28.4 C
Phnom Penh

TAG

អេង ហ៊ី

កងរាជ​អាវុធហត្ថ ៦​នាក់​ត្រូវ​ចាប់​ខ្លួន​ដោយ​សង្ស័យ​ពាក់ព័ន្ធ​ការ​ជួញដូរ​គ្រឿងញៀន

មន្ត្រី​កងរាជ​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ ចំនួន ៦​នាក់ ត្រូវ​បាន​ចាប់​ខ្លួន ដោយ​សង្ស័យ​ថា​ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន ស្រប​ពេល​ដែល​ប្រមាណ ៦​ឆ្នាំ​មក​នេះ រដ្ឋាភិបាល​បាន​បរាជ័យ​ក្នុង​ការ​ទប់ស្កាត់​បទល្មើស​គ្រឿងញៀន​នៅ​កម្ពុជា។ សេចក្តី​ប្រកាស​ព័ត៌មាន​របស់​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ចេញ​ផ្សាយ​កាលពី​ថ្ងៃទី​២៩ ខែ​តុលា ឆ្នាំ​២០២៣ ឲ្យ​ដឹង​ថា កម្លាំង​ជំនាញ​កងរាជ​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី​២៦ ខែ​តុលា បាន​ចុះ​បង្ក្រាប​បទល្មើស​គ្រឿងញៀន និង​បាន​ធ្វើការ​ស្រាវជ្រាវ​បន្ត​រក​ឃើញ​បុគ្គល​ពាក់ព័ន្ធ​មួយ​ចំនួន រួម​ទាំង​នាយ​ទាហាន​នៃ​កងរាជ​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ។ ប្រភព​ដដែល​ឲ្យ​ដឹង​ថា ទោះបី​លទ្ធផល​នៃ​ការ​ធ្វើ​តេស្ដ​រក​សារធាតុ​ញៀន​លើ​បុគ្គល​សង្ស័យ​ទាំង ៦​នាក់​នេះ​ពុំ​ឃើញ​មាន​ផ្ទុក​សារធាតុ​ញៀន​ក៏ដោយ ប៉ុន្តែ​បើ​ចម្លើយ​សារភាព​នៅ​ថ្ងៃទី​២៧ ដល់​ថ្ងៃទី​២៩ ខែ​តុលា ពួកគេ​ទាំង...

Latest news