32 C
Phnom Penh

TAG

អ៊ឹម សួនិត

ក្រសួង​មហាផ្ទៃ​ទាមទារ​ឱ្យ​គណបក្ស​បញ្ញា​ទំនើប​ចុះបញ្ជី​ដើម្បី​ទទួល​បាន​សុពលភាព​និង​ធ្វើ​សកម្មភាព

ក្រសួង​មហាផ្ទៃ​ទាមទារ​ឲ្យ​តំណាង​ស្ថាបនិក​គណបក្ស​បញ្ញា​ទំនើប ត្រូវ​រៀបចំ​បែបបទ និង​បំពេញ​លក្ខខណ្ឌ​ដោយ​ចុះបញ្ជី​នៅ​ក្រសួង​មហាផ្ទៃ ដើម្បី​ទទួល​បាន​សុពលភាព និង​ធ្វើ​សកម្មភាព​ដោយ​ស្រប​ច្បាប់​ក្នុង​ឋានៈ​ជា​នីតិបុគ្គល។ តំណាង​ស្ថាបនិក​គណបក្ស​បញ្ញា​ទំនើប លោក អ៊ឹម សួនិត បាន​ដាក់​លិខិត​ទៅ​អតីត​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង កាលពី​ដើម​ខែ​សីហា ឆ្នាំ​២០២៣ ដោយ​ស្នើសុំ​បង្កើត «គណបក្ស​បញ្ញា​ទំនើប» សរសេរ​អក្សរ​កាត់​ថា “គ.ប.ទ”។ ឆ្លើយតប​នឹង​សំណើ​នេះ ក្រសួង​មហាផ្ទៃ​បាន​ណែនាំ​ទៅ​គណបក្ស​បញ្ញា​ទំនើប ដែល​ទីស្នាក់ការ​កណ្តាល​ស្ថិត​នៅ​ផ្ទះ​លេខ​៩៩ ផ្លូវ​C ភូមិ​ភូផ្អែម សង្កាត់​គោករកា ខណ្ឌ​ព្រែកព្នៅ...

Latest news