29 C
Phnom Penh

TAG

អេង ឆៃអ៊ាង

បក្ស​ភ្លើង​ទៀន​ថា​ខ្លួន​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ថ្នាក់​ដឹកនាំ​ណា​មួយ​នៃ​បក្ស​សង្គ្រោះ​ជាតិ​ទេ

គណបក្ស​ភ្លើង​ទៀន អះអាង​ថា ខ្លួន​មិន​បាន​ជាប់​ពាក់ព័ន្ធ ឬ​មាន​ទំនាក់ទំនង​ជាមួយ​ថ្នាក់​ដឹកនាំ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្រៅ​ប្រទេស​នោះ​ទេ ខណៈ​បក្ស​នេះ​នៅតែ​រង​ការ​សង្ស័យ​ថា អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី និង​មន្ត្រី​ជាន់ខ្ពស់​ជាច្រើន​ទៀត​នៅ​ពី​ក្រោយ​ខ្នង។ គណបក្ស​ភ្លើង​ទៀន បាន​ចេញ​សេចក្តី​ថ្លែងការណ៍​របស់​ខ្លួន​កាលពី​ថ្ងៃទី​២៨ ខែ​ឧសភា ឆ្នាំ​២០២២ ថា កាលពី​ពេល​ថ្មីៗ​នេះ​មាន​ការ​ផ្សព្វផ្សាយ​នូវ​សកម្មភាព​ឃោសនា​របស់​ខ្លួន​ពី​សំណាក់​ថ្នាក់​ដឹកនាំ​មួយ​ចំនួន​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្រៅ​ប្រទេស ដែល​នាំ​ឱ្យ​មាន​ការ​ភ័ន្តច្រឡំ​ពី​សំណាក់​មតិ​សាធារណជន​ថា ពួកគេ​កំពុង​នៅ​ពីក្រោយ​នៃ​សកម្មភាព​របស់​គណបក្ស​ភ្លើង​ទៀន។ ប្រភព​ដដែល​អះអាង​ថា កន្លងមក​ខ្លួន​បាន​ណែនាំ​ដល់​ថ្នាក់​ដឹកនាំ​របស់​ខ្លួន​ក្នុង​ពេល​ឃោសនា​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៥ នេះ ឱ្យ​អនុវត្ត​ឱ្យ​បាន​ខ្ជាប់​នូវ​សកម្មភាព​ឃោសនា​បោះឆ្នោត​ស្រប​តាម​ច្បាប់​ស្ដីពី​ការ​បោះឆ្នោត បទបញ្ជា និង​នីតិវិធី​នៃ​ការ​ឃោសនា​បោះឆ្នោត រួម​ទាំង​សេចក្តី​ណែនាំ​ផ្សេងៗ​ចែង​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ឱ្យ​បាន​ត្រឹមត្រូវ​ជាទីបំផុត។ ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ភាគី​លោក...

មន្ត្រី​បក្ស​ប្រឆាំង​ថា​លោក ហ៊ុន សែន កំពុង​សហការ​ជាមួយ​ជន​បង្កប់​ក្នុង​បក្ស​សង្គ្រោះ​ជាតិ

អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្រៅ​ប្រទេស​មួយ​រូប​លើកឡើង​ថា ប្រសិនបើ​សមាជិក​បក្ស​ប្រឆាំង​តាមដាន​ឲ្យ​បាន​ល្អិតល្អន់​អំពី​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា ចាប់​តាំង​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រំលាយ​មក​នោះ ពួកគេ​នឹង​អាច​ដឹង​យ៉ាង​ច្បាស់​ថា លោក ហ៊ុន សែន កំពុង​សហការ​ជាមួយ​ជន​បង្កប់​ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ ផ្តល់​សញ្ញា​ឲ្យ​គ្នា​ទៅវិញ​ទៅមក។ អតីត​អគ្គលេខាធិការ​គណបក្ស​សង្គ្រោះ​ជាតិ​ក្រៅ​ប្រទេស CNRP-O លោក ប៉ុន សៅរី បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​២៤ ធ្នូ នេះ ទំនង​អាច​ជា​ការ​ចោទប្រកាន់​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង ថា​លោក ហ៊ុន...

តំណាង​អយ្យការ​ថា​បើ​លោក សម រង្ស៊ី និង​មន្ត្រី​ផ្សេង​លា​សញ្ជាតិ​បរទេស អាច​មក​ចូលរួម​សវនាការ​បាន

តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក សេង ហៀង បាន​លើកឡើង​ថា លោក សម រង្ស៊ី និង​មន្ត្រី​ជាន់ខ្ពស់​ផ្សេង​ទៀត​អាច​ចូល​មក​ប្រទេស​កម្ពុជា ដើម្បី​ចូលរួម​សវនាការ​នៅ​តុលាការ​បាន បើសិនជា​ពួកគេ​លា​សញ្ជាតិ​អាមេរិក និង​បារាំង។ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក រស់ ពិសិដ្ឋ នៅ​ថ្ងៃ​ទី​១៦ ធ្នូ នេះ បាន​បន្ត​បើក​សវនាការ​សំណុំរឿង​មេដឹកនាំ និង​សកម្មជន​គណបក្ស​ប្រឆាំង​ទាំង ២១​នាក់​ដែល​ជាប់​ចោទ​ពី​បទ «ញុះញង់​យោធិន​មិន​ឱ្យ​ស្ដាប់​បទបញ្ជា» «ញុះញង់​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម និង​រួម​គំនិត​ក្បត់»។...

តុលាការ​បង្គាប់​ឲ្យ​លោក សម រង្ស៊ី និង​មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​ជិត ៥០​រូប​ចូល​សវនាការ​នៅ​ដើម​ខែ​ធ្នូ

តុលាការ​ក្រុង​ភ្នំពេញ​ចេញ​ដីកា​ឱ្យ​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី និង​មន្ត្រី​ជាន់ខ្ពស់​បក្ស​នេះ​ជិត ៥០​រូប​ទៀត​ចូល​សវនាការ​នៅ​ដើម​ខែ​ធ្នូ ឆ្នាំ​២០២១ ខាងមុខ​នេះ ខណៈ​មន្ត្រី​ការពារ​សិទ្ធិមនុស្ស​នៅ​កម្ពុជា ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ផ្តល់​ទិដ្ឋាការ​ឱ្យ​មន្ត្រី​បក្ស​ប្រឆាំង​អាច​វិល​ទៅ​សវនាការ​របស់​ពួកគេ​តាម​ការ​កោះហៅ​របស់​តុលាការ​នៅ​ពេលនេះ។ សាលាដំបូង​ក្រុង​ភ្នំពេញ បាន​បញ្ជូន​ដីកា​របស់​ខ្លួន​ទៅ​នគរបាល​យុត្តិធម៌ កាលពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០២១ ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​១៨ វិច្ឆិកា នេះ ដើម្បី​ជូនដំណឹង​ដល់​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស ឱ្យ​ទៅ​ចូល​សវនាការ​នៅ​ថ្ងៃ​ទី​៩ ខែ​ធ្នូ ឆ្នាំ​២០២១ ខាងមុខ​នេះ។ មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​ចូល​សវនាការ​នៅ​ថ្ងៃ​ទី​៩...

សកម្មជន​ថា​ផ្ទៃក្នុង​បក្ស​ប្រឆាំង​ត្រូវ​លោក ហ៊ុន សែន ក្តោប​ក្តាប់​តាំងពី​មុន​សម័យ​ហ្វេសប៊ុក​មក​ម្ល៉េះ

សកម្មជន​បក្ស​ប្រឆាំង បាន​រិះគន់​ថា ផ្ទៃក្នុង​របស់​គណបក្ស​ប្រឆាំង​ត្រូវ​បាន​លោក ហ៊ុន សែន ក្តោប​ក្តាប់​តាំងពី​មុន​សម័យ​បណ្ដាញ​សង្គម Facebook មក​ម្ល៉េះ ប៉ុន្តែ​បញ្ហា​នេះ​គឺ​នៅ​ត្រង់​ថា ហេតុ​អ្វី​បាន​ជា​លោក ហ៊ុន សែន ចេះតែ​ដឹង​រឿង​ផ្ទៃក្នុង​របស់​បក្ស​ប្រឆាំង​រហូត​មក​បែប​នេះ? តើ​ក្នុង​នោះ លោក ហ៊ុន សែន បាន​ដាក់​បណ្ដាញ​ស៊ើបការណ៍​ចូល​មក ឬ​សមាជិក​បក្ស​ប្រឆាំង​ក្បត់​ឧត្តមគតិ​ធ្វើ​ជា​បណ្ដាញ​ស៊ើបការណ៍​បម្រើ​ឱ្យ​លោក ហ៊ុន សែន? សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ អះអាង​បែប​នេះ​បន្ទាប់​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​បាន​ទម្លាយ​ពី​បញ្ហា​ផ្ទៃក្នុង​ក្រុម​ប្រឆាំង​នៅ​ក្រៅ​ប្រទេស ដែល​បាន​ផ្តល់​លេខ​កូដ​សម្ងាត់​ដល់​លោក ហ៊ុន...

ក្រុម​ចលនា​ក្រៅ​ស្រុក​ភាគី​លោក សម រង្ស៊ី កំពុង​បែកបាក់​សាមគ្គី​ធ្ងន់ធ្ងរ​ដោយសារ​ពួកគេ​មិន​គាំទ្រ​គណបក្ស​បេះដូង​ជាតិ

សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ក្រៅ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប (CNRP-O) កំពុង​បែកបាក់​សាមគ្គី​យ៉ាង​ធ្ងន់ធ្ងរ ដោយសារ​តែ​ខ្វែង​គំនិត​គ្នា​ចំពោះ​ការ​មិន​គាំទ្រ​គណបក្ស​ថ្មី គឺ​គណបក្ស​បេះដូង​ជាតិ ដែល​មាន​ការ​ចោទ​ថា គណបក្ស​ថ្មី​នេះ​កាង​ពីក្រោយ​ដោយ​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង។ ប្រធាន​សាខា​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​សហរដ្ឋ​អាមេរិក (CNRP-A) និង​ជា​អនុប្រធាន CNRP-O (CNRP-Oversea) ប្រចាំ​នៅ​ប៉ែក​អឺរ៉ុប លោក ឡោ ឡៃសូ បាន​ចេញ​លិខិត​ជូនដំណឹង​ដល់​ប្រធាន​សាខា​ប្រចាំ​សហរដ្ឋ​អាមេរិក​ទាំងអស់​កាលពី​ថ្ងៃ​ទី​១១ ខែ​សីហា ថា អគ្គលេខាធិការ CNRP-O លោក...

មន្ត្រី​ជាន់ខ្ពស់​របស់​លោក សម រង្ស៊ី ប្រកាស​ជំហរ​គាំទ្រ​គណបក្ស​បេះដូង​ជាតិ

អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ភាគី​លោក សមរ ង្ស៊ី បង្ហាញ​ជំហរ​គាំទ្រ និង​សម្តែង​មោទកភាព​ចំពោះ​គណបក្ស​បេះដូង​ជាតិ ជា​សាធារណៈ។ ការ​អះអាង​របស់​អ្នកស្រី មូរ សុខហួរ ធ្វើឡើង​ក្នុង​កម្មវិធី​ទទួលទាន​អាហារ​សាមគ្គី​កូនខ្មែរ​ក្នុង​ទីក្រុង Atlanta នៃ​រដ្ឋ Georgia សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃ​ទី​០៥ ខែ​កក្កដា ឆ្នាំ​២០២១។ អ្នកស្រី​បាន​ថ្លែង​ទៅកាន់​អ្នកគាំទ្រ​របស់​ខ្លួន​នៅ​ពេល​នោះ​ថា បើ​បង្កើត​គណបក្ស​ហើយ​មិន​ធ្វើ​សកម្មភាព មិន​ចាំបាច់​បង្កើត​មក​ទេ ព្រោះ​ថា​បើ​បើក​បក្ស​ហើយ​មិន​ហ៊ាន​តតាំង​ជាមួយ​បក្ស​កាន់​អំណាច គឺ​ដើរ​ចូល​ក្នុង​ល្បែង​លោក ហ៊ុន សែន ប៉ុណ្ណោះ។ ទោះជាយ៉ាងណាក៏ដោយ មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង...

Latest news