TAG
អ៊ុយហ្គឺ
អ្នកការទូតនៅ UN ៥០ប្រទេសថ្កោលទោសចិនករណីឧក្រិដ្ឋកម្មលើជាតិសាសន៍ភាគតិចវិហ្គឺ
ចិនជាប្រទេសដ៏ធំមួយនៅអាស៊ី និងពិភពលោក ហើយប្រទេសនេះមានកុលសម្ព័ន្ធជាតិសាសន៍ភាគតិចជាច្រើន ប៉ុន្តែជាតិសាសន៍ភាគតិចមួយដែលរស់នៅក្នុងតំបន់ស៊ីនជាំង បានក្លាយជាការសម្អប់ និងរើសអើងខ្លាំងជាងគេ។
ជាតិសាសន៍នេះមានឈ្មោះថា វិហ្គឺ។ ជាតិសាសន៍ភាគតិចដែលកាន់សាសនាមូស្លីមនេះមានជាង ១២លាន ៨ម៉ឺននាក់។ ពួកគេរស់នៅក្នុងតំបន់ខ្សាច់នៅភាគខាងជើងប្រទេសចិន គឺតំបន់ស៊ីនជាំង។ ការដែលជនជាតិភាគតិចនេះតែងតែត្រូវបានអាជ្ញាធរក្រុងប៉េកាំង ចាប់ខ្លួន ហើយយកទៅឃុំខ្លួនក្នុងជំរំលុតដំ គឺក្រុមនេះជាមុខសញ្ញាដែលក្រុងប៉េកាំង ចោទថាជាក្រុមមានផែនការបំបែកទឹកដីចិន។
បើតាមអង្គការលើកលែងទោសអន្តរជាតិដែលមានមូលដ្ឋាននៅអង់គ្លេស ក្រុមជាតិសាសន៍នេះជាង ១លាននាក់ទាំងប្រុសទាំងស្រីត្រូវបានអាជ្ញាធរចិនមកពីក្រុងប៉េកាំង ចាប់ឃុំ និងធ្វើទារុណកម្មមានរហូតស្លាប់រាប់រយនាក់ទៀតផង។ អង្គការអន្តរជាតិនេះបានហៅថាជាការសម្លាប់ដើម្បីបំបិទសំឡេងជាតិសាសន៍ភាគតិច។
បើតាមអង្គការនេះ បុរសៗដែលត្រូវបានចាប់ខ្លួន គឺប្រដាប់ភេទបន្តពូជរបស់ពួកគេត្រូវគេគ្រៀវទៀតផង...
ចិនដែលធ្លាប់អសោចកេរ្តិ៍ពាក់ព័ន្ធរបបខ្មែរក្រហម ពេលនេះអសោចកេរ្តិ៍ករណីប្រល័យពូជសាសន៍លើជាតិសាសន៍អ៊ុយហ្គឺ
របបកុម្មុយនីស្តចិន ដែលធ្លាប់ជួយរបបខ្មែរក្រហមជារបបសម្លាប់ប្រជាជនខ្មែរយ៉ាងរង្គាលនោះ នៅពេលនេះ កុម្មុយនីស្តចិន មានឈ្មោះអសោចទៀតហើយពាក់ព័ន្ធអំពើប្រល័យពូជសាសន៍លើជនជាតិដើមភាគតិចអ៊ុយហ្គឺ (Uyghurs) នៅតំបន់ស៊ីនជាំង។
កាលពេលដែលកម្ពុជាស្ថិតនៅក្រោមការគ្រប់គ្រងដោយរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម ហើយកាលនោះដឹកនាំដោយ ប៉ុល ពត ឈ្មោះដើម សាឡុត ស គឺរដ្ឋាភិបាលកុម្មុយនីស្តចិន ជាខ្នងបង្អែកធំជាងគេតែមួយគត់ក្នុងការជួយទំនុកបម្រុងរបបឃោរឃៅមួយនេះ។
រដ្ឋាភិបាលបក្សកុម្មុយនីស្តចិន បានរក្សាទុកស្ថានទូត និងមន្ត្រីជំនាញឲ្យអមរដ្ឋាភិបាលខ្មែរក្រហមទៀតផង។ នេះបើយោងតាមឯកសារស្រាវជ្រាវពាក់ព័ន្ធនឹងរបបខ្មែរក្រហម។ របបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម ដែលត្រូវបានចោទថាជារបបប្រល័យពូជសាសន៍ដោយសម្លាប់ពលរដ្ឋខ្មែរជាង ២លាននាក់ គឺរបបអាវខ្មៅនេះមានកិច្ចសហប្រតិបត្តិការស្អិតមួយជាមួយបក្សកុម្មុយនីស្តចិន។
មតិជាច្រើនសង្ស័យអំពីចិន ដែលជាខ្នងបង្អែកដ៏រឹងមាំនៃអតីតរបបឃោរឃៅមួយនេះ ប៉ុន្តែរដ្ឋាភិបាលក្រុងប៉េកាំង...