោះតៃវ៉ាន់ នឹងមិនអាចមើលឃើញថានឹងកើតឡើងនៅពេលណា តែរលកទៅរកសង្គ្រាមកាន់តែធ្ងន់ធ្ងរឡើងៗរហូតដល់ប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះបានសន្យាថា នឹងជួយតៃវ៉ាន់ បើចិនលើកទ័ពលុកលុយដែនកោះមួយនេះ។
មេដឹកនាំសហរដ្ឋអាមេរិកបញ្ជូនសារដូចនេះទៅទីក្រុងប៉េកាំង គឺបន្ទាប់ពីកងទ័ពចិន បានបញ្ជូនយន្តហោះចម្បាំងយ៉ាងតិច ១៥៣គ្រឿងឱ្យហោះចូលដែនកោះតៃវ៉ាន់យ៉ាងងងឹតមេឃកាលពីជាង ១០ថ្ងៃមុននេះ។ ដោយមើលឃើញថាសហរដ្ឋអាមេរិកប្ដេជ្ញាចិត្តជួយតៃវ៉ាន់ដូចនេះ អូស្ត្រាលីដែលជាសម្ពន្ធមិត្តរបស់អាមេរិក និងជាសមាជិកនៃក្រុមចតុភាគី អាមេរិក អូស្ត្រាលី ជប៉ុន និងឥណ្ឌា ក៏បានប្រកាសថា អូស្ត្រាលីនឹងជួយអាមេរិកក្នុងសង្គ្រាមដែលចិនលើកទ័ពលុកលុយដែនកោះតៃវ៉ាន់។
នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Sky News រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី លោក Peter...