TAG
អ៊ិត សារុំ
រដ្ឋមន្ត្រីការបរទេសអាមេរិកទទូចឱ្យកម្ពុជាទម្លាក់បទចោទប្រកាន់លើលោក កឹម សុខា
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ទាមទារឱ្យរដ្ឋាភិបាលកម្ពុជាទម្លាក់ចោលបទចោទប្រកាន់ទៅលើប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា និងអនុញ្ញាតឱ្យមេដឹកនាំបក្សប្រឆាំងរូបនេះមានសិទ្ធិក្នុងការចូលរួមការបោះឆ្នោតនាពេលខាងមុខនេះ។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក អេនតូនី ប្លីងខេន (Antony Blinken) បានចេញសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនកាលពីថ្ងៃទី១៣ ខែឧសភា កន្លងទៅបន្ទាប់ពីជំនួបជាមួយរដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិកថា លោកមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីការរឹតត្បិតសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាននៅកម្ពុជាសព្វថ្ងៃនេះ។
លោក អេនតូនី ប្លីងខេន ជំរុញឱ្យកម្ពុជាទម្លាក់ចោលបទចោទប្រកាន់នយោបាយនានាដែលកំពុងតែកើតមានឡើងក្នុងពេលបច្ចុប្បន្ននេះ និងអនុញ្ញាតឲ្យអ្នកនយោបាយបក្សប្រឆាំងដែលកំពុងរងការរឹតត្បិតសេរីភាព...
លោក ហ៊ុន សែន រិះគន់មន្ត្រីក្រសួងការពារជាតិប្រើប្រាស់អគ្គិសនីខ្ជះខ្ជាយជំពាក់លុយជាង២លានដុល្លារ
លោក ហ៊ុន សែន ចេញមុខអន្តរាគមន៍ឱ្យអគ្គិសនីកម្ពុជាលុបបំណុលជាង ២លានដុល្លារអាមេរិករបស់ក្រសួងការពារជាតិ ប៉ុន្តែលោក ហ៊ុន សែន ក៏បានរិះគន់ភាពខ្ជះខ្ជាយរបស់មន្ត្រីកងកម្លាំងប្រដាប់អាវុធតាមអង្គភាពក្នុងការប្រើប្រាស់អគ្គិសនីរបស់ក្រសួងការពារជាតិនេះដែរ។
លោក ហ៊ុន សែន អះអាងក្នុងពិធីសម្ពោធសាលប្រជុំក្រសួងការពារជាតិ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ នេះ ដោយលោកសុំឱ្យអគ្គិសនីកម្ពុជាពិនិត្យលទ្ធភាពលុបបំណុលរបស់ក្រសួងការពារជាតិជាង ៩ពាន់លានរៀល ដែលស្មើនឹងជាង ២លានដុល្លារ ថាតើអាចលុបចោលទាំងស្រុង ឬលុបពាក់កណ្តាល ឬលុប ៧០%...