28 C
Phnom Penh

TAG

អំពើ​ទាសភាព

អង្គការ​សង្គម​ស៊ីវិល​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​លុបបំបាត់​អំពើ​ទាសភាព​ពី​ក្នុង​ប្រទេស

សង្គម​ស៊ីវិល​ចំនួន​៣៥ បារម្ភ​ចំពោះ​របាយការណ៍​ដែល​បង្ហាញ​អំពី​ការ​កើន​ឡើង​យ៉ាង​ច្រើន​នៃ​ការ​ជួញដូរ​មនុស្ស​ចូល​មក​កម្ពុជា ដែល​ធ្វើ​ឱ្យ​មាន​ការ​ប្រើ​កម្លាំង​ពលកម្ម​ដោយ​បង្ខំ អំពើ​ទាសភាព និង​ទារុណកម្ម​នៅ​តាម​បរិវេណ​អគារ​នានា​នៅ​ក្នុង​ប្រទេស​កម្ពុជា។ តាមរយៈ​សេចក្ដី​ថ្លែងការណ៍​រួម​នៅ​ថ្ងៃ​ទី​១០ ខែ​មីនា អង្គការ​សង្គម​ស៊ីវិល​ចំនួន​៣៥ ដែល​បាន​បង្ហោះ​នៅ​លើ​គេហទំព័រ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​លុបបំបាត់​អំពើ​ទាសភាព​ទាំងនោះ​ពី​ក្នុង​ប្រទេស ដោយ​បាន​ស្នើ​ឱ្យ​អាជ្ញាធរ​កម្ពុជា​បំពេញ​ការ​ទទួល​ខុសត្រូវ​របស់​ខ្លួន ស៊ើប​អង្កេត​ឱ្យ​បាន​ពេញលេញ​នូវ​ការ​រំលោភបំពាន​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន និង​លុបបំបាត់​រាល់​ទីតាំង​ទាំងអស់​ដែល​ពាក់ព័ន្ធ​នឹង​ល្បែងស៊ីសង​ខុសច្បាប់ និង​ប្រតិបត្តិការ​បោក​បញ្ឆោត ក៏ដូចជា​ការ​បង្ខំ​ឱ្យ​ធ្វើ​ពលកម្ម ទាសភាព ឬ​ការ​ធ្វើ​ទារុណកម្ម។ សេចក្ដី​ថ្លែងការណ៍​ដដែល​បន្ត​ថា ផ្អែក​តាម​ការ​រាយការណ៍​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​គណនី​បណ្ដាញ​សង្គម​របស់​ជនរងគ្រោះ​ជាច្រើន ដែល​ចងក្រង​ដោយ​អង្គការ​ក្នុង​ស្រុក និង​អន្តរជាតិ បង្ហាញ​ថា មនុស្ស​រាប់​ពាន់​នាក់​ដែល​ភាគច្រើន​ជា​ជនបរទេស ត្រូវ​បាន​ជាប់​ក្នុង​ស្ថានភាព​ទាំងអស់​នេះ។ របាយការណ៍​ដដែល​បង្ហាញ​ថា ភាគច្រើន​នៃ​បរិវេណ​អគារ​ទាំងនោះ...

Latest news