TAG
អ៊ុក ឆាយ៉ាវី
សមាគមគ្រូបង្រៀនប្រកាសដង្ហែធម្មយាត្រាឆ្លងកាត់ខេត្តចំនួន៥ដើម្បីលើកកម្ពស់សីលធម៌សង្គម
សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ប្រកាសដង្ហែក្បួនធម្មយាត្រាក្នុងចម្ងាយផ្លូវប្រមាណជាង ២០០គីឡូម៉ែត្រឆ្លងកាត់រាជធានីភ្នំពេញ និងខេត្តចំនួន៥ ជាប់បឹងទន្លេសាប នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ ខាងមុខនេះ ដើម្បីលើកកម្ពស់សីលធម៌សង្គមដែលមានអ្នកចូលរួមហែក្បួននេះយ៉ាងតិចចំនួន ៥០នាក់។
ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ អ្នកស្រី អ៊ុក ឆាយ៉ាវី បានដាក់លិខិតជូនរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង កាលពីថ្ងៃទី១៦ មករា ដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី១៧ មករា នេះថា ផ្អែកលើជំពូកទី៣...
សមាគមគ្រូបង្រៀនរក្សាជំហរជួបជុំនៅទីលានប្រជាធិបតេយ្យដដែលទោះអាជ្ញាធរស្នើឱ្យផ្អាក
សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ រក្សាជំហរជួបជុំសម្ដែងមតិនៅទីលានប្រជាធិបតេយ្យ ដែលគ្រោងធ្វើនៅចុងខែធ្នូ នេះដដែល ដើម្បីទាមទារឲ្យដោះលែងគ្រូបង្រៀនដែលកំពុងជាប់ឃុំចំនួន ៥នាក់ ទោះបីរដ្ឋបាលសាលារាជធានីភ្នំពេញស្នើសុំឲ្យផ្អាកក៏ដោយ។
យោងតាមកំណត់ហេតុនៃកិច្ចប្រជុំរបស់សាលារាជធានីភ្នំពេញ ចុះថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ ឱ្យដឹងថា ម្ចាស់សំណើ គឺអ្នកស្រី អ៊ុក ឆាយ៉ាវី បានជម្រាបជូនអង្គប្រជុំអំពីការរៀបចំសម្ដែងមតិនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ ដើម្បីទាមទារឲ្យមានការដោះលែងគ្រូបង្រៀនចំនួន ៥នាក់ នៅទីលានប្រជាធិបតេយ្យ ដោយមានអ្នកចូលរួមចំនួន ១០០នាក់ និងមានការដង្ហែញត្តិដាក់ជូនសាលារាជធានីភ្នំពេញ...
អភិបាលខេត្តកំពតបង្គាប់ឲ្យសាលាក្នុងខេត្តបំពាក់រូបលោក ហ៊ុន សែន ដើម្បីដឹងគុណសន្តិភាព
អភិបាលខេត្តកំពត ដែលល្បីឈ្មោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកតាមរយៈវេទិកាដោះស្រាយជម្លោះតូចតាចដល់ពលរដ្ឋ និងជាក្មួយប្រសារបស់បុរសខ្លាំងកម្ពុជា បង្គាប់ឲ្យនាយកសាលាទាំងអស់នៅក្នុងខេត្តកំពត ឱ្យទិញរូបថតលោក ហ៊ុន សែន ដាក់បំពាក់នៅតាមសាលារៀន ដើម្បីបង្ហាញការដឹងគុណចំពោះការរំដោះទឹកដីកម្ពុជាឲ្យរួចផុតពីរបបប្រល័យពូជសាសន៍កន្លងមក។
ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យ អ្នករត់ម៉ូតូឌុប ឬអ្នករត់រថយន្តឈ្នួល និងគ្រូបង្រៀន កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត ថ្លែងថា នាយកសាលាទាំងបឋមសិក្សា និងមត្តេយ្យសិក្សា ត្រូវទិញរូបលោកនាយករដ្ឋមន្ត្រី និងព្រះមហាក្សត្រ...