29 C
Phnom Penh

TAG

អ៊ីស្រាអែល-ហាម៉ាស

លោក បៃដិន ចង់​ឱ្យ​អ៊ីស្រាអែល​និង​ពួក​ហាម៉ាស​បន្ថែម​ថ្ងៃ​បទ​ឈប់​បាញ់​ដែល​ត្រូវ​បាន​បិទ​បញ្ចប់

ការ​ផ្អាក​ប្រយុទ្ធ ឬ​យុទ្ធសន្តិភាព​មាន​រយៈពេល ៤​ថ្ងៃ ដែល​អ៊ីស្រាអែល និង​ពួក​ហាម៉ាស បាន​ព្រមព្រៀង​គ្នា​បាន​ដល់​ថ្ងៃ​បិទ​បញ្ចប់​ហើយ​នៅ​ថ្ងៃ​ចន្ទ ទី​២៧ វិច្ឆិកា។ ការ​អនុវត្ត​យុទ្ធសន្តិភាព​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា ភាគី​ទាំង​ពីរ គឺ​អ៊ីស្រាអែល និង​ពួក​ហាម៉ាស-ប៉ាឡេស្ទីន អនុវត្ត​បាន​ល្អ​ប្រសើរ។ ការ​ផ្អាក​បាញ់​គ្នា​នេះ មាន​គោលដៅ​ដោះលែង​ជនបរទេស តែ​អ៊ីស្រាអែល​ត្រូវ​ដោះលែង​ប្រជាជន ឬ​អ្នកទោស​ពលរដ្ឋ​ប៉ាឡេស្ទីន និង​ការ​អនុញ្ញាត​ឱ្យ​មាន​ការ​ដឹកជញ្ជូន​ស្បៀង​ទៅ​ជួយ​ប្រជាជន​ដែល​មិន​អាច​រត់​ចេញពី​សមរភូមិ។ កាលពី​ថ្ងៃទី​៧ តុលា ពួក​ហាម៉ាស លួច​វាយប្រហារ​ដោយ​បាញ់​គ្រាប់​រ៉ុក្កែត​ប្រមាណ ៥០០០​គ្រាប់​ចូល​ដែនដី​អ៊ីស្រាអែល ហើយ​ទ័ព​ហាម៉ាស​បាន​ចូល​ខាង​ក្នុង​ទឹកដី​អ៊ីស្រាអែល ចាប់​ពង្រត់​ជនបរទេស​មាន​ទាំង​ជនជាតិ​អ៊ីស្រាអែល...

អ្នក​ស្លាប់​ក្នុង​សង្គ្រាម​នៅ​ហ្កាហ្សា-ប៉ាឡេស្ទីន​ហក់​ឡើង​ជាង ១៤០០០​នាក់ ខណៈ​យុទ្ធសន្តិភាព ៤​ថ្ងៃ​ចាប់ផ្ដើម​អនុវត្ត

អាជ្ញាធរ​នៃ​តំបន់​ហ្កាហ្សា ដែល​គ្រប់គ្រង​ដោយ​ក្រុម​ហាម៉ាស-ប៉ាឡេស្ទីន បាន​ឱ្យ​ដឹង​ថា ចំនួន​មនុស្ស​ស្លាប់​ក្នុង​សង្គ្រាម​សងសឹក​របស់​អ៊ីស្រាអែល ចូល​ដល់​ថ្ងៃទី​៤៦ នេះ បាន​បន្ត​កើន​ឡើង​ដល់ ១៤១២៨​នាក់។ ទីភ្នាក់ងារ​ព័ត៌មាន AFP បាន​ចុះផ្សាយ​នៅ​ថ្ងៃ​ពុធ ទី​២២ ខែ​វិច្ឆិកា នេះ​ដោយ​បាន​ស្រង់​សម្ដី​មន្ត្រី​សុខាភិបាល​ប៉ាឡេស្ទីន ដែល​អះអាង​ថា ក្នុង​ចំណោម​អ្នក​បាត់បង់​ជីវិត​ទាំងនោះ គឺ​មាន​កុមារ​រហូត​ដល់​ទៅ​ជិត ៦​ពាន់​នាក់ ស្ត្រី ៣៩២០​នាក់ និង​អ្នក​រង​របួស ៣៣០០០​នាក់​ផ្សេង​ទៀត។ ចំណែក​អ្នក​បាត់​ខ្លួន​បាន​កើន​លើស ៦៨០០​នាក់ ហើយ...

ពួក​ហាម៉ាស-ប៉ាឡេស្ទីន និង​អ៊ីស្រាអែល អាច​នឹង​ទទួល​យក​បទ​ឈប់​បាញ់​គ្នា​រយៈពេល​៥​ថ្ងៃ

សង្គ្រាម​អ៊ីស្រាអែល និង​ក្រុម​ហាម៉ាស-ប៉ាឡេស្ទីន បាន​ឈាន​ចូល​ដល់​ថ្ងៃទី​៤៥ ហើយ គិត​ត្រឹម​ថ្ងៃ​អង្គារ ទី​២១ ខែ​វិច្ឆិកា នេះ។ សង្គ្រាម​វាយ​សងសឹក​តាម​កម្ទេច​ក្រុម​ហាម៉ាស បាន​សម្លាប់​ប្រជាជន​ប៉ាឡេស្ទីន ប្រមាណ ១៣៣០០​នាក់ ក្នុង​នោះ​រួម​មាន​កុមារ​ជាង ៥៥០០​នាក់​ក្នុង​តំបន់ Gaza Strip។ កងកម្លាំង​អ៊ីស្រាអែល អះអាង​ថា ពួកគេ​បាន​បន្ត​រក​ឃើញ​ទីតាំង​ក្រោម​ដី​របស់​ក្រុម​ហាម៉ាស មួយ​ចំនួន​ថែម​ទៀត​ក្នុង​តំបន់​ភាគ​ខាងជើង​ហ្កាហ្សា និង​បាន​រក​ឃើញ​ផ្លូវ​រូង​ក្រោម​ដី​មួយ​នៅ​ក្រោម​មន្ទីរពេទ្យ al-Shifa ក្រោយពី​អ៊ីស្រាអែល​លើក​ទ័ព​ចូល​ទៅ​កាន់កាប់​មន្ទីរពេទ្យ​នេះ។ កងទ័ព​អ៊ីស្រាអែល បញ្ជាក់​ថា ផ្លូវ​សម្ងាត់​ដែល​រក​ឃើញ​នោះ...

ប្រធានាធិបតី​ឥណ្ឌូនេស៊ី​ទទូច​លោក បៃដិន សុំ​ជួយ​បញ្ចប់​សង្គ្រាម​នៅ​តំបន់​ហ្កាហ្សា-ប៉ាឡេស្ទីន

ប្រធានាធិបតី​ឥណ្ឌូនេស៊ី ចូកូ វីដូដូ បាន​ទទូច​នៅ​ចំពោះ​មុខ​លោក ចូ បៃដិន សមភាគី​របស់​លោក ដោយ​លើកឡើង​ថា អាមេរិក​ត្រូវតែ​ប្រឹងប្រែង​ឲ្យ​បាន​ច្រើន​ថែម​ទៀត ដើម្បី​បញ្ឈប់​សង្គ្រាម​នៅ​តំបន់​ហ្កាហ្សា​នៃ​ដែនដី​ប៉ាឡេស្ទីន។ លោក ចូកូ វីដូដូ ថ្លែង​ថា ការ​ឈប់​បាញ់​នៅ​ពេលនេះ គឺជា​រឿង​មួយ​សំខាន់​ណាស់​សម្រាប់​មនុស្ស​ជាតិ។ លោក វីដូដូ បាន​ប្រាប់​លោក បៃដិន ថា លោក​បាន​នាំ​សារ​ដោយ​ផ្ទាល់​មាត់​ដែល​លោក ម៉ាសមូដ អាបាស ប្រធានាធិបតី​ប៉ាឡេស្ទីន...

មេដឹកនាំ​បណ្ដា​ប្រទេស​អារ៉ាប់​រួម​គ្នា​ស្នើ​អ៊ីស្រាអែល​បញ្ចប់​សង្គ្រាម តែ​អ៊ីស្រាអែល​ទាត់​ចោល

មេដឹកនាំ​បណ្ដា​ប្រទេស​អារ៉ាប់ និង​ឥស្លាម កាលពី​ថ្ងៃ​សៅរ៍ ទី​១១ វិច្ឆិកា បាន​ទៅ​ជួប​ប្រជុំ​គ្នា​នៅ​ក្នុង​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត ដើម្បី​បើក​កិច្ចប្រជុំ​កំពូល​មួយ​ពិនិត្យ​មើល​សង្គ្រាម​អ៊ីស្រាអែល វាយប្រហារ​ទៅ​លើ​ពួក​ហាម៉ាស-ប៉ាឡេស្ទីន ក្នុង​ដែនដី​ហ្កាហ្សា។ មេដឹកនាំ​នៃ​ក្រុម​ប្រទេស​អារ៉ាប់ និង​ប្រទេស​កាន់​សាសនា​អ៊ីស្លាម នេះ បាន​លើក​ពី​បញ្ហា​សង្គ្រាម​នៅ​តំបន់​ហ្កាហ្សា​ដែនដី​ប៉ាឡេស្ទីន ដែល​អ៊ីស្រាអែល កំពុង​វាយប្រហារ​ទៅ​លើ​ក្រុម​ហាម៉ាស។ តាម​សេចក្ដី​រាយការណ៍​រួម​ដែល​កាសែត​អាមេរិក The New York Times បាន​ចុះផ្សាយ​កាលពី​ថ្ងៃទី​១២ ខែ​វិច្ឆិកា ថា លទ្ធផល​នៃ​ជំនួប​កំពូល​នេះ​បាន​រួម​គ្នា​ថ្កោលទោស​ទៅ​លើ​អ៊ីស្រាអែល ហើយ​ស្នើ​ឱ្យ​បញ្ចប់​សង្គ្រាម តែ​មិន​មាន​ជំហរ​រួម​គ្នា​ដាក់​ចេញ​វិធានការ​ណា​មួយ​ជាក់ស្ដែង​លើ​អ៊ីស្រាអែល...

ប្រមុខ​ការទូត​អាមេរិក​ច្រាន​ចោល​សំណើ​របស់​ក្រុម​ប្រទេស​អារ៉ាប់​ដែល​សុំ​ឱ្យ​អ៊ីស្រាអែល​បញ្ចប់​សង្គ្រាម​លើ​ប៉ាឡេស្ទីន

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក លោក Antony Blinken ដែល​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​មជ្ឈិម​បូព៌ា​ជា​លើក​ទី​៣ នៅតែ​សន្យា​គាំទ្រ​សង្គ្រាម​វាយ​សងសឹក​របស់​អ៊ីស្រាអែល ទៅ​លើ​ពួក​ហាម៉ាស-ប៉ាឡេស្ទីន នៅ​តំបន់​ហ្កាហ្សា ទោះជា​មេដឹកនាំ​ប្រទេស​អារ៉ាប់ ព្យាយាម​ស្នើ​ឱ្យ​ក្រុង​វ៉ាស៊ីនតោន បង្គាប់​ទៅ​អ៊ីស្រាអែល បញ្ឈប់​ការ​ធ្វើ​សង្គ្រាម​លើ​ពួក​ហាម៉ាស-ប៉ាឡេស្ទីន ក៏ដោយ​នោះ។ កាលពី​ថ្ងៃទី​៣ វិច្ឆិកា លោក Blinken បាន​ដល់​ទីក្រុង Tel Aviv ដើម្បី​ស្វែងរក​ការពិត​មួយ​ចំនួន​ដែល​អ៊ីស្រាអែល លើក​ទ័ព​វាយ​ចូល​ដែនដី​របស់​ពួក​ហាម៉ាស នៅ​តំបន់​ហ្កាហ្សា ជា​សង្គ្រាម​វាយ​សងសឹក​របស់​អ៊ីស្រាអែល ឆ្លើយតប​ពួក​ហាម៉ាស​លួច​បាញ់​គ្រាប់​រ៉ុក្កែត...

ប្រមុខ​ការទូត​អាមេរិក​ទៅ​ដល់​អ៊ីស្រាអែល​ជា​ថ្មី ខណៈ​អ៊ីស្រាអែល​ច្រាន​ចោល​រាល់​បទ​ឈប់​បាញ់​គ្នា

រដ្ឋមន្ត្រី​ការបរទេស​អាមេរិក លោក Antony Blinken បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ទីក្រុង Tel Aviv នៅ​ថ្ងៃ​សុក្រ ទី​៣ វិច្ឆិកា នេះ ដើម្បី​ស្វែងរក​ការ​ផ្អាក​ប្រយុទ្ធ​គ្នា​ជា​បណ្ដោះអាសន្ន ក្នុង​បុព្វហេតុ​មនុស្សធម៌​សម្រាប់​សង្គ្រាម​តំបន់​ហ្កាហ្សា បន្ទាប់ពី​អ៊ីស្រាអែល បាន​និយាយ​ថា កងកម្លាំង​របស់​ខ្លួន​បាន​ឡោមព័ទ្ធ​ទីក្រុង​ធំ​បំផុត​នៃ​ដែនដី​ប៉ាឡេស្ទីន​មួយ​នេះ​បាន​ហើយ។ វត្តមាន​នៃ​ប្រមុខ​ការទូត​អាមេរិកាំង​ជា​ថ្មី​ទៀត​នេះ​នៅ​លើ​ទឹកដី​អ៊ីស្រាអែល ចំ​ពេល​ដែល​សហគមន៍​អន្តរជាតិ​បង្កើន​ការ​ថ្កោលទោស​អ៊ីស្រាអែល ដែល​មិន​ព្រម​បញ្ឈប់​ការ​វាយប្រហារ​លើ​ដែនដី​ហ្កាហ្សា នៃ​ដែនដី​ប៉ាឡេស្ទីន ដែល​បណ្ដាល​ឱ្យ​ជនស៊ីវិល​ស្លាប់​កាន់តែ​កើន​ឡើង។ បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ប្រជាជន​ប៉ាឡេស្ទីន ស្លាប់​កើន​ឡើង​ជាង ៩០០០​នាក់...

ជនស៊ីវិល​ប៉ាឡេស្ទីន​ជាង​៨០​ម៉ឺន​នាក់​ចេញ​ពី​ភាគ​ខាងជើង​តំបន់​ហ្កាហ្សា ហើយ​រត់​ទៅ​ភាគ​ខាងត្បូង​ជាប់​អេហ្ស៊ីប

អ្នក​នាំពាក្យ​សម្រាប់​កងទ័ព​អ៊ីស្រាអែល លោក Jonathan Conricus បាន​ឲ្យ​ដឹង​ក្នុង​សន្និសីទ​មួយ​ថា ជនស៊ីវិល​ប៉ាឡេស្ទីន ជាង ៨០​ម៉ឺន​នាក់​បាន​ចាកចេញ​ពី​ភាគ​ខាងជើង​តំបន់​ហ្កាហ្សា ហើយ​រត់​ទៅ​ភាគ​ខាងត្បូង​មាន​ព្រំដែន​ជាប់​នឹង​ប្រទេស​អេហ្ស៊ីប។ លោក Conricus បាន​បញ្ជាក់​ថា លោក​សប្បាយ​ចិត្ត​ដែល​បាន​ដឹង​ថា​មនុស្ស​ជាង ៨០​ម៉ឺន​នាក់​ជម្លៀស​ខ្លួន​ចេញពី​ភាគ​ខាងជើង ដែល​ពួកគេ​រត់​ចេញ​ព្រោះ​ដឹង​ថា​សង្គ្រាម​បាន​ធ្លាក់​មក​ដល់​ហើយ។ តាម​អ្នក​នាំពាក្យ​រូប​នេះ ជំនួយ​មនុស្សធម៌​ចូល​ទៅ​កាន់​តំបន់​ហ្កាហ្សា នៅតែ​បន្ត​ឆ្លងកាត់​តាម​ច្រក​ព្រំដែន Rafah ហើយ​មាន​អាហារ និង​ទឹក​នៅ​ក្នុង​ទីតាំង​ភាគ​ខាងត្បូង​នៃ​តំបន់​នោះ។ អ៊ីស្រាអែល​នឹង​បង្កើន​ការ​សម្របសម្រួល​ក្នុង​ការ​ដឹក​ជំនួយ​ឱ្យ​ជនភៀសខ្លួន។ រដ្ឋាភិបាល​អ៊ីស្រាអែល បាន​ជូនដំណឹង​ដល់​អង្គការ​សហប្រជាជាតិ​កាលពី​ថ្ងៃទី​៣១ ខែ​តុលា ថា ប្រជាជន​ប៉ាឡេស្ទីន...

អ៊ីស្រាអែល​ធ្វើ​សង្គ្រាម​វាយ​ពួក​ហាម៉ាស​ចូល​ដំណាក់កាល​ទី​២ គឺ​ការ​វាយលុក​ដោយ​ទ័ព​ជើងគោក

នៅ​ពេលនេះ សង្គ្រាម​អ៊ីស្រាអែល​សងសឹក​វាយ​លើ​ពួក​ហាម៉ាស-ប៉ាឡេស្ទីន បាន​ប្រែ​ក្លាយ​ទៅ​ជា​សង្គ្រាម​ទ័ព​ជើងគោក ក្រោយពី​អ៊ីស្រាអែល បើក​ប្រតិបត្តិការ​វាយប្រហារ​ដោយ​ទ័ព​អាកាស​កម្ទេច​ក្រុង​ហ្កាហ្សា ស្ទើរ​ខ្ទេច​អស់​ហើយ​នោះ។ សង្គ្រាម​នៅ​ពេលនេះ​ឈាន​ចូល​ថ្ងៃទី​២៣ ហើយ ប៉ុន្តែ​សង្គ្រាម​ពេលនេះ​កាន់តែ​ធ្ងន់​ឡើង ព្រោះ​តែ​អ៊ីស្រាអែល បាន​សម្រេច​លើក​ទ័ព​ជើងគោក​វាយ​ចូល​តំបន់​ហ្កាហ្សា ហើយ។ ប្រតិបត្តិការ​នេះ​ចាប់ផ្ដើម​ពី​ថ្ងៃទី​២៨ តុលា ចំ​ពេល​ដែល​អង្គការ​សហប្រជាជាតិ​អំពាវនាវ​ឱ្យ​ឈប់​បាញ់ និង​ព្រមាន​អំពី​មហន្តរាយ​មនុស្សធម៌​យ៉ាងណា​ក៏ដោយ ក៏​អ៊ីស្រាអែល មិន​ស្តាប់​ដែរ។ អ៊ីស្រាអែល នៅតែ​បន្ត​បង្កើន​ការ​វាយប្រហារ​លើ​តំបន់​ហ្កាហ្សា កាន់តែ​សន្ធាប់​ឡើងៗ។ នៅ​ពេលនេះ ហ្កាហ្សា​ទាំងមូល​ក្លាយ​ជា​សមរភូមិ​ប្រយុទ្ធ​ដែល​ជា​ផ្ទាំង​ស៊ីប​នៃ​ការ​វាយប្រហារ​ផ្លូវអាកាស​ផង ផ្លូវគោក និង​ផ្លូវ​សមុទ្រ​ផង។ ហេតុ​ដូច​នេះ​ហើយ​បាន​ជា​អ៊ីស្រាអែល...

បទវិភាគ៖ ពិភពលោក​ទំនង​មិន​អាច​ជួយ​បញ្ចប់​ភ្លើង​កំហឹង​របស់​អ៊ីស្រាអែល​បាន​ទេ

សង្គ្រាម​អ៊ីស្រាអែល វាយ​សងសឹក​ទៅ​លើ​ពួក​ហាម៉ាស-ប៉ាឡេស្ទីន បាន​ឈាន​ចូល​ដល់​ថ្ងៃទី​១៩ ហើយ។ ប្រជាជន​ប៉ាឡេស្ទីន រស់នៅ​តំបន់​ហ្កាហ្សា ដែល​ជា​សម្បុក​របស់​ពួក​ហាម៉ាស បាន​បន្ត​ស្លាប់​រាប់​រយ​នាក់​ជា​រៀងរាល់​ថ្ងៃ ដោយ​ការ​វាយប្រហារ​ពី​សំណាក់​យន្តហោះ​ចម្បាំង​របស់​អ៊ីស្រាអែល។ គិត​ត្រឹម​ថ្ងៃទី​២៦ តុលា នេះ សង្គ្រាម​ផ្ទុះ​កំហឹង​របស់​អ៊ីស្រាអែល ដែល​មាន​រយៈពេល ១៩​ថ្ងៃ​មក​នេះ ហើយ​បើ​គិត​ពី​ប្រជាជន​ប៉ាឡេស្ទីន​ស្លាប់​ក្រោម​អំបែង​គ្រាប់​របស់​អ៊ីស្រាអែល ហក់​ឡើង​ជិត ៦​ពាន់​នាក់​ហើយ ខណៈ​ជន​ភៀសខ្លួន​មាន​ជាង ១​លាន​នាក់​ចាកចេញ​ពី​ដែនដី​ហ្កាហ្សា។ ក្នុង​ស្ថានភាព​ដែល​អ៊ីស្រាអែល មិន​ដក​ដៃ​បន្តិច​សោះ​នេះ គឺ​កាន់តែ​វាយប្រហារ​លើ​ពួក​ហាម៉ាស​នៅ​ហ្កាហ្សា គេ​សង្កេត​ឃើញ​មេដឹកនាំ​នៃ​ប្រទេស​អារ៉ាប់​មួយ​ចំនួន រួម​ទាំង​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ រហូត​រុស្ស៊ី...

Latest news