26 C
Phnom Penh

TAG

អ៊ួង សុផាឌី

ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ក្នុង​រដ្ឋ Maryland ដំបូង​គេ​បង្អស់​ដែល​ចូល​ប្រឡូក​នយោបាយ​អាមេរិកាំង

បេក្ខជន​ខ្មែរ-អាមេរិកាំង​មួយ​រូប​ទៀត​ហើយ​បាន​ចូល​ប្រឡូក​ក្នុង​ឆាក​នយោបាយ​អាមេរិកាំង​ថ្នាក់​ក្រុង ដើម្បី​ឈរឈ្មោះ​ឲ្យ​ពលរដ្ឋ​ជ្រើសរើស​ជា​អភិបាល​ក្រុង​មួយ​នៅ​ក្នុង​រដ្ឋ​ប៉ែក​ខាងកើត​សហរដ្ឋ​អាមេរិក។ លោក អ៊ួង សុផាឌី ជា​បេក្ខជន​មួយ​រូប​ដែល​នឹង​ប្រកួត​ជាមួយ​បេក្ខជន​អាមេរិកាំង ៥​រូប​ផ្សេង​ទៀត​នៅ​ថ្ងៃទី​៧ ខែ​វិច្ឆិកា មុន​ដាច់​ឆ្នាំ​២០២៣ នេះ។ បើ​បាន​ទទួល​ជោគជ័យ លោក​ជា​ពលរដ្ឋ​អាមេរិកាំង​ដើមកំណើត​ខ្មែរ​ទី​១ ដែល​នឹង​គ្រប់គ្រង​ទីក្រុង Laurel រដ្ឋ Maryland ដែល​មាន​ពលរដ្ឋ​ចម្រុះ​ជាតិ​សាសន៍​ប្រមាណ​ជិត ៥​ម៉ឺន​នាក់។ ក្នុង​នាម​ជា​អតីត​ជន​ភៀសខ្លួន​ពី​ប្រទេស​កម្ពុជា​នា​ដើម​ទសវត្ស​១៩៨០ លោក អ៊ួង សុផាឌី បាន​រៀបរាប់​ប្រាប់​ពលរដ្ឋ​ខ្មែរ-អាមេរិកាំង​ប្រមាណ ៤០​នាក់​ទៀត​នៅ​ចំពោះ​ព្រះភ័ក្ត្រ​ព្រះសង្ឃ​គង់​នៅ​វត្ត​ពុទ្ធិការាម កាលពី​ថ្ងៃ​អាទិត្យ ទី​២០...

Latest news