28 C
Phnom Penh

TAG

អ្នកស្រី ណុប សុថា

ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន លី យ៉ុងផាត់ តវ៉ា​មុខ​តុលាការ​ខេត្ត​កោះកុង​ខណៈ​តំណាង​២​នាក់​ចូល​បំភ្លឺ

ពលរដ្ឋ​ជិត ២០០​នាក់​នៅ​ស្រុក​បុទុមសាគរ និង​ស្រុក​ថ្មបាំង ដែល​កំពុង​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​របស់​ឧកញ៉ា លី យ៉ុងផាត់ សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រជាជន​កម្ពុជា បាន​នាំគ្នា​ទៅ​ប្រមូលផ្ដុំ​តវ៉ា​នៅ​មុខ​សាលាដំបូង​ខេត្ត​កោះកុង ជា​ថ្មី ខណៈ​តំណាង​របស់​ពួកគេ ២​នាក់​ចូល​បំភ្លឺ​នៅ​តុលាការ។ តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​កោះកុង បាន​ចេញ​ដីកា​កោះហៅ​តំណាង​សហគមន៍​ចំនួន ២​នាក់​ទៀត​ឱ្យ​ចូល​បំភ្លឺ​នៅ​តុលាការ​នៅ​ថ្ងៃ​ទី​២១ ខែ​មីនា ដើម្បី​សាកសួរ​បទ​ចោទ​ករណី «បង្ក​ភាព​ចលាចល​ធ្វើ​ឱ្យ​ខូច​សណ្ដាប់ធ្នាប់» នៅ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​កោះកុង។ តំណាង​ទាំង​ពីរ​នាក់​ដែល​រង​បណ្ដឹង​ពី​តុលាការ​នោះ មាន​អ្នកស្រី ជឹម ថន និង​អ្នកស្រី ណុប សុថា។ ពលរដ្ឋ​ដែល​ទៅ​គាំទ្រ​នៅ​មុខ​សាលាដំបូង​ខេត្ត​កោះកុង...

Latest news