TAG
អំពើពុករលួយ
អ្នកឃ្លាំមើលព្រៃឈើ៖ អាជ្ញាធរឃុំត្រពាំងធំខាងត្បូងឃុបឃិតលក់ដីព្រៃសហគមន៍ទៅឲ្យក្រុមហ៊ុន និងអ្នកមានលុយ
ប្រជាសហគមន៍ព្រៃឈើ អះអាងថា អាជ្ញាធរឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ បានឃុបឃិតគ្នាជាប្រព័ន្ធលក់ដីព្រៃសហគមន៍ឲ្យទៅអ្នកមានលុយ និងក្រុមហ៊ុន ដើម្បីយកលុយចែកគ្នាដោយខុសច្បាប់។
ពួកគេអះអាងបែបនេះ បន្ទាប់ពីរកឃើញថា អាជ្ញាធរមូលដ្ឋាននៅក្នុងឃុំត្រពាំងធំខាងត្បូង បានឃុបឃិតគ្នាលក់ដីព្រៃសហគមន៍ទៅឲ្យអ្នកមានលុយអស់រាប់សិបហិកតារកាលពីពេលថ្មីៗនេះ។
លោក សំ សារូ ប្រធានសហគមន៍ព្រៃឈើត្រពាំងធំខាងត្បូង បានប្រាប់សារព័ត៌មាន The Cambodia daily នៅថ្ងៃទី៦ ខែកក្កដា ថា ព្រៃសហគមន៍ត្រពាំងធំខាងត្បូង ត្រូវបានថែទាំដោយប្រជាសហគមន៍យ៉ាងយកចិត្តទុកដាក់ ដែលអាចរក្សាព្រៃឈើបានល្អ...
ពលរដ្ឋស្នើរដ្ឋមន្ត្រីពាក់ព័ន្ធចុះអង្កេតសកម្មភាពអភិបាលស្រុកកំពង់សីលារឿងជីកកកាយដីភ្នំធ្វើអាជីវកម្មខុសច្បាប់
ក្រុមអ្នកឃ្លាំមើលផែនការអភិវឌ្ឍន៍សង្គម និងពលរដ្ឋ រស់នៅស្រុកកំពង់សីលា ទាមទារឲ្យថ្នាក់ដឹកនាំរដ្ឋបាលខេត្តព្រះសីហនុ និងក្រសួងស្ថាប័នពាក់ព័ន្ធ ចុះទប់ស្កាត់បទល្មើសជីកកកាយដីភ្នំធ្វើអាជីវកម្មនៅស្រុកកំពង់សីលា កើតមានជាច្រើនកន្លែងឲ្យមានប្រសិទ្ធភាព។
ពលរដ្ឋបានចោទលោក សៅ បុរីឌ្ឍនៈ អភិបាលស្រុកកំពង់សីលា ថាជាអ្នកនៅពីក្រោយបទល្មើសទាំងនោះជាថ្នូរទទួលបានសំណូកពុករលួយពីឈ្មួញជីករណ្តៅដី ព្រោះថាអភិបាលស្រុករូបនេះក៏ជាឈ្មួញដី ឬជាឈ្មួញកណ្តាលទិញលក់ដីធ្លី ឬអចលនទ្រព្យនៅស្រុកកំពង់សីលា នេះតែម្តង។
ពលរដ្ឋស្នើដល់លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បញ្ជូនមន្ត្រីជំនាញចុះអង្កេតការងាររបស់លោក សៅ...
ពលរដ្ឋចោទសមត្ថកិច្ចចម្រុះនៅច្រករបៀងឫស្សីបីគុម្ព បើកដៃឲ្យឈ្មួញនាំចូលសត្វមាន់ទាពីវៀតណាមដោយខុសច្បាប់
ពលរដ្ឋរស់នៅតាមព្រំដែនកម្ពុជា-វៀតណាម បានឲ្យដឹងថា បទល្មើសនាំចូលសត្វមាន់ទា និងផលិតផលពីបក្សីចេញពីប្រទេសវៀតណាម ចូលមកកម្ពុជា នៅពេលយប់ តាមច្រករបៀងឫស្សីបីគុម្ព ស្ថិតក្នុងភូមិជាវប្ដី ឃុំតាអូរ ស្រុកគិរីវង់ ខេត្តតាកែវ បានធ្វើសកម្មភាពគគ្រឹកគគ្រេងដោយគ្មានសមត្ថកិច្ចពីស្ថាប័នពាក់ព័ន្ធណាមួយចេញមុខបង្ក្រាបនោះទេ។
ប្រភពបញ្ជាក់ថា បទល្មើសនេះអាចធ្វើសកម្មភាពទៅបានដោយសារសមត្ថកិច្ចចម្រុះប្រចាំការនៅតាមច្រករបៀងឫស្សីបីគុម្ព បានត្រូវរ៉ូវគ្នាជាមួយក្រុមឈ្មួញ ហើយបើកឲ្យរថយន្តដឹកសត្វបក្សីឆ្លងដែនពីវៀតណាមចូលមកកម្ពុជាតាមច្រករបៀងទាំងនេះ ដោយគ្មានឯកសារស្ដីពីសុខភាពសត្វបក្សីពីភាគវៀតណាម ឲ្យបានត្រឹមត្រូវនោះទេ។
ពលរដ្ឋបញ្ជាក់ថា បញ្ហានេះអាចមានជាប់ពាក់ព័ន្ធជាមួយលោក ថៃ លី ប្រធានការិយាល័យបសុព្យាបាលខេត្តតាកែវ ផងដែរ។
ប្រភពបន្តទៀតថា កាលពីសប្ដាហ៍មុននេះ មានសាច់ញាតិរបស់លោក...
ពលរដ្ឋថាបទល្មើសកាប់ព្រៃកោងកាងបន្តកើតមាននៅស្រុកព្រៃនប់ខេត្តព្រះសីហនុ
បទល្មើសចូលទន្ទ្រានកាន់កាប់តំបន់ការពារព្រៃកោងកាង និងព្រៃលិចទឹកនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ធ្វើជាកម្មសិទ្ធិខុសច្បាប់ បានកើតឡើងយ៉ាងអនាធិបតេយ្យ ប៉ុន្តែមិនមានអាជ្ញាធរចុះបង្ក្រាបទេ ដោយទុកឲ្យជនល្មើសធ្វើសកម្មភាពកាប់រានស្រេចតែអំពើចិត្ត។
ពលរដ្ឋរស់នៅស្រុកព្រៃនប់ បានឲ្យដឹងថា បទល្មើសទន្ទ្រានដីព្រៃកោងកាង និងព្រៃលិចទឹកនៅចំណុចភូមិជម្ពូខ្មៅ ឃុំទួលទទឹង រាល់ថ្ងៃនេះ គឺមិនឃើញមានអាជ្ញាធរមានវិធានការបង្ក្រាបឲ្យមានប្រសិទ្ធភាពទេ។ សកម្មភាពទន្ទ្រានដីព្រៃលិចទឹករបស់ជនទុច្ចរិតទាំងនោះ គឺបានធ្វើឲ្យប៉ះពាល់ដល់ការប្រកបរបរធ្វើនេសាទសមុទ្ររបស់ពលរដ្ឋ ដែលអាស្រ័យផលពីព្រៃកោងកាង និងព្រៃលិចទឹកទាំងនោះយ៉ាងធ្ងន់ធ្ងរ។
ប្រធានសហគមន៍នេសាទជម្ពូខ្មៅ លោក ទេព កុសល បានបង្ហាញការព្រួយបារម្ភថា បទល្មើសកាប់រានដីព្រៃលិចទឹកខាងលើនេះ រូបលោក និងប្រជានេសាទសមុទ្ររស់នៅឃុំទួលទទឹង...
អតីតប្រធានាធិបតីហ្វីលីពីនមិនចេះពុករលួយនិងជាមេដឹកនាំសច្ចធម៌ស្លាប់ក្នុងវ័យ៦១ឆ្នាំ
អតីតប្រធានាធិបតីហ្វីលីពីន លោក Benigno Aquino ទី៣ បានស្លាប់នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែមិថុនា ក្នុងអាយុ ៦១ឆ្នាំ បន្ទាប់ពីលោកត្រូវបានសង្គ្រោះបន្ទាន់នៅក្នុងមន្ទីរពេទ្យមួយនៃរដ្ឋធានីម៉ានីល។
តាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅមុនសេចក្តីប្រកាសអំពីការស្លាប់របស់លោក Benigno Aquino III សេចក្តីរាយការណ៍មួយផ្សេងទៀតបានអះអាងថា លោកត្រូវបានជួយសង្គ្រោះនៅក្នុងមន្ទីរពេទ្យកាពីតូល (Capitol Medical Centre) នៅក្នុងទីក្រុង Quezon នៅព្រឹកថ្ងៃនេះ...
ភាគ១៖ តើមានសេដ្ឋីស្រុកខ្មែរណាខ្លះប្រមូលទ្រព្យពីស្រុកខ្មែរទៅលាក់ទុកនៅបរទេស?
តើមានសេដ្ឋីស្រុកខ្មែរណាខ្លះប្រមូលទ្រព្យពីស្រុកខ្មែរទៅលាក់ទុកនៅបរទេស តាមកោះឯនាយសមុទ្រ ដោយបើកក្រុមហ៊ុនបំភ័ន្តភ្នែក?
យើងបានរាយការណ៍ជាច្រើនរឿងច្រើនលើកមកហើយអំពីរបៀប ឬរបបគ្រប់គ្រងពុករលួយ ដែលធ្វើឲ្យបាត់បង់ថវិកាចំណូលរដ្ឋជាពន្ធដារ និងបាត់បង់ធនធានធម្មជាតិជាទ្រព្យសម្បត្តិរដ្ឋ។
នេះមិននិយាយត្រឹមតែនាហ្មឺន មន្ត្រីរាជការ ឬរដ្ឋការ ទារសំណូកបណ្ដាក់គ្នាដូចខ្យងពីតូចទៅធំនោះទេ គេរាប់បញ្ចូលទាំងការលួចបញ្ចេញធនធានពីចំណូលចំណេញក្នុងក្រុមហ៊ុននានា ទៅលាក់ឯក្រៅប្រទេស ដើម្បីគេចបង់ពន្ធដារច្រើននោះផងដែរ ជាអំពើពុករលួយតាមបែបគៃបំបាត់។
អតីតឯកអគ្គរដ្ឋទូត ស.រ.អា ប្រចាំប្រទេសកម្ពុជា ពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១១ អ្នកស្រី Carol Rodley បានបញ្ជាក់ថា អំពើពុករលួយគ្រប់បែបយ៉ាងក្នុងព្រះរាជាណាចក្រកម្ពុជា ធ្វើឲ្យរដ្ឋបាត់បង់ចំណូលយ៉ាងតិច ៥០០លានដុល្លារក្នុងមួយឆ្នាំៗ។
ក្នុងប្រព័ន្ធពុករលួយ...
ពលរដ្ឋចោទមន្ត្រីគយនិងមន្ត្រីប៉ុស្តិ៍ច្រកទ្វារអន្តរជាតិភ្នំដិនថាឃុបឃិតឱ្យឈ្មួញនាំផលិតផលសត្វបក្សីចូលកម្ពុជាខុសច្បាប់
មន្ត្រីមូលដ្ឋាន និងអាជីវកររកស៊ីនៅតាមព្រំដែនកម្ពុជា-វៀតណាម ក្នុងខេត្តតាកែវ បានចោទលោក កែវ ផាន ប្រធានការិយាល័យគយ និងរដ្ឋាករភ្នំដិន និងលោកវរសេនីយ៍ឯក ញឹម សុខលី នាយរងប៉ុស្តិ៍ច្រកទ្វារអន្តរជាតិភ្នំដិន មានមូលដ្ឋាននៅឃុំភ្នំដិន ស្រុកគិរីវង់ ថាបានឃុបឃិតជាមួយក្រុមឈ្មួញរកស៊ីនាំចូលពងទា ពងមាន់ កូនទា កូនមាន់ និងសត្វបក្សីគ្រប់ប្រភេទពីប្រទេសវៀតណាម ចូលមកកម្ពុជាដោយគ្មានច្បាប់ ជាថ្នូរទទួលបានសំណូកពុករលួយ។
ប្រភពដដែលអះអាងទៀតថា បទល្មើសទាំងនេះអាចដំណើរការដោយរលូន ក៏ព្រោះតែឈ្មួញបានបង់លុយជូនថ្នាក់ដឹកនាំប្រចាំច្រកព្រំដែនភ្នំដិននេះក្នុងរថយន្តដឹកទំនិញមួយគ្រឿងចន្លោះពី ២៥ម៉ឺនរៀលទៅ...
តើលោក ហ៊ុន ម៉ាណែត ពិតជាខ្នងបង្អែកនៃជនប្រព្រឹត្តអំពើពុករលួយនៅក្នុងក្រសួងពាណិជ្ជកម្មសព្វថ្ងៃនេះមែនឬទេ?
មន្ត្រីក្រសួងពាណិជ្ជកម្មជាច្រើនរូបចោទថា អគ្គនាយកនៃអគ្គនាយកដ្ឋានក្រសួងពាណិជ្ជកម្ម កំពុងប្រព្រឹត្តអំពើពុករលួយកិបកេងលុយជាតិរាប់សិបម៉ឺនដុល្លារ ក្រោមគម្រោងជាច្រើន ព្រោះសម្អាងថាខ្លួនមានលោក ប៉ាន សូរស័ក្តិ និងលោក ហ៊ុន ម៉ាណែត ជាអ្នកកាងការពារពីក្រោយសកម្មភាពនោះ។
ការចោទប្រកាន់នេះ ធ្វើឡើងដើម្បីជំរុញឲ្យលោក ហ៊ុន សែន ចាត់វិធានការស៊ើបអង្កេតលើមន្ត្រីពុករលួយក្នុងស្ថាប័នរដ្ឋដែលកំពុងបំផ្លាញផលប្រយោជន៍ជាតិ និងចាប់ខ្លួនផ្ដន្ទាទោសទៅតាមច្បាប់។
មន្ត្រីក្រសួងពាណិជ្ជកម្ម បានប្រាប់សារព័ត៌មាន The Cambodia Daily ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១...
ពលរដ្ឋចោទអនុប្រធានគយច្រកទ្វារព្រែកចាកថាពុករលួយឲ្យឈ្មួញនាំចូលសត្វបក្សីពីវៀតណាម
ប្រភពពីមន្ត្រីរាជការ និងប្រជាពលរដ្ឋរស់នៅតាមព្រំដែនកម្ពុជា-វៀតណាម បានអះអាង មន្ត្រីគយ និងរដ្ឋាករប្រចាំការនៅប៉ុស្តិ៍ច្រកទ្វារអន្តរជាតិព្រែកចាក ស្ថិតនៅស្រុកកំពង់ត្រាច ខេត្តកំពត បានបើកដៃឲ្យក្រុមឈ្មួញនាំចូលពងមាន់ពងទា និងសត្វបក្សីគ្រប់ប្រភេទតាមច្រករបៀងត្នោតចុងស្រង់ យ៉ាងអណាធិបតេយ្យ។
ប្រភពបន្តថា ការបើកដៃឲ្យឈ្មួញនាំចូលពងមាន់ពងទា និងសត្វបក្សីគ្រប់ប្រភេទ ចូលតាមច្រករបៀងត្នោតចុងស្រង់នេះ គឺមន្ត្រីគយប្រចាំច្រករបៀងនេះ គឺឈ្មួញបានបង់លុយទៅឲ្យមន្ត្រីគយក្នុងរថយន្តមួយគ្រឿង ៣០ម៉ឺនរៀល។
ប្រភពបន្តថា សកម្មភាពរបស់មន្ត្រីគយអនុញ្ញាតឲ្យឈ្មួញនាំចូលសត្វបក្សីពីប្រទេសវៀតណាម រាល់ថ្ងៃនេះ គឺបានអនុវត្តផ្ទុយពីលិខិត ឬសារាចរណែនាំរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្ដីពីវិធានការទប់ស្កាត់ជំងឺផ្ដាសាយបក្សី A/H5N1...
បណ្ឌិត មាស នី ថាក្រសួងសុខាភិបាលគួរពិនិត្យការបើកប្រាក់បេសកកម្មបុគ្គលិកឱ្យត្រឹមត្រូវ
ក្រុមអ្នកឃ្លាំមើលសង្គមលើកឡើងថា ក្រសួងសុខាភិបាលកម្ពុជា គួរមានយន្តការត្រួតពិនិត្យលើការបើកប្រាក់បេសកកម្មដល់បុគ្គលិកសុខាភិបាលដែលកំពុងប្រតិបត្តិការទប់ស្កាត់ការឆ្លងវីរុស Covid-19 និងពិនិត្យគុណភាពម្ហូបអាហារសម្រាប់អ្នកជំងឺផងដែរ ចៀសវាងអំពើពុករលួយកើតមានក្នុងពេលអនុវត្ត។
អ្នកស្រាវជ្រាវផ្នែកអភិវឌ្ឍន៍សង្គម បណ្ឌិត មាស នី បានសរសេរលើគណនីហ្វេសប៊ុក (Facebook) របស់លោកនៅថ្ងៃទី៧ ខែមិថុនា ថា ក្នុងអំឡុងពេលដ៏លំបាកនេះ មានត្រីងៀតកំពុងតែឆ្លៀតពងយ៉ាងពេញទំហឹង ដោយសារមានបុគ្គលិកសុខាភិបាលខ្លះកំពុងតែព្យាយាមកេងប្រវ័ញ្ចធ្វើមានធ្វើបាននៅពេលដែលមនុស្សដទៃទៀតកំពុងរងទុក្ខដោយសារវិបត្តិសកលមួយនេះ។
លោកអះអាងថា នៅអង្គភាពខ្លះមានការគាបសង្កត់កើនឡើងដោយមានអ្នកតាមកាត់យកភាគរយពីអ្នកប្រចាំការនៅតាមមណ្ឌលចត្តាឡីស័ក ទោះអ្នកទាំងនោះបានលះបង់គ្រប់បែបយ៉ាងដើម្បីជួយព្យាបាលអ្នកជំងឺ Covid-19 គ្មានពេលសម្រាកក៏ដោយ។
ការអះអាងនេះ ធ្វើឡើងដើម្បីជំរុញឲ្យក្រសួងសុខាភិបាលកម្ពុជា តាមដាន និងស្រាវជ្រាវមន្ត្រីរបស់ខ្លួនដែលបានប្រព្រឹត្តល្មើសទៅនឹងវិធានការរដ្ឋបាលនានារបស់រដ្ឋាភិបាលយ៉ាងធ្ងន់ធ្ងរ។
ជុំវិញបញ្ហានេះ...