TAG
អ្នកស្រី មិថុនា ភូថង
ពលរដ្ឋរិះគន់វិធានការទប់ស្កាត់បទល្មើសរបស់អភិបាលខេត្តកោះកុងគ្មានប្រសិទ្ធភាព
ពលរដ្ឋរស់នៅក្រុងខេមរភូមិន្ទ ខេត្តកោះកុង បានអះអាងថា ក្រុមហ៊ុន ឬឈ្មួញពុះដីឡូត៍ បានដឹកយកដីចាក់លុបចំណីព្រែកធម្មជាតិដែលជាដីសាធារណៈរបស់រដ្ឋ ក្នុងភូមិស្មាច់មានជ័យ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង បានកើតឡើងយ៉ាងអណាធិបតេយ្យ នាំឲ្យប៉ះពាល់ដល់បរិស្ថាន ជីវចម្រុះ ជម្រកមច្ឆាសមុទ្រ និងបណ្តាលឲ្យទឹកសមុទ្រតំបន់នោះប្រែជាល្អក់។
ប្រជានេសាទនៅតាមដងព្រែកកោះប៉ោ បានឲ្យដឹងនៅថ្ងៃសុក្រ ថា សកម្មភាពរបស់ក្រុមហ៊ុន ឬម្ចាស់ដីឡូត៍មួយចំនួន បានដឹកដីចាក់លុបចំណីព្រែក ប៉ុន្តែមិនឃើញមានមន្ត្រីស្ថាប័នជំនាញ ឬអាជ្ញាធរមូលដ្ឋានចុះទប់ស្កាត់នោះទេ។ ជាងនេះទៀត អាជ្ញាធរហាក់មានចេតនាលាក់បាំងអត្តសញ្ញាណម្ចាស់ក្រុមហ៊ុន...